ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចុះ​បំពេញការងារ នៅ​កងការពារ​ព្រំដែន​លេខ​៥០៣ យោធភូមិភាគ​ទី​៥

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បន្ទាយមានជ័យ​៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក នា​ព្រឹក​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០២១ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​បំពេញ​ការងារ​ក្នុង​ទិស​ទី​១ (​បន្ទាយមានជ័យ​) នៅក្នុង​ទីបញ្ជាការ​កងការពារ​ព្រំដែន​លេខ​៥០៣ យោធភូមិភាគ​ទី​៥ ។ អញ្ជើញ​អមដំណើរ​រួមមាន​៖ ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ឯក សំ​អូន មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី​៥​។ មេបញ្ជាការរង​នាយសេនាធិការ មេបញ្ជាការរង​យោធភូមិភាគ​ទី​៥ មេបញ្ជាការ​ទិស​ទី​១ បន្ទាយមានជ័យ ។

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើ​ការកោតសរសើ​រ​ដល់​កម្លាំង​ដែល​ឈរជើង​នៅតាម​បន្ទាត់​ព្រំដែន​ទិស​ទី​១ (​បន្ទាយមានជ័យ​) ដែល​បាន​ប្រឹងប្រែង​អនុវត្ត​បាន​ល្អប្រសើរ​រាល់​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ដែល​បាន​ដាក់​ជូន​កន្លងមក ពិសេស​បាន​ចូលរួម​យ៉ាង​សកម្ម​សហ​ការ​ជាមួយ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​អនុវត្ត​តាម​ក្រសួង​សុខាភិបាល​ក្នុង​ការចូលរួម​ទប់ស្កាត់​ពលករ​ឆ្លងដែន​ពី​ថៃ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៅ​ជំងឺ​កូវី​ដ​-១៩ ចូល​ក្នុង​ទឹកដី​កម្ពុជា​កន្លងមក បាន​ដោយ​ជោគជ័យ​គួរ​ជាទី​មោទនៈ​។

ក្នុងឱកាស​ចុះ​បំពេញ​ការងារ​ក្នុង​ទីបញ្ជាការ​កងការពារ​ព្រំដែន​លេខ​៥០៣ នា​ថ្ងៃនេះ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន ឧបត្ថម្ភ បន្ថែម​នៅ​អគារ​ស្នាក់នៅ សម្រាប់​កង​ល្បាត​ទី​៣ ចំនួន ១​ខ្នង ឃ្លាំង​ដាក់អាវុធ​គ្រាប់ ១​ខ្នង ថ្នាក់​វរ​សេនា​តូច រថយន្ត​ពេទ្យ​ចំនួន ១​គ្រឿង អគារ​ស្នាក់នៅ​របស់​ក​ង​ល្បាត​ទី​២ ចំនួន ១​ខ្នង វិទ្យុទាក់ទង​Kenwood​លើ​តុ ចំនួន ៨​គ្រឿង វិទ្យុ​កាន់​ដៃ​ចំនួន ២០​គ្រឿង ផ្ទាំង​សូ​ឡា ៥០​ផ្ទាំង អាគុយ​១០​ធុង ឧបត្ថម្ភ​ថវិកា​ដល់​ទីបញ្ជាកា​រក​ង​ការពារ​៥០៣ ចំនួន ១០ លាន​រៀល ឧបត្ថម្ភ​ថវិកា ដល់​កង​ល្បាត​ទាំង ៧ ចំនួន ៥០ លាន​រៀល ផងដែរ​៕

Filed in: ព័ត៌មានជាតិ