ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

​ឧត្តមសេនីយ៍ឯក ស ថេត ប្រកាស​បរិច្ចាគ​ប្រាក់បៀវត្ស​រយៈពេល​០៦​ខែ​ជូន​ក្រសួង​សុខាភិបាល​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សូម​ចូលរួម​បរិច្ចាគ​នូវ​ប្រាក់បៀវត្ស​ផ្ទាល់ខ្លួន​ចំនួន​១០០% មាន​រយៈពេល​០៦​ខែ គិត​ចាប់ពី​ខែ​មេសា ដល់​ខែ​កញ្ញា ឆ្នាំ​២០២១ ជូន​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង និង​ជំងឺ​កូវី​ដ​-១៩​។​

​ការប្រកាស​បរិច្ចាគ​នេះ​ធ្វើឡើង​បន្ទាប់ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​បន្ត​កាត់​បៀវត្ស​រយៈពេល ៧​ខែ​ទៀត ចាប់ពី​ខែ​កុម្ភៈ​ដល់​ខែ​សីហា ជូន​ទៅ​ក្រសួង​សុខាភិបាល ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំង​ស្ថាប័ន​ស៊ីវិល និង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែល​បាន​បរិច្ចាគ​ដោយ​ការ​កាត់​បៀវត្ស​ទាំងស្រុង ឬ​មួយ​ផ្នែក​រយៈពេល​ខ្លី ឬ​វែង​តាម​ការស្ម័គ្រចិត្ត​ជួយ​ដល់​ការងារ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩ ដែល​បង្ហាញឱ្យឃើញ​នូវ​សាមគ្គីភាព​ក្នុង​ខឿន​ការពារ​សុខភាព​របស់​ប្រជាជន​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ