ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ឯកឧត្តម រដ្ឋមន្ត្រី ក្រសួង​ការពារជាតិ ឲ្យ​ក្រុមប្រឹក្សាពិន័យ ស្រាវជ្រាវ​រក​ការពិត រឿង​ផ្កាយ​ ២ គំរាម​បាញ់សម្លាប់ស្ត្រី​រងគ្រោះ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ បន្ទាប់ពី​មាន​ការចុះផ្សាយថា លោក​ឧត្តមសេនីយ៍ទោ សូ​យ ចាន់​សឿន នាយរង​ទីចាត់ការ​អភិវឌ្ឍន៍ អគ្គបញ្ជាការ នៃ​ក្រសួង​ការពារជាតិ ដែល​រង​ការចោទប្រកាន់ ពី​ស្ត្រី​ជា​ពាណិជ្ជករ​ម្នាក់​ថា បាន​ប្រើ​អំពើហិង្សា គំរាម​បាញ់សម្លាប់ និង​បង្ខាំង​នោះ ឥឡូវនេះ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់​ថា នឹង​បញ្ជា​ទៅអោយ​ក្រុមប្រឹក្សាវិន័យ សិក្សា​ស្រាវជ្រាវ​រឿង​នេះ​ហើយ បើទោះបីថា សម្តេច​មិនទាន់​បាន​ទទួល​របាយ​ការណ៍​ណាមួយ​ក៏ដោយ ។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ មានប្រសាសន៍ថា “​ករណី​លោក​ឧត្តមសេនីយ៍ទោ សូ​យ ចាន់​សឿន គឺ​ក្រុមប្រឹក្សាវិន័យ​នឹង​សិក្សា​ស្រាវជ្រាវ​រឿងនេះ​។ ប៉ុន្តែ​សម្តេច​មិនទាន់​ទទួលបាន របាយការណ៍​នៅឡើយ​ទេ ហើយ​សម្តេច បានឃើញ​សារព័ត៌មាន ចុះផ្សាយ​រឿងនេះ ហេតុនេះ ត្រូវតែ​ពិនិត្យមើល ស៊ើបអង្កេត​មើល​សិន មិនទាន់​សន្និដ្ឋានថា រឿងនេះ​វា​យ៉ាងណាទេ​។ បន្តិចទៀត ធ្វើការ​ស៊ើបអង្កេត​ហើយ កិច្ចការ​ទាំងអស់​នេះ គឺ​ក្រុមប្រឹក្សាវិន័យ ត្រូវតែ​បង្កើត​ឡើង សិក្សា​ស្រាវជ្រាវ មើល​អំពី​មូលហេតុ និង​ការខុសឆ្គង​របៀប​ណា​។​

​រឿង​លោក​ឧត្តមសេនីយ៍ទោ សូ​យ ចាន់​សឿន នាយរង​ទីចាត់ការ​អភិវឌ្ឍន៍ អគ្គបញ្ជាការ នៃ​ក្រសួង​ការពារជាតិ ដែល​រង​ការចោទប្រកាន់ ពី​ស្ត្រី​ជា​ពាណិជ្ជករ​ម្នាក់​ថា បាន​ប្រើ​អំពើហិង្សា គំរាម​បាញ់សម្លាប់ និង​បង្ខាំង​នោះ ឥឡូវនេះ ក្រុមប្រឹក្សា​វិន័យ នឹង​សិក្សា​ស្រាវជ្រាវ​រឿង​នេះ​ហើយ ខណៈ​ដែល​មាន​អ្នកសម្របសម្រួល ជាមួយ​ភាគី​ស្ត្រី​រងគ្រោះ​។​

​លោក​ឧត្តមសេនីយ៍ទោ សូ​យ ចាន់​សឿន នាយរង​ទីចាត់ការ​អភិវឌ្ឍន៍ អគ្គបញ្ជាការ នៃ​ក្រសួង​ការពារជាតិ ត្រូវបាន​អ្នកស្រី ឌួង ហេ​ម៉ាលី​ស មុខរបរ ពាណិជ្ជករ កាលពី​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០២១ បាន​ដាក់ពាក្យ​ប្តឹង ទៅ​តុលាការ ខេត្ត​កំពង់ស្ពឺ ពី​បទ​ប្រើ​ហិង្សា និង​បង្ខាំង ដោយ​ខុសច្បាប់​។​

​នៅក្នុង​ពាក្យបណ្តឹង របស់​ស្ត្រី​ជា​ពាណិជ្ជករ បានឲ្យដឹងថា កាលពី​វេលា​ម៉ោង ១០ និង​៣០​នាទី ព្រឹក ថ្ងៃទី ២២ ខែ មករា ឆ្នាំ​២០២១ នៅក្នុង​រថយន្ត ដែល​កំពុង​ជិះ​តែ​ពីរ​នាក់ លើ​ដងផ្លូវ ស្ថិត​នៅ​ចំណុច​ម្ដុំ​រង្វង់​មូល​តាខ្មៅ ទី​រួម​ខេត្ត​កណ្តាល ឈ្មោះ សូ​យ ចាន់​ធឿន បាន​វាយដំ​អ្នកស្រី និង​បាន​ដក​កាំភ្លើងខ្លី ភ្ជង់​គំរាម​មិន​ឲ្យ​ស្រែក គំរាម​បាញ់​បំបាក់ជើង និង​បាញ់​សម្លាប់​។​

​តាម​ផ្លូវ​រហូត​ទៅ​ដល់​ខេត្ត​កំពង់ស្ពឺ ស្ថិតនៅ​ភូមិ​ចំការចេក ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ព្រមទាំង​បាន​ចាប់​បង្ខាំង​ទុក នៅ​ផ្ទះ​កូនចៅ​របស់​គាត់ ឈ្មោះ ស្រី សម្បត្តិ ដែល​មាន​តួនាទី​ជា នាយ​ស្តីទី​ការិយាល័យ​អភិវឌ្ឍន៍ អគ្គបញ្ជាការ នៃ​ក្រសួង​ការពារជាតិ រហូតដល់​វេលា​ម៉ោង ៧ យប់ ថ្ងៃ​ខែ​ឆ្នាំ​ដដែល ទើប​មាន​សមត្ថកិច្ច​នគរបាល ចុះ​មក​អន្តរាគមន៍ រំដោះ​អ្នកស្រី ចេញពីផ្ទះ ដែល​បាន​បង្ខាំង​អ្នកស្រី យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​។​

​ទាក់ទង​ករណីនេះ អង្គភាព​យើងខ្ញុំ​មិនអាច​សុំ​ការអត្ថាធិប្បាយ ពី​លោក​ឧត្តមសេនីយ៍ទោ សូ​យ ចាន់​សឿន នាយរង​ទីចាត់ការ​អភិវឌ្ឍន៍ អគ្គបញ្ជាការ នៃ​ក្រសួង​ការពារជាតិ បាន​ទេ​ដោយ​គ្មាន​លេខ​ទូរស័ព្ទ​៕

Filed in: ព័ត៌មានជាតិ