ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ និង សមាគម​អតីតយុទ្ធជន ធ្វើការ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២០

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​សៀមរាប​) នៅ​ទីបញ្ជាការ​យោធភូមិភាគ​ទី​៤ ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២១ បានរៀបចំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២០ និង ទិសដៅ ការងារ​ឆ្នាំ​២០២១ របស់​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត និង លទ្ធផល​ការងារ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត ក្រោម​អធិបតីភាព​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង ជា​អគ្គលេខាធិការ​គណៈអចិន្ត្រៃយ៍ នៃ​សមាគម​អតីត​យុទ្ធ​កម្ពុជា ដោយ​មាន​ការចូល រួម​ពី​សំណាក់​ឯកឧត្តម គណៈ​អភិបាលខេត្ត , មេបញ្ជាការ​យោធភូមិ​ភាគ មេបញ្ជាការ​កងពលធំ , ស្នងការ​ខេត្ត រួម​ទាំង​ប្រតិភូ​រួម​ដំណើរ និង អស់ លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ អាជ្ញាធរ​ក្រុង ស្រុក និង កងកម្លាំង​ទាំង​បី​ចូលរួម​ផង​ដែរ ។​

​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត និង ជា​ប្រធាន​កិត្តិយស​គណៈកម្មាធិកា​រ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត បាន​បញ្ជាក់​អំពី​លទ្ធផល​អនុវត្ត​បាន​ក្នុង​ឆ្នាំ​២០២០ កន្លងទៅនេះ បាន​ជួបប្រទះ​នឹង​គ្រោះមហន្តរាយ​ជំនន់​ទឹកភ្លៀង ខ្យល់ កន្ត្រាក់ រន្ទះបាញ់ ភ្លើង​ឆះ​ព្រៃ អគ្គិភ័យ​ឆេះ​ផ្ទះ និង​គ្រោះមហន្តរាយ​ផ្សេងៗ​ជាច្រើន​ផងដែរ​។ ហើយ​ដើម្បី​ឆ្លើយតប​ទៅ​បញ្ហា​ទាំងនេះ​អាជ្ញាធរខេត្ត និង​មន្ទីរ​ជំនាញ រួម​ជាមួយ​អង្គការ​ដៃគូ បាន​ចូលរួម​អន្តរាគមន៍​ជួយសង្គ្រោះ និង​គាំទ្រ ផ្តល់​នូវ​សម្ភារ ស្បៀងអាហារ អង្ករ ថវិកា គ្រឿង​បរិភោគ​ឧបភោគ ក៏ដូចជា ការផ្តល់​ពូជស្រូវ ពូជ​បន្លែ បច្ចេកទេស​ដាំ​ដុះ និង​ការស្តារ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដែល​ទទួល​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​។​ដោយឡែក​ពាក់ព័ន្ធ​នឹង​ការងារ​សមាគម​អតីតយុទ្ធជន​ខេត្តសៀមរាប ក៏​បាន​ចូលរួមចំណែក​ជួយឧបត្ថម្ភ​គ្រប់​សកម្មភាព ដល់​បងប្អូន​អតីតយុទ្ធជន ទីទ័លក្រ ឬ​ជួប​ការលំបាក​ផ្សេងៗ​ជា​បន្តបន្ទាប់​ផង​ដែរ​។​

​បន្ទាប់​ពី​សេចក្តី​រាយ​ការ​រណ៍ប​ស់លោក​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ និង ប្រធាន​មន្ទីរ​ធនធានទឹក ឧត្តុនិយម​ខេត្ត ព្រមទាំង​ការបញ្ជាក់​ពី​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដោយ​លោក​អភិបាល​ស្រុក​ពួក រួចមក ក្នុង​កិច្ចប្រជុំ​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ក៏​បាន​ធ្វើ​ការកោតសរសើ​រ ពី​ការខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់​របស់​រដ្ឋបាល ខេត្ត សៀមរាប និង គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត ក្នុង​ការដោះស្រាយ សង្គ្រោះ​បាន​ទាន់ពេលវេលា ក្នុងពេល ដែល​ប្រជាពលរដ្ឋ​ជួប​នូវ​គ្រោះ​មន្ត​រាយ​ក្នុង​ឆ្នាំ​២០២០​កន្លងមក ព្រមទាំង​បាន​ដោះស្រាយ​ជូន​ដល់​បងប្អូន​គ្រួសារ​សមាគម​អតីត​យុទ្ធ ជន ក្នុង​ពេល​ជួប​ទុក្ខលំបាក និង ការផ្តល់​នូវ​ថវិកា​ម​រណៈ​សង្គ្រោះបាន​ទាន់​ពេលវេលា​ទៀត​ផង ។​

​ក្នុងនោះដែរ​ឯកឧត្តម​នាយ​ឧត្តម សេនី​យ៍ ទេសរដ្ឋមន្ត្រី ក៏​បាន​យកចិត្តទុកដាក់​ខ្ពស់​ទៅ​លើ​វិស័យ​កសិកម្ម និង ធនធានទឹក ដែលជា​ប្រភព​នៃ​ចំណូល​របស់​បងប្អូន​ប្រជា កសិករ ទោះបី​នៅក្នុង​បរិបទ​នៃ​ជម្ងឺ​កូ​វិដ​១៩ បាន​កំពុង​បំផ្លាញ​សេដ្ឋកិច្ច​នៅលើ​ពិភពលោក​ក៏ពិតមែន តែ​ចំពោះ​ការងារ​កសិកម្ម របស់ ប្រជាកសិករ ក្នុង​ការបង្កបង្កើន​ផល គឺ​មិន​បាន​ធ្វើឲ្យ​ប៉ះពាល់​នោះឡើយ ។ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ គន់ គីម បាន​ផ្តោត​ចំពោះ ប្រជាពលរដ្ឋ​នៅក្នុង​ខេត្តសៀមរាប បាន​រងគ្រោះ​ដោយសារ​តែ​គ្រោះមហន្តរាយ​ផ្សេងៗ ជាពិសេស​ទឹកជំនន់​បាន​ធ្វើឲ្យ​ផលដំណាំ ស្រូវ បន្លែរ​បង្កា​របស់​ពួកគាត់​ខូចខាត ។ ដើម្បី​ស្តារឡើងវិញ​នៃ​ការខូចខាត​នេះ ឃើញថា អាជ្ញាធរខេត្ត​បាន​ខិតខំ​យ៉ាង​ខ្លាំង​ទាំង​ការផ្តល់​ពូជ បច្ចេកទេស​ដាំ​ដុះ ការរៀបចំ​ប្រព័ន្ធ​ស្រោចស្រប និង​ការជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​។ ប៉ុន្តែ​ជាមួយ​គ្នា​នេះ ឯកឧត្តម​បាន​ជម្រុញ​ដល់​អាជ្ញាធរ​ខេត្ត​សៀមរាប ជាពិសេស​មន្ទីរជំនាញ ដូចជា​ធនធានទឹក និង​កសិម្ម ត្រូវ​ធ្វើការ​ទំនាក់​ទង​និង​នៅ​ជាមួយ​ប្រជាកសិករ ឲ្យបាន​ជាប់ ដើម្បី​ធ្វើ​ការណែនាំ​ពួកគាត់​ក្នុង​ការបង្កបង្កើន​ផល​ឲ្យមាន​តម្លាភាព​ជាមួយទឹក​ស្រោចស្រព ដែល​អាជ្ញាធរ​បាន​ស្តុប​ទុក​សម្រាប់​ស្រោចស្រព បើ​ពុំនោះ​ទេ​ប្រជាកសិករ និង​ធ្វើស្រែ​លើស​បរិមាណ​ទឹក​ដែល​មាន ដែល​ធ្វើ​ឲ្យ​ស្រូវ និង ដំណាំ​ផ្សេងៗ​របស់​ពួកគាត់ រងគ្រោះ​បន្ត​ទៀត ។​

​ក្នុងនោះដែរ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី ក៏​បាន​ធ្វើការ​ក្រើនរំលឹក​ផងដែរ ដល់​អាជ្ញាធរ​ខេត្ត ក្រុង ស្រុក មន្ទីរ​ពាក់ព័ន្ធ ព្រមទាំង​កងកម្លាំង​ផងដែរ ក្នុង​កិច្ច​រួម​សហការ​គ្នា លើ​ការស្តារ​ឡើង​វិញ ក្នុង​វិស័យ​កសិកម្ម និង ធនធានទឺក ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត កត្តា​សំខាន់​គឺ​ការស្តារ​ឡើង​វិញ​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ ដែល​មាន​ស្រាប ដើម្បី​ឲ្យ​ប្រែក្លាយ​ជា​សរសៃឈាម​ក្នុង​ការស្រោចស្រព ផលដំណាំ​របស់​ប្រជាកសិករ ក្នុង​ការលើកកម្ពស់​សេដ្ឋកិច្ចជាតិ​ផង​ដែរ ។ ក្នុងនោះដែរ​ឯកឧត្តម ក៏​បាន​ដាក់​នូវ​ផែនការ​មួយ​ចំនួន ដល់​អាជ្ញាធរ​ក្រុង ស្រុក ក្នុងការ​ជម្រុញ​ដល់​អាជ្ញាធរ​ឃុំ សង្កាត់ លើក​ការ​គ្រប់ គ្រង​បងប្អូន​ជនពិការ ក្នុង​ការផ្តល់​នូ​ប​ប័ណ្ណ​ក្រីក្រ ជូន​ដល់​សមាជិកសមាគម​អតីតយុទ្ធជន​កម្ពុជា​ក្រីក្រ ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ៕

Filed in: ព័ត៌មានជាតិ