ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​កិច្ចប្រជុំ​ត្រួតពិនិត្យ​ប្លង់​កែលម្អ​ផ្លូវស៉ី​វត្ថា​បន្ទាប់​ពី​កែសម្រួល​ប្រព័ន្ធក្រោម​ដី​កន្លងមក​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​សៀមរាប​) ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០២១ ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ស្តីពី​គម្រោង​ប្លង់​កែលម្អ​ផ្លូវ​ស៊ី​វុត្ថា ក្រុង​សៀមរាប​ដោយ​មាន​ការចូលរួម​ពី​អភិបាលរង​ខេត្ត រដ្ឋបាល​ក្រុង នាយក នាយករង​ទីចាត់ការ​សាលាខេត្ត មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ ។​

​ឯកឧត្តម អភិបាលខេត្ត​បានបញ្ជាក់​ថា​កន្លងមក​ផ្លូវស៉ី​វត្ថា ចាប់ពី​ស្តុប​សុខា​អង្គ​ររហូតដល់​វត្ត​ចក​ត្រូវបាន​ធ្វើ​ការកែសម្រួល​ប្រព័ន្ធ​លូ​ក្រោម​ដី​រួច​មក​ត្រូវបាន​ក្រុម​ការងារ​បច្ចេកទេស​ធ​នាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ធ្វើការ​សាងសង់​និង​ជួសជុល​កំណាត់​ផ្លូវ​នេះ​ឡើង​វិញ​ឱ្យស្រប​តាម​ប្លង់​បច្ចេកទេស​ដែល​បាន​គ្រោងទុក​។ ម្យ៉ាងទៀត ការកែលម្អ​ផ្លូវ​នេះ​នឹង​ធ្វើឱ្យ​ក្រុង​សៀមរាប​កាន់តែ​មាន​សោភ័ណ​ភាពស្រស់ស្អាត​និង​ងាយស្រួល​ដល់​ចរាចរ​បន្ថែម​មួយកម្រិត​ទៀត ពិសេស​គឺ​ការកាត់បន្ថយ​ការកកស្ទះ​ផងដែរ​។​

​ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ និង​ដឹកនាំ​ទីប្រឹក្សា​បច្ចេកទេស​ធនាគា​រ​អភិវឌ្ឍន៍អាស៊ី (ADB) ដើម្បី​ធ្វើ​បទ​បង្ហាញ​ស្តីពី​គម្រោង​ប្លង់​កែលម្អ​ផ្លូវ​ស៊ី​វុត្ថា ក្រុង​សៀមរាប​នាពេលនេះ​៕

Filed in: ព័ត៌មានជាតិ