ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​ព្រឹកស្អែក​នេះ តុលាការ​នឹង​បន្ត​សវនាការ​ជំនុំជម្រះ​រឿង ទណ្ឌិត សម រង្ស៉ី និង​បក្ខពួក​៦៦​នាក់ ករណី​រួមគំនិត​ក្បត់ និង ញុះញុង់​បង្កឱ្យមាន ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០២១ ស្អែក​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បន្ត​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​របស់ ទណ្ឌិត សម រង្ស៉ី មេ​ចលនា​ឧទ្ទាម​ក្រៅច្បាប់ និង​បក្ខពួក ៦៦​នាក់​ផ្សេង​ទៀត ពី​បទ​រួមគំនិត​ក្បត់ និង​ញុះញុង់​បង្ក​ឱ្យមាន​ភាព​វិក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ពាក់ព័ន្ធ​នឹង​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ (​ផែនការ ០៩ វិច្ឆិកា​)​។​

​ក្នុង​អង្គ​សវនាការ​នា​ថ្ងៃស្អែក​នេះ មាន​លោក សេង ហៀ​ង ជា​តំណាង​អយ្យការ​។ ចំណែក​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​មាន លោក រស់ ពិសិដ្ឋ ជា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក អ៉ឹម វណ្ណៈ និង​លោក កើត សាំង ជា​ចៅក្រម​ប្រឹក្សា​។​

​ទណ្ឌិត សម រង្ស៉ី និង​បក្ខពួក​៨​នាក់ រួមមាន លោក អេង ឆៃអ៊ាង​, លោកស្រី មួ​រ សុខ​ហួរ​, លោក អ៊ូ ច័ន្ទ​ឬ​ទិ្ធ​, លោក ហូរ វ៉ាន់​, លោក​ឡុង រី​, លោក ម៉ែន សុថា​វ​រិន្ទ្រ​, លោកស្រី ជូ​ឡុង សួ​មួ​រ៉ា និង លោក នុត រំដួល កាលពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៩ កន្លងទៅ ត្រូវបាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​រួច​ហើយ​ពី​បទ «​ឧបឃាត​» ផងដែរ ពាក់ព័ន្ធ​នឹង​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ក្រោម​ឧបាយកល​ជា​ផែនការ នៃ​ការវិលត្រឡប់​ចូល​ប្រទេស​កម្ពុជា អំឡុង​ព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០១៩​។​

​ផែនការ នៃ​ការវិល​ចូល​ប្រទេស​កម្ពុជា​វិញ​របស់ ទណ្ឌិត សម រង្ស៉ី មេ​ចលនា​ឧទ្ទាម កាលពី​ឆ្នាំ​២០១៩ បាន​អំពាវ​ឱ្យ​កងទ័ព​បំបែក​ខ្លួន​ប្រឆាំង​រដ្ឋាភិបាល គឺជា «​រដ្ឋប្រហារ​» ដែល​ជា​អំពើ​វិទ្ធង្សនា និង​ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ​។ នេះ​បើ​តាម​សេចក្តីប្រកាស​របស់​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ កាលពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៩ កន្លងទៅ​៕

Filed in: ព័ត៌មានជាតិ