ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​ដំណើរ​បេសកកម្ម​របស់​ឯកឧត្តមរ​ដ្ធ​មន្ដ្រី វេង សាខុន និង​សហការី មក​កាន់​ខេត្ត​កំពង់ធំ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ធំ​) តាម​កម្មវិធី​ដែល​បាន​គ្រោងទុក ថ្ងៃនេះ​ជា​ថ្ងៃទី​៤ នៃ​ដំណើរ​បេសកកម្ម​របស់​ឯកឧត្តម​រដ្ឋមន្ត្រី និង សហការី​មក​កាន់​ខេត្ត​កំពង់ធំ​៖ ពិនិត្យ​វិស័យ​វារីវប្បកម្ម ខេត្តសៀមរាប​៖ អញ្ជើញ​ជា​អធិបតី​ក្នុង វេទិការ​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​២ ខេត្ត​មណ្ឌល​គី​រី​៖ ជំរុញ និង​លើកស្ទួយ​វិស័យ​សាកវប្បកម្ម (​បន្លែ​-​ផ្លែឈើ​សុវត្ថិភាព​) និង​ខេត្ត​ក្រចេះ​៖ ពិនិត្យ​វឌ្ឍនភាព​វិស័យ​ក​សិ​-​ឧស្សាហកម្ម (​ចេកអំបូង​លឿង​)​។

​សម្រាប់​កម្មវិធី​នា​ព្រឹក​ថ្ងៃ​សុក្រ ១​រោច ខែ​មាឃ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​មករា មាន​ជា​បន្តបន្ទាប់​ដូចខាងក្រោម​៖
​កម្ម​វិធី​ទី​១៖
​ឯកឧត្តម​រដ្ឋមន្ត្រី ឯកឧត្តម​អភិបាលរង​ខេត្ត​មណ្ឌល​គី​រី ឯកឧត្តម​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ ឯកឧត្តម​អគ្គនាយក​នៃ​អគ្គ​នា យក​ដ្ឋា​ន​កសិកម្ម លោក​ឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន ត្រូ​ភី​ខេ​ម ហ្វ្រ៊ូ​ត អេ​ន វេជី​ថេប៊​ល ដែលជា​ក្រុមហ៊ុន​ប្រមូល​ទិញ ចុះ​ពិនិត្យ​បណ្តុំ​ផលិត​បន្លែ​តាម​ស្តង់ដា​សុវត្ថិភាព ពិនិត្យ​ស្ថានភាព​ដាំ​ដុះ​បន្លែ​របស់​កសិក​រលើ​ផ្ទៃដី​ទំហំ ៦​ហ​.​ត និង​ចូលរួម​សកម្មភាព​ចុះ​ប្រមូល​ផល​បន្លែ​សុវត្ថិភាព​នៅក្នុង​ក្រុង​សែន​មនោ​រម្យ​។

​លោក ឃ្លោក ថេង (០៨៨៦១០០៦០៦) ភូមិ​ស្វាយចេក សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ជា​ម្ចាស់​ចម្ការ​ស្ពៃ​បូកគោ ស្ពៃ​ក្តោប និង​ដំឡូងបារាំង និង​កសិករ ភិន ភន (០៨៨៤៤២០៨៧៧) ប្រធាន​សហគមន៍​បន្លែ​សុវត្ថិភាព​មនោ​រម្យ មានផ្ទះ​សំណាញ់​ចំនួន ១ ស្ថិតនៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ម្ចាស់​ចម្ការ​ស្ពៃក្តោប បូកគោ និង​ដំឡូងបារាំង​។​

​ជួប​សំណេះសំណាល​ជាមួយ​ម្ចាស់​ចម្ការ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​អំណរ​សាទរ កោតសរសើរ និង​វាយតម្លៃ​លើ​ការខិតខំ​ប្រឹងប្រែង​ក្នុង​ការចូលរួម​ចំណែក​ដាំ​ដុះ​បន្លែ​សុវត្ថិភាព​មាន​សក្តានុពល​លើ​ទីផ្សា​រទាំង​តម្រូវការ និង​តម្លៃ​ខ្ពស់​ល្អ ហើយ​សកម្មភាព​នេះ​បាន​និង​កំពុង​ចូលរួម​អនុវត្ត​អនុសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ជំរុញ​គាំទ្រ និង​លើកទឹកចិត្ត​ឲ្យ​បងប្អូន​ប្រជាកសិករ ជា​ពិសេស​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ទ្វេ​ឡើង​លើ​ចលនា​ជំរុញ​ផលិតកម្ម​ស្បៀង​។

​ដំណាំ​លូតលាស់ និង​ផ្តល់​ផង​បាន​ល្អ ដែល​ជា​ប្រភព​ចំណូល​ខ្ពស់​ពី ៥០០០-៨០០០​ដុល្លារ​/​ឆ្នាំ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ឲ្យ​បន្ត​ខិតខំ​បន្ថែមទៀត​លើ​ការងារ​បច្ចេកទេស ប្រើប្រាស់​ពូជ ថ្នាំ​សម្លាប់​សត្វល្អិត ការ​សន្សំ​ជីធម្មជាតិ​ដើម្បី​ជួយ​កាត់ បន្ថយ​ថ្លៃដើម ការប្រើប្រាស់​ទឹក ការ​ចងក្រង​បណ្តុំ​ផលិត និង​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​។​

Filed in: ព័ត៌មានជាតិ