ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

លោក ណុប ដា​រ៉ា អភិបាលរង​ខេត្ត បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ផ្តល់​កម្លាំងចិត្ត​ដល់​កីឡាករ​ទូក​ខេត្ត​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​សៅរ៍ ២​រោច ខែ​មាឃ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២១ លោក ណុប ដា​រ៉ា អភិបាលរង នៃ​គណ​:​អភិបាលខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ងួន រ​តន​: អភិបាល នៃ​គណ​:​អភិបាលខេត្ត បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ផ្តល់​កម្លាំងចិត្ត​ដល់​កីឡាករ​ទូក​ខេត្ត​បាត់ដំបង ដែល​កំពុង​ប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​ទូក​នាគ ទូក​កា​នូ កា​យ៉ាក់ និង​ទូក​រ៉ូ​អ៉ីង ពានរង្វាន់​សម្តេច​ក្រឡា​ហោម ស ខេង លើក​ទី​០៧ ឆ្នាំ​២០២១ ស្ថិតនៅ​សួនច្បារ​មាត់ទន្លេរ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។

​លោក ណុប ដា​រ៉ា បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​ការសួរសុខទុក្ខ​របស់​ឯកឧត្តម ងួន រ​តន​: ពី​ចម្ងាយ និង​ផ្តល់​ថវិការ​មួយ​ចំនួន​ដល់​កីឡាករ​ទូក សម្រាប់​ប្រើប្រាស់​ក្នុងកំឡុងពេល​ប្រកួត​ផងដែរ​។ ទន្ទឹម​នោះ​ដែរ លោក ណុប ដា​រ៉ា ក៏បាន​ផ្តល់​នូវ​គោលការណ៍​មួយ​ចំនួន និង​ការលើកទឹកចិត្ត​ដល់​កីឡាករ ដើម្បី​ដណ្តើម​យក​ជ័យលាភី​ជូន​ខេត្ត​បាត់ដំបង​ទាំងមូល​ឱ្យ​បាន​ក្នុង​ព្រឹត្តិការណ៍​កីឡា​នេះ​ផងដែរ​។​

​សូម​រំលឹក​ផង​ដែរ​ថា ព្រឹត្តិការណ៍​ប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​ទូក​នាគ ទូក​កា​នូ កា​យ៉ាក់ និង​ទូក​រ៉ូ​អ៉ីង ពានរង្វាន់​សម្តេច​ក្រឡា​ហោម ស ខេង លើក​ទី​០៧ ឆ្នាំ​២០២១ ដែល​ប្រព្រឹត្តិ​ចាប់ពី​ថ្ងៃ​ទី​២៩ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២១ នៅ​សួនច្បារ​មាត់ទន្លេរ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ដោយ​មាន​ការចូលរួម​ពី​បណ្តា​ខេត្ត​-​ក្រុង ចំនួន ១៧ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

Filed in: ព័ត៌មានជាតិ