ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​លោក​វរសេនីយ៍ឯក ចាន់ សុ ធី បរិច្ចាគ​ថវិកា ២០០,០០០​រៀល ជូន​ក្រសួង​សុខាភិបាល ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បាត់ដំបង ៖ វរសេនីយ៍ឯក ចាន់ សុ ធី នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ធាន​នគរបា​ល​ខេត្តបាត់ដំបង នៅ​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២១​នេះ បានប្រកាស​បរិច្ចា​នូវ​ប្រាក់បៀវត្យ​ផ្ទាល់ខ្លួន​ចំនួន ២០០,០០០​រៀល ( ពីរ​រយ​ពាន់​រៀល ) ក្នុង​មួយ​ខែ រយះពេល ០៦ ខែ គឺ​ចាប់ពី​ខែ កុម្ភះ ដល់​ខែ កក្ត​ដា ឆ្នាំ​២០២១ ជូន​ក្រសួង​សុខាភិបាល ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩ ជំហាន​ទី​២​។​

​ការប្រកាស​បរិច្ចាគ​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​បន្ត​កាត់​បៀវត្ស​រយៈពេល​៧​ខែ​ទៀត ជូន​ទៅ​ក្រសួង​សុខាភិបាល ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩​។ ការ​កាត់​បៀវត្ស​របស់​សម្តេច​តេជោ ហ៊ុន សែន រយៈពេល​៧​ខែ​ទៀត​នេះ គឺ​ចាប់ពី​ខែ​កុម្ភៈ ដល់ ខែ​សីហា ឆ្នាំ​២០២១​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ ថ្នាក់ដឹកនាំ និង​មន្ត្រី​ស្ថាប័ន​ស៊ីវិល និង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែល​បាន​បរិច្ចាគ​ដោយ​ការ​កាត់​បៀវត្ស​ទាំងស្រុង ឬ​មួយ​ផ្នែក​រយៈពេល​ខ្លី ឬ​វែង​តាម​ការស្ម័គ្រចិត្ត​ជួយ ដល់​ការងារ​ប្រយុទ្ធ​ប្រឆាំង​កូវី​ដ​១៩ ដែល​បង្ហាញឱយឃើញ​នូវ​សាមគ្គីភាព​ក្នុង​ខឿន​ការពារ​សុខភាព​របស់​ប្រជាជន​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ