ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បើកប្រជុំ​ប្រចាំខែ មករា ដាក់​ទិសដៅ​អនុ​វន្ត​បន្ត​ប្រចាំ​ខែ​កុម្ភៈ និង ផ្សព្វផ្សាយ​ផែនការ​មួយចំនួន​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បន្ទាយមានជ័យ​៖ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បើកប្រជុំ​ប្រចាំខែ មករា ដាក់​ទិសដៅ​អនុ​វន្ត​បន្ត​ប្រចាំ​ខែ​កុម្ភៈ និង ផ្សព្វផ្សាយ​ផែនការ​ផ្សេងៗ នៅ​ថ្ងៃ​ទី ២៨ ខែ​មករា ឆ្នាំ ២០២១ ដែល​មាន​ការចូលរួម​ពី លោក​-​លោកស្រី ឧត្តមសេនីយ៍ វរ​សេនីយ៍ ស្នងការរង លោក​-​លោកស្រី នាយការិយាល័យ លោក អធិការ អធិការរង និង លោក មេបញ្ជាការ មេបញ្ជាការរង សរុប ៨៣​នាក់ នៅ​សាលប្រជុំ (​ក​) ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ។​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏​បាន​ដាក់​ទិសដៅ និង​សង្កត់​ធ្ងន់​ទៅលើ ការងារ​៤​ចំណុច​សំខាន់ៗ ទី​១.​នគរបាល សណ្តាប់ធ្នាប់ ត្រូវ​រៀបចំ​ផ្សព្វផ្សាយ​ច្បាប់​ចរាច​រណ៍ កំណត់​គោលដៅ​ត្រួតពិនិត្យ​ឲ្យបាន​សម​រម្យ ជៀសវាង​ការធ្វេសប្រហែស​ធ្វើឲ្យ​មាន​ការ​ថ្នាំងថ្នាក់​ដល់​ប្រជាពលរដ្ឋ ត្រូវ​ត្រៀម​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅពេល​មាន​ហេតុការណ៍​ចៃដន្យ​កើតឡើង និង​ជួយ​សម្រួល​ចរាចរណ៍​ដល់​ប្អូនៗ​សិស្សានុសិស្ស​។ ២-​ការងារ​ព្រំដែន​គោក កម្លាំង​នគរបាល​ត្រូវ​រង​ចាំ​ទទួល​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រឡប់មក​ពី​ប្រទេស​ថៃ គោរព​ក្រមសីលធម៌ និង​បញ្ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​ធ្វើ​ចត្តា​ឡី​ស័ក តាម​មណ្ឌល​នានា ដែល​បាន​រៀបចំ​ទុក​ក្នុង​ខេត្ត​)​។ ៣.​ការងារ​សន្តិសុខ ត្រូវ​ល្បាត​ជាប្រចាំ ដើម្បី​ការពារ​ទប់ស្កាត់​បទល្មើស ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ និង​ត្រូវ​ក្តាប់​សភាពការណ៍ ចេញចូល របស់​សកម្មជន​។​៤-​ការងារ​ព្រហ្មទណ្ឌ​៖ បទល្មើស លួច ឆក់​ប្លន់ និង​បទល្មើស​ផ្សេងៗ​ទៀត ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ការភ័យខ្លាច ក្នុងនោះ​ត្រូវ​ខិតខំ​ពង្រឹង​ការងារ​ធ្វើការ​ទប់ស្កាត់ និង​មុខសញ្ញា​ក្មេង​ទំនើង​។​

​ក្នុងឱកាស​នោះ លោក​ឧត្តមសេនីយ៍​ស្នងការ បាន​ដាក់​ផែនការ លើ​មន្ត្រី​ក្រោម​ឱវាទ​ឲ្យ​យកចិត្តទុកដាក់​ហាមឃាត់​ដាច់ខាត​មិនឲ្យ​មាន​ការដុតផា​វលេង​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​ខាងមុខនេះ និង​ជំរុញ​ដល់​មន្ត្រី​ក្នុង​មូលដ្ឋាន​ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​អំពី​គ្រោះ​អគ្គិភ័យ​ដែល​តែងតែ​ផ្តើមចេញពី​ការ​ទ្វេ​ស​ប្រហែស​ភ្លើង​ទៀនធូប និង​ត្រូវ​ចូលរួម​ទប់ស្កាត់​ដាច់ខាត​មិនឲ្យ​មាន​ល្បែងស៊ីសង​នៅតា​មមូលដ្ឋាន​៕

Filed in: ព័ត៌មានជាតិ