ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ បើក​ប្រតិបត្តិការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​, ចាប់​មេខ្យល់​ម្នាក់​ពាក់ព័ន្ធ​ករណី​នាំ​នារី​ក្មេងៗ​ជា​អនីតិជន​ឱ្យ​ភ្ញៀវ​តាម​ផ្ទះសំណាក់ និង​សណ្ឋាគារ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​បង្ក្រាប​ជាក់ស្តែង​ករណី​ប្រព្រឹត្តិ​អំពើ​សញ្ចារកម្ម មាន​ស្ថាន​ទម្ងន់ទោស (​នាំ​នារី​ក្មេងៗ​ឱ្យ​រួមភេទ​ជាមួយ​ភ្ញៀវ​នៅតាម​ផ្ទះសំណាក់ និង​សណ្ឋាគារ​) ដោយ​បាន​ឃាត់ខ្លួន​ស្ត្រី​មេខ្យល់​ម្នាក់ និង​នារី​រងគ្រោះ​ចំនួន​៧​នាក់ ក្នុងនោះ​មាន​អនីតិជន​ចំនួន​៥​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ​។​

​ប្រតិបត្តិការ​នេះ​ក្រោម​ការបញ្ជា​ពី​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​សម្របសម្រួល​ពី​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ចាន់ កិត្តិ​ខុម ស្នងការរង​ទទួល​ដឹកនាំ​ការងារ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ធ្វើ​ការឃាត់​ស្ត្រី​សង្ស័យ​ជា​អ្នកគ្រប់គ្រង​ម្នាក់ និង​នារី​រងគ្រោះ​ក្មេងៗ​ចំនួន​៧​នាក់ នៅវេលា​ម៉ោង ២​រសៀល​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២១ ចំណុច​ភោជ្ជ​នី​យដ្ឋា​ន​តាឪ ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា មេខ្យល់​ឈ្មោះ ឆ​យ ចន្ថា អាយុ​៣៣​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង សង្កាត់​ព្រែកលាប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ ការចុះ​ឃាត់​មេខ្យល់ និង​ជួយ​សង្គ្រោះ​នារី​រងគ្រោះ​ចំនួន​៣​នាក់​នេះ បាន​ធ្វើឡើង​នៅ ចំណុច​ភោជនីយ៍ដ្ឋាន តា​ឪ ខណៈ​នារី​ជនរងគ្រោះ​ចំនួន​៤​នាក់​បន្ថែមទៀត ត្រូវបាន​រកឃើញ​នៅ​ចំណុច​ផ្ទះសំណាក់ ហេង​មហាសាល ផ្លូវជាតិ​លេខ​៦A សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​យោង​តាម​នារី​រងគ្រោះ​បានឲ្យដឹងថា ភោជនីយ៍ដ្ឋាន តា​ឪ ចាប់ផ្ដើម​បើក​ដំណើរការ​ពី​វេលា​ម៉ោង ១១​ថ្ងៃត្រង់ រហូតដល់​ម៉ោង ៩​យប់ ដោយ​មាន​នារីៗ​ក្មេង​ជា​ច្រើន​នៅ​បំរើភ្ញៀវ​នៅ​ហាង​។ ចំពោះ​ភ្ញៀវ ដែល​ចូលមក​ហាង ពេល​ត្រូវការ​នារី ក្មេងៗ​មក​អង្គុយ​កំដរ និង​ទៅ​រួមភេទ​នៅ​ខាងក្រៅ គឺ​មេការ​ឈ្មោះ ឆ​យ ចន្ថា អាច​ធ្វើ​ការទំនាក់ទំនង​តាមរយៈ​ទូរស័ព្ទ​បាន​នាំ​មក​ឲ្យ​ភ្ញៀវ​មើល និង​សម្រាប់​រួមភេទ ដោយ​ក្មេងៗ​នារី មាន​អាយុ​ចន្លោះ​ពី​១៥​ឆ្នាំ​-១៦​ឆ្នាំ ឡើងទៅ ដោយ​ក្នុង​តម្លៃ​ការ​រួមភេទ​ក្នុង​១​ដង ចាប់ពី​១០០$ ដល់ ១៥០$​។​

​ចំពោះ​លុយ​បានមក គឺ​ត្រូវឲ្យទៅ​មេ​ខ្យល់ចំនួន ១៥$​ទៅ ២០$ បន្ថែម​ទៀត​នោះ មេខ្យល់​បាន​សុំ​លុយ​ធីប​ពី​ភ្ញៀវ​ចំនួន​ពី ២០$ ទៅ ៥០$ ជា​កម្រៃជើងសារ​ដែល​ខ្លួន​បាន​នាំ​នារី មក​ឲ្យ​រួមភេទ​ជាមួយ​ភ្ញៀវ​ផង​ដែរ​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​ឃាត់​ស្ត្រី​សង្ស័យ​នៅ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​។ ចំណែកឯ​នារី​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច ប្រគល់ជូន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ធ្វើ​ការអប់រំ​៕

Filed in: ព័ត៌មានជាតិ