ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អន្តរក្រសួង មាន​រៀបចំ​វេទិការ ជាតិ អេកូ​ទេសចរណ៍​លើក​ទី​២

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​សៀមរាប​) ៖ នៅលើ​ទឹកដី​អង្គរ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃ​ពុធ ១៤​កើត ខែ​មាឃ ឆ្នាំ ជូត ទោ​ស័ក ព​.​ស ២៥៦៤
​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០២១ នៅ​សណ្ឋាគារ​សុខា មាន​រៀបចំ​វេទិការ​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​២ ដែល​វេទិការ​នេះ​ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង គ្រប់គ្រង និង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេស ច​រណ៍ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ជា​អនុប្រធាន​ក្រុមការងារ និង​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​អនុប្រធាន​ក្រុមការងារ និង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណ​អភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី នាង​កញ្ញា ភ្ញៀវ​កិត្ដិយស​ជាតិ​-​អន្តរជាតិ​ប្រមាណ​ជាង ៥០០​នាក់​។​

​ថ្លែង​សុន្ទរកថា​ទៅ​កាន់​អង្គពិធី​ដ៏​មាន​សារសំខាន់​នេះ ក្នុងនាម​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ខ្លួន​លោក​ផ្ទាល់ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមការងារ​អន្តរក្រសួង​ក្រោម​ការសម្របសម្រួល​របស់​ក្រសួង​ទេសចរ​ណ៍ ដែល​បាន​សហការ​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​រដ្ឋ បាល​ខេត្ត​សៀមរាប ព្រមទាំង​អង្គការ​ជាតិ​-​អន្តរជាតិ និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ការរៀបចំ​វេទិកា​នេះ​ឱ្យ​ប្រព្រឹត្តទៅ​ប្រកបដោយ​លទ្ធផល​ជា​ផ្លែផ្កា​។
​ភ្ជាប់​ទៅនឹង​ប្រធានបទ​នា​ថ្ងៃនេះ ឯកឧត្តម​រដ្ឋ មន្ត្រី​បាន​បញ្ជាក់ជូន​អង្គពិធី​ជ្រាបថា រាជរដ្ឋាភិបាល​បានចាត់ទុក​វិស័យ​កសិកម្ម​ជា​វិស័យ​អាទិភាព​មួយ​នា​គ្រប់​កាលៈទេសៈ ហើយ​វិស័យ​ទេសចរណ៍​គឺជា​មាស​បៃតង ដែល​មាន​ការរីក ចម្រើន​យ៉ាងខ្លាំង និង​ប្រកបដោយ​សក្តានុពល ស្របតាម​របៀបវារៈ​នៃ​អង្គ​វេទិកា​នាពេលនេះ ហើយ​ពិត​ជា​បាន​ឆ្លើយតប​យ៉ាង​សមស្រប​ទៅនឹង​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​លើ​ការប្តេជ្ញា​ចិត្ត​ក្នុងកា​រ​បន្ត​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា​ថា​ជា “ ទេសចរណ៍​វប្បធម៌ និង​ធម្មជាតិ ” និង​ជា ពិសេស​គោ​លន​យោ បាយ​ជាតិ អេកូ​ទេសចរណ៍ ២០១៩-២០៣០​។​

​ស្ថិតក្នុង​ស្ថានភាព​នៃ​ការរីក​រាលដាល​ជា​សកល​ជំងឺ​កូវី​ដ​-១៩ សម្រាប់​វិស័យ​កសិកម្ម យើង​ត្រូវ​ចូលរួម​គាំទ្រ និង​ជំរុញ​ដើម្បី ប្រែក្លាយ​កសិកម្ម​កម្ពុជា​ទៅ​ជា​កសិកម្ម​ទំនើប មាន​លក្ខណៈ​ប្រកួត ប្រជែង បរិយាប័​ន្ន ធន់​នឹង​ការ ប្រែប្រួល​អាកាស ធាតុ និង​និរន្តរភាព​ដើម្បី​បង្កើន​ប្រាក់​ចំណូល​គ្រួសារ លុបបំបាត់​ភាពអត់ឃ្លាន សម្រេច​បាន​សន្តិ សុខ​ស្បៀង ធើ្វ​ឱ្យ​ប្រសើរ​ឡើង​អាហារូបត្ថម្ភ និង​ជំរុញ​ការអភិវឌ្ឍ​កសិកម្ម​ប្រកប ដោយ​និរន្តរភាព ឆ្លើយតប​ទៅនឹង​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​តាម​អភិក្រម និង​វិសាលភាព​ថ្មី​លើកកម្ពស់​ពិពិធ​ភាវូបនីយកម្ម​ដំណាំ​ដែល​មាន​សក្តានុពល និង​មាន​តម្រូវការ​ទីផ្សារ​រួម​ទាំង​ការ​ចិញ្ចឹមសត្វ និង​វារីវប្បកម្ម​ជា​លក្ខណៈ​ពាណិជ្ជកម្ម ដែល​យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​ឱ្យ​បាន​សកម្ម​ថែមទៀត ព្រម ទាំង​ការអនុវត្ត​គោលនយោបាយ​ពិពិធ​កម្មវិស័យ​ទេសចរណ៍​ដើម្បី​កែប្រែ​ជីវភាព​របស់​បងប្អូន​ដែល​ប្រកប​មុខរបរ​កសិកម្ម​ឱ្យទៅជា “​ក​សិ​-​ពាណិជ្ជករ​” និង​ទទួលបាន​តម្លៃ​បន្ថែម​ក្នុង​ជីវភាព​រស់នៅ ជាពិសេស​ធានា​បាន​នូវ​អាហារូបត្ថម្ភ និង​មាន​អតិរេក​សម្រាប់​ការនាំចេញ ដោយ​មិន​ត្រូវ​មើលរំលង​អំពី​ការបង្កើន​ប្រសិទ្ធភាព​គ្រប់គ្រង អភិវឌ្ឍ​ធនធាន​ព្រៃឈើ និង​ជលផល ដើម្បី​និរន្តរភាព​នៃ​ភពផែនដី ប្រកប​ដោយ​ភាតរ​បរិស្ថាន និង​ភាព​ទាក់ទាញ​ពី​ភ្ញៀវទេសចរ​ផង​ដែរ​។​

​ឆ្លៀត​យក​ឱកាស​នេះ ក៏​បាន​ជម្រាបជូន​អង្គពិធី​ជម្រាប​ថា បច្ចុប្បន្ន​សហគមន៍​នេសាទ​ចំនួន ១៣១ ក្នុងចំណោម​សហគមន៍​នេសាទ​ទាំងអស់​៥១៦ មាន​សក្តានុពលភាព​អាច​បង្កើត​ជា​សហគមន៍​ទេសចរណ៍ធម្មជាតិ ដើម្បី​រួមចំណែក​ក្នុង​ការលើកកម្ពស់​កម្រិត​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ក្នុង​គោលដៅ​ជុំរុញ​កំណើន​សេដ្ឋកិច្ច​គ្រួសារ ក៏​ដូចជា​សេដ្ឋកិច្ច​ជាតិ​ជា​ចម្បង ។

​ជាក់ស្តែង សហគមន៍​នេសាទ​ចំនួន ២៧ បាន​និង​កំពុង​ដំណើរកា​រ​ទេសចរណ៍ធម្មជាតិ​នៅ​តំបន់​មាត់សមុទ្រ និង​តំបន់​បឹង​ទន្លេសាប​នៅក្នុង ៩​ខេត្ត រួម​មាន​ខេត្តក្រចេះ ស្ទឹងត្រែង តាកែវ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមានជ័យ កំពត ព្រះសីហនុ កែប និង​ខេត្ត កោះកុង​។ ដោយឡែក យើង​បង្កើត​សហគមន៍​ព្រៃឈើ​នៅ​ទូទាំង​ប្រទេស​សរុប​ចំនួន ៦៣៨ ក្នុងនោះ​បាន​ធ្វើ​ផែនការ​គ្រប់គ្រង​ចំនួន​១០៣ ព្រមទាំង​មាន​តំបន់​ព្រៃឈើ​តាម​បណ្តោយ​ដងស្ទឹង ព្រែក បឹង ក្នុង​ដែន​ព្រៃ​បម្រុង​ទុក​អចិន្ត្រៃយ៍ ចម្ការ​ឈើ​ដាំ ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ ចម្កា​រក​សិ​-​រុក្ខ​កម្ម ចម្ការ​រុក្ខទិវា​ថ្នាក់ជាតិ និង​ក្រោម​ជាតិ ដែល​អាច​អភិវឌ្ឍ​ទៅ​ជា​គោលដៅ​ទេសចរណ៍ធម្មជាតិ ក​សិ​-​ទេសចរណ៍ និង​តំបន់​លំហែ​កម្សាន្ត​ផងដែរ​។​

​ក្រៅ​ពី​សហគមន៍​នេសាទ និង​សហគមន៍​ព្រៃឈើ ក្រសួង​បាន​បង្កើត​សហគមន៍​កសិកម្ម​បាន​ចំនួន​១ ១៩០ និង​សហភាព​សហគមន៍​កសិកម្ម​ចំនួន​១១ ដែល​សុទ្ធតែ​មាន​សក្តានុពល​សម្រាប់​បង្កើត​ជា​តំបន់ក​សិ​-​ទេស ចរណ៍​នាពេល​អនាគត​។ ក្នុងខណ​:​នេះ​ផង​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​រំលេច​ឲ្យឃើញ​អំពី​ចំណុច ខ្លាំង ចំណុចខ្សោយ​ក្នុង​ការដឹកនាំ ការគ្រប់គ្រង កិច្ចការរដ្ឋបាល សេដ្ឋកិច្ច ការ​បែងចែក​ផល​លាភ ការអភិរក្ស ការគ្រប់គ្រង និង​ការប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកបដោយ​ចីរភាព និង​និរន្តរភាព​។​ល​។ តែ​ទោះជា​យ៉ាងណា ឯកឧត្តម​រដ្ឋមន្ត្រី​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​ក្រុមការងារ​អន្តរក្រសួង និង​សហគមន៍​អេកូ​ទេសចរណ៍​សម្រេចបាន​នា​ពេលកន្លងមក​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹម និង​ជឿជាក់​ថា​វេទិកា​ជាតិ​នេះ នឹង​ផ្តល់​ឱកាស​ជួបជុំ​គ្នា​ដើម្បី​ពិនិត្យ​តាម ដាន​អំពី​វឌ្ឍនភាព កាលានុវត្តភាព បញ្ហា​ប្រឈម ព្រមទាំង​រួមគ្នា​រិះរក​វិធានការ​ដោះស្រាយ​ប្រកប ដោយ​គំនិត​ច្នៃប្រឌិត និង​ការបំពេញ​ភារកិច្ច​តាម​គន្លង​ថ្មី​ដើម្បី ផលប្រយោជន៍​រួម ជា​ពុទ្ធិ​ក្នុងការ ចូល​រួមចំណែក​ពង្រឹង​ការងារ​គ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​វិស័យ​ក​សិ​-​ទេស ច​រណ៍ រួម​គ្នា​ជួយ​ទ្រទ្រង់ និង​អភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ចជាតិ និង​ការធានា​នូវ​ចីរភាព​បរិស្ថាន​សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត ៕

Filed in: ព័ត៌មានជាតិ