ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បដិសេធ​ករណី​ម្តាយ​កាប់​កូនស្រី​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ តែ​ការពិត​ជា​ការ​រអិលដួល​ខ្លួនឯង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគ​បាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២១​នេះ​ថា បាន​ចេញ​ប្រកាស​ដោយ​ធ្វើការ​បដិសេធ ចំពោះ​ការចុះផ្សាយ​ករណី​មួយ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ថា​ស្ត្រី​ជា​ម្តាយ​កាប់​កូនស្រី​របស់​ខ្លួន តែ​តាម​ការពិត​ជា​ការ​រអិល​ដួល​ដោយ​ខ្លួនឯង​នោះ​ទេ​។​

​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បានបញ្ជាក់​ថា ករណី​ហិង្សា​បង្កឡើង​ដោយ​ម្តាយ​កាប់​មក​លើ​កូនស្រី​បណ្តាលឲ្យរ​ងបួស​ក្បាល ជាក់ស្តែង​មិនមែន​ជា​ករណី​ហិង្សា​ទេ គឺជា​ការ​រអិលដួល​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​បន្ទប់ទឹក​តែ​ប៉ុណ្ណោះ​។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ភ្លាម និង​អនុវត្ត​តាម​បទបញ្ជា​របស់​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្នុង​ការចុះ​ស្រាវជ្រាវ​ករណី​នេះ​ឲ្យបាន​ត្រឹមត្រូវ និង​ច្បាស់លាស់ លោក​វរសេនីយ៍ទោ ម៉ន វុធី អធិការ​នគរបាល​ណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ដឹកនាំ​មន្ត្រី​ចុះ​ស្រាវជ្រាវ​ដោយផ្ទាល់​ដល់​ផ្ទះ​ក្មេងស្រី​ជនរងគ្រោះ​។​

​ដោយយោង​តាម​ចម្លើយ​បញ្ជាក់​របស់​ក្មេងស្រី​រងគ្រោះ បាន​បញ្ជាក់​ប្រាប់​សមត្ថ​កិច្ច​ថា កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២១ ពិតជា​មាន​ការឈ្លោះប្រកែក​គ្នា​ជាមួយ​ម្តាយ​ដោយសារ​ខ្លួន មិន​ចេះ​ធ្វើ​ត្រី ទើប​ពេល​គាត់​ដើរ​ចេញ​ទៅ​បន្ទប់ទឹក​ក៏​រអិល​ជើង​ដួល​បែកក្បាល ហើយក៏​បាន​ហៅ​ប្អូន និង​ម្តាយ ដើម្បី​ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ ។​

​ជាមួយ​នោះ​ដែរ ឪពុក​ក៏​បាន​បញ្ជាក់ថា​ជា​ករណី​រអិល​ជើង​ដួល មិនមែន​ជា​ករណី​កាប់​ដោយ​ម្តាយ​នោះទេ ។ រហូតមកដល់​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២១ អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​នាំ​ជនរងគ្រោះ និង​ឪពុក​ម្តាយ មក​សាកសួរ​បន្ថែម​នៅ​អធិការដ្ឋាន គ្រប់​គ្នា​ទាំង​កូន និង​ឪពុក​នៅតែ​ផ្តល់​ចម្លើយ​ដដែល ថា រអិល​ជើង​ដួល​ដោយ​ខ្លួនឯង នៅ​ក្នុងពេល​សាកសួរ ក៏​មាន​ការចូលរួម​ពី​លោកស្រី​ប្រធាន​មន្ទីរ​សង្គមកិច្ច លោក​អភិបាលរង និង​តំណាង​ចៅ​សង្កាត់​កា​កាប​១​ផងដែរ ។​

​ក្រោយ​ស្រាវជ្រាវ និង​សាកសួរ​ចប់ សមត្ថកិច្ច​ក៏​បាន​ប្រគល់​ក្មេង​ស្រី​នេះ​ទៅ​មន្ទីរ​សង្គមកិច្ច ដើម្បី​យក​ទៅ​ព្យាបាល​របួស​ឲ្យបាន​ជា​សះស្បើយ ។ ជាមួយគ្នា​នោះ ដោយ​ក្តី​អាណិត​លោក​អធិការ​ក៏ បាន​ជួយ​ឧបត្ថម្ភ​ថវិកា​មួយចំនួន​ដល់​ក្មេង​ស្រី​រងគ្រោះ​ផងដែរ ៕

Filed in: ព័ត៌មានជាតិ