ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​លោកជំទាវ ម៉ែន សំអន អំពាវនាវ​ដល់​ពលរដ្ឋ​បង្កើន​ការយ​ក​ចិត្ត​ទុកដាក់​ខ្ពស់ ចំពោះ​ការឆ្លង​ជំងឺ​ផ្តាសាយ​បក្សី ក្នុងអំឡុង​ពិធី​សែន​ដូនតា និង​ពិធី​ផ្សេងៗ​ទៀត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្វាយរៀង​)៖ នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២១ លោកជំទាវ ម៉ែន សំអន អញ្ជើញ​ជា​អធិបតី ក្នុងឱកាស​បិទ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​គណបក្ស ចុះ​ជួយ​ខេត្ត​ស្វាយរៀង​ប្រចាំឆ្នាំ​២០២០ និង​ទិសដៅ​អនុវត្ត​ឆ្នាំ​២០២១ ។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សមាជិកា​គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្ដាល ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង បាន​ថ្លែង​អំពាវនាវ​ដល់​សមាជិក សមាជិកា​របស់​គណបក្ស ត្រូវ​ណែនាំ​ប្រជាពលរដ្ឋ ឲ្យមាន​ប្រុងប្រយ័ត្ន​ខ្ពស់ និង​អនុវត្ត​ឲ្យបាន តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ចុះ​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២១ ស្តីពី​ការការពារ​ការឆ្លង​ជំងឺ​ផ្តាសាយ​បក្សី ក្នុងអំឡុង​ពិធី​សែនដូនតា​និង​ពិធី​ផ្សេងៗ នាពេល​ខាងមុខ​នេះ​។​

​លោកជំទាវ​បាន​ពាំនាំ​នូវ​ការ​ផ្តាំ​សួរ​សុខ​ទុក​ពី​សំណាក់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជូន​ដល់​អង្គពិធី​ទាំងមូល​នូវ​ក្តី​នឹករលឹក និង​បាន​គិតគូរ​អំពី​សុខ​ទុក​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង នៅ​ទូទាំង​ប្រទេស​។​

​លោកជំទាវ​ក៏​បាន​ស្នើឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​បន្ត​រឹតបន្តឹង​វិធានការ​ដើម្បី​ប្រយុទ្ធ​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ និង​បន្ត​រស់នៅ និង​ធ្វើការ​តាម គន្លង​ថ្មី​ក្រោម​ទស្សនទាន​ថ្មី និង​សូម​បន្ត​៖
*​ទី​១៖ ពង្រឹង​ធ្លុង​សាមគ្គី ឯកភាព​ជាតិ ការពារ​ដាច់ខាត ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បន្ត​ជំរុញ​ចលនា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ ១៩ ដើម្បី​ធានា​សុខុមាលភាព ជីវភាព​រស់នៅ​របស់​ប្រជាជន និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​។​
*​ទី​២៖ ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​សេរី ពហុបក្ស និង​នីតិរដ្ឋ ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន បង្ក​បរិយាកាស​ល្អ​ប្រសើរ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ២០២៣​។​
*​ទី​៣៖ ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម​ឲ្យ​កាន់តែ​រឹងមាំ និង​រាំង​ស្កាត់​សកម្មភាព​ទុច្ចរិត​ទាំងឡាយ​ដែល​បង្ក​ដោយ​ពួក​ប្រឆាំង ជ្រុលនិយម មាន​គោលបំណង​ញុះញង់ បំផុសបំផុល បង្ក​អស្ថិរភាព ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​កើតចេញពី​ការបោះឆ្នោត​លើ​មូលដ្ឋាន​អនុវត្ត​ច្បាប់​ម៉ឹងម៉ាត់​។ បន្ត​ជំរុញ​ការផ្សព្វផ្សាយ និង​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ សុវត្ថិភាព ។​
*​ទី​៤៖ បង្កើន​ការ​ទ្រទ្រង់ និង​ជំរុញ​ការ​អភិ​វ​ឌ្ឃ​វិស័យ​សុខាភិបាល អប់រំ វប្បធម៌ សង្គមកិច្ច ការងារ និង​វិស័យ​ផ្សេងៗ​ទៀត​តាម​គន្លង​ប្រក្រតី​កម្ម​ថ្មី​។​
*​ទី​៥៖ ជំរុញ​ការអនុវត្ត​ក្រប​ខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ប្រកបដោយ​និរន្តរភាព និង​ប្រសិទ្ធភាព​៕

Filed in: ព័ត៌មានជាតិ