ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​រដ្ធមន្ដ្រី វេង សាខុន និង​សហការី​អញ្ជើញ​មក​ចម្ការ​ដូង​របស់​ក្រុមហ៊ុន មេហ្គា​ហ្វើ​ស​(MEGA FirstPlantion)​ជា​ក្រុមហ៊ុន​ដី​សប្បទាន​សេដ្ធកិច្ច​ដែល​ទទួល​សិទ្ធិ​វិនិយោគ​វិស័យ​កសិកម្ម​លើ​ផ្ទៃដី​ប្រមាណ​ជាង​៩ ៤៧៧​ហ​.​ត នៅ​ឆ្នាំ​២០២១ ស្ថិតនៅ​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​មណ្ឌលគិរី​) កម្ម​វិធី​ទី​៣៖
​នៅ​រសៀល​ថ្ងៃ​ដដែល ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី បាន​អញ្ជើញ​មក​ចម្ការ​ដូង​របស់​ក្រុមហ៊ុន មេហ្គា​ហ្វើ​ស (MEGA First Plantation) ជា​ក្រុមហ៊ុន​ដី​សប្បទាន​សេដ្ឋកិច្ច ដែល​ទទួល​សិទ្ធិ​វិនិយោគ​វិស័យ​កសិកម្ម​លើ​ផ្ទៃដី​ប្រមាណ​ជាង ៩ ៤៧៧​ហ​.​ត នៅ​ឆ្នាំ​២០១២ ស្ថិតនៅ​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី​។ បច្ចុប្បន្ន ក្រុមហ៊ុន​បាន​ចុះបញ្ជី​ប្លង់រឹង​បាន ៦៤១៩​ហ​.​ត បាន​ដាំ ដំណាំ​ដូង​ចំនួន ៧០០​ហ​.​ត ក្នុងនោះ ៨០% ជា​ដូង​យក​ប្រេង (​នាំ​ពូជ​ចូល​ពី​ប្រទេស​ម៉ាឡេស៊ី ផ្លែ​ធំ សាច់​ក្រាស់ ប្រេង​ច្រើន​) ដែល​មាន​អាយុកាល ៣​ឆ្នាំ សង្ឃឹមថា​នឹង​ប្រមូល​ផល ២ ឆ្នាំក្រោយ​។ មាន​មន្ត្រី​ជំនាញ​ចំនួន ៣៥​នាក់​ជា​និស្សិត​បាន​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម និង​សាលា​ជាតិ​កសិកម្ម​កំពង់ចាម និង​កម្មករ​ក្នុង​តំបន់​ជាង ២០០​នាក់​បន្ថែមទៀត​។​

​គោលបំណង​របស់​ក្រុមហ៊ុន គឺ​ដាំ​ដុះ​ដូងក្រអូប​សម្រាប់​ការប្រើប្រាស់​ទឹក ដូង​យក​ប្រេង​សម្រាប់​ចម្រាញ់​យក​ប្រេង និង​ដូង​សម្រាប់​ចម្រាញ់​យក​ខ្ទិះ​។ សម្រាប់​អនាគត ក្រុមហ៊ុន​គ្រោង​នឹង​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​សហគមន៍ និង​កសិករ​នៅ​ក្នុង​តំបន់​នេះ ដើម្បី​ធានា​បរិមាណ​ផ្គត់ផ្គង់ និង​កសាង​រោងចក្រ កែច្នៃ​ប្រេង បង្កើត​ការងារ បង្កើត​ប្រាក់ចំណូល និង​ប្រើប្រាស់​ដី​តំបន់​ខ្ពង់រាប​ខេត្ត​មណ្ឌល​គី​រី​ឲ្យអស់​លទ្ធភាព និង​ទទួលបាន​ប្រសិទ្ធភាព​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​ខ្ពស់​។ ក្នុង​ឆ្នាំ ២០២១-២០២២ ក្រុមហ៊ុន​គ្រោង​ដាំ​ឲ្យបាន ៥០០០​ម៉ឺន​កូន​បន្ថែមទៀត​។ ក្រៅ​ពី​ការងារ​ដាំ​ដុះ​ដំណាំ​គោល (​ដូង​) ក្រុមហ៊ុន​កំពុង​ដាំ​កៅស៊ូ ក្រូច ស្វាយ និង​ដំណាំ macadamia លើ​ផ្ទៃដី ៥០​ហ​.​ត ដើម្បី​ធ្វើ​ការពិសោធន៍​អំពី​គុណភាព​ដី និង​ក្សេត្រ​បរិស្ថាន​របស់​ប្រភេទ​ដំណាំ​ទាំងអស់នេះ​។ ជាបឋម លទ្ធផល​ទទួល​បាន​បង្ហាញ​ថា​ដំណាំ macadamia ដែល​ជា​ដំណាំ​សេដ្ឋកិច្ច​ថ្មី កំពុង​មាន​ទីផ្សារ​នៅ​ក្រៅប្រទេស មាន​ការលូតលាស់ និង​ផ្តល់​ផល​បានល្អ​យ៉ាង​ល្អ​។ យោង​លើ​លទ្ធផល​ជាក់ស្តែង ក្រុមហ៊ុន​គ្រោង​នឹង​ពង្រីក​ផ្ទៃ​ដី​ដាំ macadamia ឲ្យបាន​ច្រើន​នាពេល​អនាគត​។​

​ទទួលបាន​របាយការណ៍​ពី​នាយក​បច្ចេកទេស និង​បាន​ចុះ​ពិនិត្យ​ដំណាំ​គ្រប់​ផ្នែក ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​លើ​សមិទ្ធផល​ដែល​ក្រុមហ៊ុន​សម្រេច​ដូច​បាន​ឃើញជាក់ស្តែង គឺ​មាន​ការរីកចម្រើន​គួរឲ្យកត់សម្គាល់​។ ឆ្លៀត​យក​ឲ្យ​កាសនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សួរនាំ​អំពី​ការរៀបចំ​នីតិវិធី​នៃ​ការអភិវឌ្ឍ​ដី​សប្បទាន​សេដ្ឋកិច្ច ធ្វើយ៉ាងណា​អនុវត្ត​ឲ្យបាន​ត្រឹមត្រូ​វ​តាម​ផ្លូវច្បាប់ ការអនុវត្ត​តាម​ផែនការមេ​ដែល​បាន​ឯកភាព ការគ្រប់គ្រង ការងារ​ដាំ​ដុះ បញ្ហា​ទឹក និង​ថាមពលអគ្គីសនី និង​ការ​សាក​ពិសោធន៍​ដំណាំ macadamia​។​ល​។ ចំពោះ​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គាំទ្រ និង​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​បន្ត​ខិតខំ​ពង្រីក​ផ្ទៃ​ដី​ដាំ​ដុះ ដើម្បី​បំពេញ​តាម​សេចក្តីត្រូវការ​រោងចក្រ​ធ្វើ​ការកែច្នៃ​ប្រេង ទឹក ឬ​ខ្ទិះ​។​

​មួយវិញទៀត ត្រូវ​ធ្វើ​ការស្រាវជ្រាវ​ឲ្យបាន​ស៊ីជម្រៅ ដើម្បី​ពង្រីក​សក្តានុពល​ដំណាំ macadamia ដែល​ជា​ដំណាំ​ថ្មី​មួយ​មានតម្លៃ​ខាង​សេដ្ឋកិច្ច​ខ្ពស់ ហើយ​គួរ​ណែនាំ​ឲ្យ​សហគមន៍ និង​កសិករ​ដាំ​ជា​ដៃគូ​ដើម្បី​បង្កើន​សេដ្ឋកិច្ច​គ្រួសារ​។ ក្រុមហ៊ុន​ត្រូវ​សហការ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​, អគ្គនាយកដ្ឋាន​កសិកម្ម និង​រដ្ឋបាល​ព្រៃឈើ ក្នុង​បំណង​ធ្វើ​ការអភិវឌ្ឍ​ដី​សប្បទាន​សេដ្ឋកិច្ច​នេះ ប្រយោជន៍​ទទួលបាន​នូវ​តម្លៃ​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​សមស្រប​តាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ក្នុងកា​រ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ កំណើន​ប្រាក់ចំណូល​គ្រួសារ និង​បង្កើត​ការងារ​ក្នុង​មូលដ្ឋាន​។​

Filed in: ព័ត៌មានជាតិ