ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ឃាត់ខ្លួន មនុស្ស​ចំនួន ០៨ នាក់ ក្នុង​សកម្មភាព​បង្ក្រាប​សង្វៀន​ជល់​មាន់

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ដោយ​អនុវត្តន៍​តាម​ការណែនាំ​បញ្ជា​ផ្ទាល់ ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​មាន​ការសម្របសម្រួល​ទៅ​លើ​នីតិវិធី​ពី​ឯកឧត្ដម គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី ២៧ ខែ មករា ឆ្នាំ ២០២១ វេលា​ម៉ោង ១៥:១២​នាទី នៅ​ចំណុច​វាលស្រែ ស្ថិតក្នុង​ភូមិ ព្រៃ​ស្វាយ ឃុំ​រាំង​កេសី ស្រុក​សង្កែ ខេត្ត​បាត់ដំបង លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី ល្បែងស៊ីសង ( ភ្នាល់មាន់​ជល់ ) ០១ ករណី និង​បាន​ធ្វើការ​នាំខ្លួន​មនុស្ស​ចំនួន ០៨ នាក់ មកកាន់​ស្នងការដ្ឋាន ។

1️⃣ ឈ្មោះ ហ៊ូ ឆុន ភេទ​ប្រុស អាយុ ៥៩ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ស្វាយ ឃុំ​រាំង​កេសី ស្រុក​សង្កែ ខេត្ត​បាត់ដំបង ។
2️⃣ ឈ្មោះ គឹ​ង ហៀ​ង ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឆាយ​រំពាត់ ឃុំ​ក​ន្ទឺ​២ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។
3️⃣ ឈ្មោះ យឿ​ម យុ​ត ភេទ​ប្រុស អាយុ ៥៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​ក​ន្ទឺ​១ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។
4️⃣ ឈ្មោះ ហេីស តឿ ភេទ​ប្រុស អាយុ ៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បត់​សាលា ឃុំ​បាយ​ដំ​រាំ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។
5️⃣ ឈ្មោះ ឆាយ ឈៀង ប្រុស អាយុ ៤៦ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ម្ទេស ឃុំ​ធិបតី ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង ។
6️⃣ ឈ្មោះ នាង ធី ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ស្វាយ ឃុំ​រាំង​កេសី ស្រុក​សង្កែ ខេត្ត​បាត់ដំបង ។
7️⃣ ឈ្មោះ ហាន លឿង ភេទ​ប្រុស អាយុ ៥៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង ។
8️⃣ ឈ្មោះ ឈឺ​ន តាំង​ទី ភេទ​ប្រុស អាយុ ៥៨ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ស្វាយ ឃុំ​រាំង​កេសី ស្រុក​សង្កែ ខេត្ត​បាត់ដំបង ។

​វត្ថុតាង​ដកហូត​រួមមាន ៖
– សង្វៀន​សម្រាប់​ជល់​មាន់ ចំនួន ០២
– មាន់​ជល់​ចំនួន ០២ ក្បាល​
– ស៊ុម​សម្រាប់​ក្រុង​មាន់​ចំនួន ០៣
– ឆ្នាំង​ដាំទឹក​សម្រាប់​ស្អំ​មាន់​ជល់​ចំនួន ០១
– ជញ្ជីង​សម្រាប់​ថ្លឹង​មាន់​ជល់ ចំនួន ០១
– ម៉ូតូ​ចំនួន ១១ គ្រឿង

​បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ កំពុងតែធ្វើការ​តាម​នីតិវិធី​ច្បាប់ ៕

Filed in: ព័ត៌មានជាតិ