ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត​៖ ពេល​ជាតិ​សន្តិភាព កងយោធពល​ខេមរភូមិន្ទ ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការជួយ​សង្គ្រោះ​ពលរដ្ឋ និង​ចូលរួម​អភិវឌ្ឍន៍​ប្រទេស

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ ក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​ការងារ និង​សួរសុខទុក្ខ​កងកម្លាំង​ឈរជើង​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព ជើងគោក បាន​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​របស់​កង​វិស្វកម្ម​ក​ង​ទ័ពជើងគោក ដែល​បាន​កំពុង​ស្ថាបនា​ផ្លូវ ស្រុក​អូជ្រៅ ខេត្ត​បន្ទាយមានជ័យ ដែល​ផ្លូវ​នេះ​បាន​ខូចខាត​បំផ្លាញ​ដោយ​គ្រោះទឹកជំនន់​កាលពី​ចុងឆ្នាំ​២០២០ កន្លងមក ហើយ​ស្ថាបនា​ឡើងវិញ​ដើម្បីឲ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើដំណើរ​ដោយ​ងាយស្រួល​។​

​ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ទាំង​ពីរ​ទីតាំង​ខាងលើ​លោក ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា ក្នុងពេល​ដែល​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញលេញ កងយោធពល​ខេមរភូមិន្ទ បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការជួយ សង្គ្រោះ​ប្រជាពលរដ្ឋ និង​ការចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ​ឱ្យមាន​ការរីកចម្រើន​។​

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និង​ពលទាហាន​ក្នុង​បញ្ជាការ​បញ្ជាការដ្ឋាន​វិស្វកម្ម​កងទ័ពជើងគោក ដែល​បាន​ខិតខំ​ស្ថាបនា​ផ្លូវ ដែល​រង​ការខូចខាត​ដោយ​ទឹកជំនន់​ឡើងវិញ​ជូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឱ្យ​បាន​ងាយស្រួល​។​

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ជំរុញ​ដល់​កំលាំង​វិស្វកម្ម​កងទ័ពជើងគោក ឱ្យ​បន្ត​ខិតខំ​ស្ថាបនា​ផ្លូវ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ដោយ​ធានាបាន​ទាំង​បរិមាណ គុណភាព និង សោភ័ណភាព​ផងដែរ​។​

​តាម​របាយការណ៍​របស់ ឧត្តម​សេនយ៍​ឯក អ៊ុច វ៉ាន់​ថា មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ បញ្ជាការដ្ឋាន​វិស្វកម្ម បាន​បញ្ជាក់​ឱ្យដឹងថា ការ​ស្ថាប​វា​នា​ផ្លូវ​ក្រាល​គ្រោះ​ក្រហម​ប្រវែង ៩៣០០ ម៉ែត្រ ស្ថិតនៅ​ឃុំ​គុត្ត​ស​ត ស្រុក​អូជ្រៅ​នេះ ត្រូវ​វ​បាន​កម្លាំង​វិស្វកម្ម​កងទ័ពជើងគោក​ដឹកនាំ​កម្លាំង និង​គ្រឿងចក្រ​ចុះ​បំពេញ​ភារកិច្ច​កាលពី ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២០ នឹង​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​១៥ ខែ​មិនា ឆ្នាំ​២០២១ ខាងមុខនេះ ។​
​កងវិស្វកម្ម​កងទ័ព​ជើងគោក បាន​ប្រើប្រាស់​រថយន្ត គ្រឿងចក្រ​សរុប ១៧​គ្រឿង​។
​ជា​លទ្ធផល​ការងារ​មក​ដល់​ថ្ងៃនេះ បានធ្វើការ​ឈូស ឆាយ និង​ដឹក​គ្រួស​ចាក់​ផ្លូវ​បាន​ប្រវែង សរុប ៣៦០១​ម៉ែត្រ លើ​ចំងាយ​ផ្លូវ​សរុប​ប្រវែង ៩៣០០​ម៉ែត្រ​។ ក្រៅពី​នេះ​កម្លាំង​វិស្វកម្ម​បាន​កៀរ កិន​គ្រួស​ក្រហម​បាន​ប្រវែង សរុប ១៨០០​ម៉ែត្រ​។​

​បន្ទាប់ពី​បាន​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ស្ថាបនា​ស្ថិតនៅ​ឃុំ​គុត្ត​ស​ត ស្រុក​អូជ្រៅ ខេត្ត​បន្ទាយមានជ័យ រួចមក នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ លោក ហ៊ុន ម៉ា​ណែ​ត ព្រមទាំង​ប្រតិភូ​អមដំណើរ​បាន​បន្តដំណើ​រ​អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ដែល​រង​ការខូចខាត​ដោយ គ្រោះទឹកជំនន់ ស្ថិតនៅ​ឃុំ​ស្លរ​ក្រាម ស្រុក​ស្វាយចេក ខេត្ត​បន្ទាយ​ជ័យ​បន្តទៀត​។​
​ជា​លទ្ធផល កងវិស្វកម្ម​កងទ័ព​ជើងគោក​សម្រេចបាន ក្នុង​ការស្ថាបនា​ផ្លូវ ស្ថិតនៅក្នុង​ឃុំ​ស្លរ​ក្រាម ស្រុក​ស្វាយចេក វាយតម្លៃ​ជា​រួម​សំរេច​លទ្ធផល​បាន​ចំនួន​៦០%​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ២៩ ខែ​មករា ឆ្នាំ​២០២១ កន្លងទៅនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អមដំណើរ​ដោយ​មេបញ្ជាការរង​កងទ័ព​ជើងគោក និង​នាយទាហានជាន់ខ្ពស់​កង​ទ័ពជើងគោក​ជាច្រើនរូប​ទៀត អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​របស់​កង​វិស្វកម្ម​ក​ង​ទ័ពជើងគោក ដែល​បាន​កំពុង​ស្ថាបនា​ផ្លូវ​ក្រាល​គ្រោះ​ក្រហម​ប្រវែង ៩៣០០ ម៉ែត្រ ស្ថិតនៅ ឃុំ​គុត្ត​ស​ត ស្រុក​អូជ្រៅ ខេត្ត​បន្ទាយមានជ័យ​៕

Filed in: ព័ត៌មានជាតិ