ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បញ្ចុះ​ធម្ម​សិលា​សាងសង់​អគារ​រដ្ឋបាល​នឹង​ស្នាក់ការ​សន្តិសុខ​កងរាជអាវុធហត្ថ ៩៩៩!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័័យ​៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ១៤​កើត ខែ​មាឃ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៧ ខែ​មករា ឆ្នាំ​២០២១
​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បញ្ចុះ​ធម្ម​សិលា​សាងសង់​អគារ​រដ្ឋបាល​នៅលើ​ទឹកដី​បឹង​ជ្រុក ៦៧១ ស្ថិតក្នុង​ភូមិ ទួល​ពង្រ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​។

​ពិធី​នេះ​ប្រារព្វ​ធ្វើឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម ប៉ាន់ ខែម​ប៊ុនថន នាយករង​ខុទ្ទកាល័យ​សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ដោយ​មាន​ការអញ្ជើញ​ចូល​ពី​សំណាក់ លោកនាយ​ឧត្តមសេនីយ៍ សុខ ភាព រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ លោក ង៉ោ ម៉េង​ជ្រួន អភិបាលរង នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ផង​ដែរ​។

​អាគារ​រដ្ឋបាល​រួមមាន​៖
១- សាលា​បឋមសិក្សា​ចំនួន​០២​ខ្នង ស្មើ ១២​បន្ទប់ និង​ទីចាត់ការ​ចំនួន​១
២- អគារ​អនុសាខា​កាកបាទ​ក្រហម​
៣- អគារ សុខាភិបាល​
៤- ស្នាក់ការ​សន្តិសុខ អ​.​ហ ៩៩៩
៥- ប៉ុសិ៍​នគរដ្ឋបាល​ទួល​ពង្រ​
៦- ប៉ុស្តិ៍​នគរបាល​វរៈ​ព្រំដែន​៨១៥
៧- ស្នាក់ការ​ភូមិ​
៨- អាស្រម តា​គង់ ដូន​សំ ។​

​ពិធី​នេះ​នៅ​បឹង​ជ្រុក ៦៧១ ស្ថិតក្នុង​ភូមិ ទួល​ពង្រ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​។​

​សូម​បន្ត​ចូលរួម​អនុវត្ត​វិធាន​ណែនាំ​របស់​ក្រសួង​សុខាភិបាល រក្សា​អនាម័យ​ខ្លួនប្រាណ ត្រូវ​ពាក់​ម៉ាស់ លាងដៃ​នឹង​សាប៊ូ ជែល អាល់កុលឲ​បាន​ញឹកញ៉ាប់​ជៀសវាង​ការឆ្លង​មេរោគ Covid-19 ៕

Filed in: ព័ត៌មានជាតិ