ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​រដ្ឋបាល​រាជធានី​ភ្នំពេញ ចេញ​សារ​ព្រមាន​ម្ចាស់​កម្មវិធី និង​ម្ចាស់​អាជីវ​កម្មដ្ឋាន ត្រូវ​ប្រឈមមុខ​នឹង​ការបិទ​កម្មវិធី ឬ​អាជីវ​កម្មដ្ឋាន ព្រមទាំង​ត្រូវ​ទទួល​ទោសទណ្ឌ បើ​ល្មើស​នឹង​វិធានការ​ការពារកូ​វីដ​១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២១ បាន​ចេញ​សារ​ព្រមាន​ម្ចាស់​កម្មវិធី និង​ម្ចាស់​អាជីវ​កម្មដ្ឋាន ត្រូវ​ប្រឈមមុខ​នឹង​ការបិទ​កម្មវិធី ឬ​អាជីវ​កម្មដ្ឋាន ព្រមទាំង​ត្រូវ​ទទួល​ទោសទណ្ឌ បើ​ល្មើស​នឹង​វិធានការ​ការពារកូ​វីដ​១៩ តាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល​។ នេះ​បើ​តាម​សេចក្តីជូនដំណឹង ស្តីពី​ការ​រឹតបន្តឹង​ការអនុវត្ត​វិធានការ​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល នៅក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ។​

​យោងតាម​សេចក្តីជូនដំណឹង​នេះ​, ក្នុង​រយៈពេល​អនុវត្ត​កន្លងមក រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ពិនិត្យឃើញ​ថា ប្រជាពលរដ្ឋ ម្ចាស់​កម្មវិធី និង​ម្ចាស់​អាជីវ​កម្មដ្ឋាន​មួយចំនួន បាន​អនុវត្ត​តាម​វិធានការ​ខាងលើ​បាន​ល្អប្រសើរ ប៉ុន្តែ មួយចំនួនទៀត នៅ​មិនទាន់​បាន​អនុវត្ត​តាម​វិធានការ​ខាងលើ​បាន​ល្អ​នៅឡើយ ដូចជា ក្នុងពេល​កម្មវិធី​ជួបជុំ​ផ្សេងៗ មិន​រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល​ឱ្យបាន​ត្រឹមត្រូវ​, មាន​ការប៉ះពាល់​គ្នា​, ចាប់ដៃគ្នា​, កៀក​ស្មា​គ្នា​, ឱបរឹត​គ្នា​, ភ្លេច​ការការពារ​ខ្លួន និង​ធ្វេសប្រហែស​ជាមួយ​ជំងឺ​កូវី​ដ​-១៩ ។​

«​ចំពោះមុខ ដើម្បី​ឈាន​ទៅ​គ្រប់គ្រង​បាន ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​កម្មវិធី ម្ចាស់​អាជីវ​កម្មដ្ឋាន និង​គ្រប់​ភាគី​ពាក់ព័ន្ធ ត្រូវ​ចូលរួម​អនុវត្ត​ឱ្យ​ម៉ឺងម៉ាត់​បំផុត​នូវ “​វិធានកា​រ​គម្លាព​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល​”​។ ក្នុង​ករណី​នៅ​តែ​
​មិន​ព្រម​អនុវត្តតាម​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល និង​វិធានការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ម្ចាស់​កម្មវិធី និង​ម្ចាស់​អាជីវ​កម្មដ្ឋាន ត្រូវ​ប្រឈមមុខ​នឹង​ការបិទ​កម្មវិធី ឬ អាជីវ​កម្មដ្ឋាន ព្រមទាំង​ត្រូវ​ទទួល​ទោសទណ្ឌ​ទៅតាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន​»​។ នេះ​បើ​តាម​ខ្លឹមសារ នៃ​សេចក្តីជូនដំណឹង​ខាងលើ បាន​បញ្ជាក់បន្ថែម​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​សូម​ធ្វើការ​ណែនាំ​ដល់​ប្រជាពលរដ្ឋ ម្ចាស់​កម្មវិធី ម្ចាស់​អាជីវ​កម្មដ្ឋាន អាជ្ញាធរ​មូលដ្ឋាន មន្ទីរ​-​អង្គភាព​ជំនាញ និង​គ្រប់​ភាគី​ពាក់ព័ន្ធ ត្រូវ​បន្ត​យកចិត្តទុកដាក់​អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល ជា​ពិសេស​ជំរុញ​ការអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​នូវ​វិធានការ «៣ ការពារ និង ៣ កុំ​» របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា រួមមាន​៖

* ការពារ ៖
១. ពាក់​ម៉ាស​
២. លាងដៃ​
៣. រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល (​ចាប់ពី ១​ម៉ែត្រ​កនួរ​ឡើងទៅ ឱ្យបាន​គ្រប់ៗ​គ្នា នៅ​គ្រប់​ទីកន្លែង​ទាំងអស់​)​។​
* កុំ​៖
១. កុំ​ចូលទៅ​កន្លែង​បិទ​ជិត គ្មាន​ខ្យល់​ចេញ​-​ចូល និង​ប្រើ​ម៉ាស៉ីនត្រជាក់​ច្រើនពេក ត្រូវ​រក​កន្លែង​ដែល​មាន​ខ្យល់​ចេញ​-​ចូល​គ្រប់គ្រាន់​
២.​កុំទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​កុះករ​
៣.​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា កុំ​ឱប​គ្នា ជាដើម​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ ថែមទាំង​បាន​ចាត់​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ក្នុងនាម​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​, រដ្ឋបាល​សង្កាត់ និង​មន្ទីរ​-​អង្គភាព​ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ចុះ​ទៅ​ត្រួតពិនិត្យ​ទីតាំង​ប្រារព្ធ​កម្មវិធី​ជួបជុំ​ទាំងអស់ ដើម្បី​ឱ្យ​ម្ចាស់​កម្មវិធី និង​ម្ចាស់​អាជីវ​កម្មដ្ឋាន​អនុវត្ត​ឱ្យ​ខាងតែបាន​នូវ​រាល់​វិធានការ​ការពារ​ទាំង​អស់​ខាងលើ ឱ្យមាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕

Filed in: ព័ត៌មានជាតិ