ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បួងសួង​នៅ​ព្រះអង្គ​ចេក ព្រះអង្គ​ចម សុំឱ្យ​កម្ពុជា​មាន​សុខសន្តិភាព ការអភិវឌ្ឍ​ជានិច្ច​និរន្ត និង​ចៀសផុត​ពី​ជំងឺ​កូវី​ដ​១៩ នា​ថ្ងៃ​បុណ្យ​មាឃបូជា​!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​សៀមរាប​)៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៥​កើត ខែ​មាឃ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០២១ និង​ត្រូវ​នឹង​ថ្ងៃ​បុណ្យ​មាឃបូជា ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​មន្ត្រី​ក្រសួង បួងសួង​នៅ​ព្រះអង្គ​ចេក ព្រះអង្គ​ចម និង​លោកយាយ​ទេព ក្នុង​ទឹកដី​អង្គរ ក្រុង​សៀមរាប ខេត្តសៀមរាប សូម​ឱ្យ​ប្រទេស​កម្ពុជា​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​ជានិច្ច​និរន្ត ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ និង​សូម​ឱ្យ​កម្ពុជា​ចៀសផុត​ពី​ជំងឺ​កូវី​ដ​១៩ ដែល​កំពុង​យាយី​ពិភពលោក​ទាំងមូល​។​

​សូម​ជម្រាប​ជូន​ថា បុណ្យ​មាឃបូជា គឺជា​បុណ្យ​មួយ​ក្នុង​បណ្ដា​បុណ្យ​ធំៗ​ទាំងឡាយ ក្នុង​ព្រះពុទ្ធសាសនា ដែល​ប្រទេស​កាន់​ព្រះពុទ្ធសាសនា​លើ​សកលលោក តែងតែ​ប្រារព្ធ​ធ្វើ​ពុំ​ដែល​ខាន​។ ពិធី​នេះ​ប្រារព្ធ​ធ្វើឡើង​ដើម្បី​រម្លឹក​ដល់​អភិលក្ខិតសម័យ​ទាំងពីរ​នៃ​សាសនា​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ ដែល​កើតឡើង​នៅ​ថ្ងៃពេញបូណ៌មី ខែមាឃ​ដូចគ្នា គឺ​ថ្ងៃ​ប្រជុំ​ចតុរង្គសន្និបាត និង​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​ប្រកាស​ដាក់​ព្រះ​ជន្មាយុ​សង្ខា​រ​។​

​ជា​រៀងរាល់ឆ្នាំ ពុទ្ធសាសនិក​ខ្មែរ​តែងតែ​ប្រារព្ធ​ធ្វើ​បុណ្យ​មាឃបូជា​នេះ នៅ​គ្រប់​វត្ត​អារាម​ទូទាំង​ប្រទេស​ដោយ​ចាត់ទុកថា ជា​ការបំពេញ​កុសល​ដ៏​ថ្លៃថ្លា​បំផុត តាម​ប្រពៃណី​ព្រះពុទ្ធសាសនា ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចែង​ថា «​ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ​»៕

Filed in: ព័ត៌មានជាតិ