ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

អភិបាល អភិបាលខេត្ត ប៉ៃលិន ជូន​ដំណើរ​ពលករ មកពី​ប្រទេស​ថៃ ទី​១៤ ដែល​ជា​សះស្បើយ​ពី​កូវី​ដ ១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២១ លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ជូន​ដំណើរ​ពលករ​ម្នាក់ទៀត ទៅ​លំនៅស្ថាន​វិញ ក្រោយពី​បាន​ឆ្លង​វីរុស​កូវី​ដ​១៩ ហើយ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​ក្នុង​ការព្យាបាល រហូត​ទទួលបាន​ជា​សះស្បើយ ។​

​ក្នុងឱកាស​សំណេះសំណាល និង​ជូន​ដំណើរ​នេះ លោកជំទាវ បាន​នាំ​ការអបអរសាទរ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជូន​បងប្អូន​នា​ពេល​នេះ​ផងដែរ ។ ក្នុងនាម​លោក​ជំទាវ​ផ្ទាល់ ក៏​សំដែង​នូវ​ទឹកចិត្ត​ត្រេកអរ​ជាមួយ​បងស្រី និង​បាន​ផ្តាំផ្ញើ​ថា ទោះបី​ពេលនេះ​ប្អូនៗ​ទទួលបាន​ជា​សះស្បើ​យក្តី តែ​ពេល​ត្រឡប់ទៅផ្ទះ​វិញ ក៏​ត្រូវ​ធ្វើ​ចត្តា​ឡី​ស័ក​១៤​ថ្ងៃ​ទៀត ដើម្បី​ជា​ការបង្ការ​បន្ថែម ហើយ​បើ​មាន​អា​ការៈប្រែប្រួល​ណាមួយ សូម​ប្រញាប់​ទំនាក់ទំនង​មក​ក្រុម​គ្រូពេទ្យ និង​កុំ​ភ្លេច​ញ៉ាំ​ថ្នាំ​អោយ​បាន​ទៀងទាត់​តាម​ការណែនាំ​របស់​គ្រូពេទ្យ និង​បាន​កើត​សរសើរ ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុម​គ្រូពេទ្យ​ជំនាញ ដែល​បាន​ខិតខំ​អស់​កម្លាំងកាយ​ចិត្ត លះបង់​ពេលវេលា​ទាំង​យប់​ទាំង​ថ្ងៃ ក្នុងការ​មើលថែ​អ្នកជំងឺ​យ៉ាង​យកចិត្តទុកដាក់​រហូត​បាន​ជាសះស្បើយ ។​

​លោកជំទាវ បាន​បញ្ជាក់​បន្ថែម​ជូន​បងស្រី​ថា ក្នុង​ដំណាក់កាល​ព្យាបាល​និង​ការ​ស្នាក់នៅ ហូបចុក គឺជា​ការយកចិត្តទុកដាក់​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រា​នី ហ៊ុន សែន ដោយ​មិន​ទុកអោយ​បងប្អូន​ពលករ​ខ្មែរ​យើង​ណា​ម្នាក់​ជួប​ទុក្ខលំបាក​ដោយសារ​វីរុស​កូវី​ដ​៩ ដោយ​លោក​មិន​បានដឹង និង​មិន​បាន​ដោះស្រាយ​នោះ​ឡើយ ។
​លោក​បាន​ចាត់​ក្រសួង​សុខាភិបាល និង​ក្រុមគ្រូពេទ្យ​ជំនាញ ដើម្បី​ធ្វើ​ការងារ​នេះ​ជា​សមរភូមិ​មុខ បន្ទាប់​មក​កងកម្លាំង និង​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់ ការរីក​រាលដាល​វីរុស​កំណាច​នេះ​ចូល​ក្នុង​មូលដ្ឋាន ។​

​លោកជំទាវ​ក៏​បាន​ស្នើ​អោយ​បងស្រី បើ​មាន​សាច់ញាតិ​ដែល​ត្រូវ​ត្រឡប់មក​ស្រុកកំណើត​វិញ សូម​មក​តាម​សម្រួល និង​ត្រូវ​ផ្តល់​ព័ត៌មាន​ពិត ជូន​កងកម្លាំង​ការពារ និង​ក្រុមគ្រូពេទ្យ​ជំនាញ រួច​ស្ម័គ្រចិត្ត ចូល​ខ្លួន​ធ្វើ​ចត្តា​ឡីស័​ក​រយៈពេល​១៤​ថ្ងៃ ។​

Filed in: ព័ត៌មានជាតិ