ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

អភិបាល​ខេត្ត​បន្ទាយមានជ័យ បរិច្ចាគ​ប្រាក់បៀវត្ស រយៈពេល​៧​ខែ ជូន​ក្រសួង​សុខាភិបាល ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២១​នេះ បានប្រកាស​បរិច្ចាគ​ប្រាក់បៀវត្ស​របស់​ឯកឧត្តម រយៈពេល​៧​ខែ ចាប់ពី​ខែ​កុម្ភៈ ដល់​ខែ​សីហា ឆ្នាំ​២០២១ ជូន​ក្រសួង​សុខាភិបាល ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩ ជំហាន​ទី​២​។​
​ការប្រកាស​បរិច្ចាគ​នេះ បាន​ធ្វើឡើង​ន្ទា​ប់​ពី សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​បន្ត​កាត់​បៀវត្ស​រយៈពេល​៧​ខែ​ទៀត ជូន​ទៅ​ក្រសួង​សុខាភិបាល ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩​។ ការ​កាត់​បៀវត្ស​របស់​សម្តេច​តេជោ ហ៊ុន សែន រយៈពេល​៧​ខែ​ទៀត​នេះ គឺ​ចាប់ពី​ខែ​កុម្ភៈ ដល់ ខែ​សីហា ឆ្នាំ​២០២១​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ ថ្នាក់ដឹកនាំ និង​មន្ត្រី​ស្ថាប័ន​ស៊ីវិល និង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែល​បាន​បរិច្ចាគ​ដោយ​ការ​កាត់​បៀវត្ស​ទាំងស្រុង ឬ​មួយ​ផ្នែក​រយៈពេល​ខ្លី ឬ​វែង​តាម​ការស្ម័គ្រចិត្ត​ជួយ ដល់​ការងារ​ប្រយុទ្ធ​ប្រឆាំង​កូវី​ដ​១៩ ដែល​បង្ហាញឱយឃើញ​នូវ​សាមគ្គីភាព​ក្នុង​ខឿន​ការពារ​សុខភាព​របស់​ប្រជាជន​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ