ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

លោក​ឧត្ដមសេនីយ៍ត្រី ហង្ស ថុល​បំពាក់​ឋានន្តរសក្តិ​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ ចំនួន ១០ រូប​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កំពង់ធំ ៖​លោក​ឧត្ដមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បំពាក់​ឋានន្តរសក្តិ ដល់​នាយទាហាន នាយទាហានរង នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ចំនួន ១០ រូប​ដើម្បី​ឆ្លើយតប ទៅ​នឹង​ការខិតខំ​ប្រឹងប្រែង​អនុវត្ត​និង​គោរព​នូវ​បទបញ្ជា​ដែល​ថ្នាក់លើ​បាន​ប្រគល់ជូន ក្នុង​ការបម្រើ​អង្គភាព និង​បម្រើប្រជាជន​។​

​ពិធី​បំពាក់​ឋានន្តរសក្តិ​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ ចំនួន ១០​រូប ក្នុងនោះ​មាន​ថ្នាក់​វរសេនីយ៍ឯក ចំនួន ៦​រូប​-​ថ្នាក់​ពលបាលឯក ចំនួន ២ រូប និង​ថ្នាក់​នាយឯក​ចំនួន ២​រូប ពិធី​នេះ បាន​ធ្វើឡើង​នៅ​សាលប្រជុំ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ដោយ​មាន​ការចូលរួម​លោក​មេបញ្ជាការរង នាយរង​សេនាធិការ ប្រធាន​មន្ទីរ អនុ​មន្ទីរ នាយការិយាល័យ លោក​មេបញ្ជាការ​មូលដ្ឋាន​ក្រុង ស្រុក ប្រធាន​ស្នាក់ការ​សន្តិសុខ នៅ រសៀល​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២១​នេះ ។​

​លោក​ឧត្ដមសេនីយ៍ត្រី ហង្ស ថុល បាន​ថ្លែងថា ការបំពាក់​ឋានន្តរសក្តិ​និង​ប្រកាស​មុខងារ នាពេលនេះ បាន​បង្ហាញ​ពី​ការយកចិត្តទុកដាក់ និង​មាន​ទំនុកចិត្ត​ពី​រាជរដ្ឋាភិបាល ក្រសួង​ការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃ​កងយោធពល​ខេមរភូមិន្ទ និង​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដល់​នាយទាហាន កងរាជអាវុធហត្ថ ដែល​បាន​ខិតខំ​បំពេញ​ភារកិច្ច​មិន​ខ្លាច​នឿយហត់ ហ៊ាន​ធ្វើ​ពលិកម្ម​គ្រប់​បែបយ៉ាង ក្នុង​ការរួម ចំណែក​ក្នុង​ការការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ដើម្បី​បម្រើ​សេចក្តីសុខសាន្ត​របស់​ប្រជាពលរដ្ឋ និង សង្គមជាតិ​ទាំងមូល ។​

​លោក​វរសេនីយ៍ឯក ឃុន ប៊ុន​ហូ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ​បាន​ឡើង ការប្តេជ្ញាចិត្ត ខិតខំ​អនុវត្ត​ការងារ​ជូន​អង្គភាព ១-​ប្តេជ្ញា ខិតខំ​បំពេញ​ភារកិច្ច អនុវត្ត​តាម​អនុក្រឹត្យ​លេខ​៧៧​អនក្រ របស់​រាជរដ្ឋាភិបាល ២ – ប្តេជ្ញា ខិតខំ​អនុវត្ត​ការងារ​ជំនាញ និង​រាល់​បទបញ្ជា​របស់​ថ្នាក់លើ ឱ្យបាន​សម្រេច​១០០​ភាគរយ ៣ – ប្តេជ្ញា ខិតខំ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដែនដី និង​ស្ថាប័ន​ពាក់​ជុំវិញ​ខេត្ត ឱ្យបាន​ល្អ ៤ – សាមគ្គីភាព​ផ្ទៃក្នុង​អង្គភាព​ឱ្យបាន​ល្អ ចាប់ពី​ថ្នាក់លើ​រហូតដល់​ថ្នាក់ក្រោម ។​

Filed in: ព័ត៌មានជាតិ