ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

រដ្ធមន្ដ្រី វេង សាខុន តាម​ផ្លូវ​ទៅ​កាន់​ខេត្ត​កំពង់ធំ ខេត្តសៀមរាប ខេត្ត​ក្រចេះ និង​ខេត្ត​មណ្ឌលគិរី ក្នុង​ដំណើរ​បេសកកម្ម​រយ​:​ពេល​៥​ថ្ងៃ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) តាម​ផ្លូវ​ទៅ​កាន់​ខេត្ត​កំពង់ធំ ខេត្តសៀមរាប ខេត្ត​ក្រចេះ និង​ខេត្ត​មណ្ឌល​គី​រី ក្នុង​ដំណើរ​បេសកកម្ម​រយ​:​ពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​៣០ ខែ​មករា របស់​ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​សហការី ដើម្បី​អញ្ជើញ​ទៅ​ចូលរួម​វេទិការ​ជាតិ​អេកូ​ទេស ចរណ៍​លើក​ទី​២ វាយតម្លៃ​លើ​វឌ្ឍនភាព​វិស័យ​វារីវប្បកម្ម ក​សិ​-​ឧស្សាហកម្ម (​ចេកអំបូង​លឿង​) និង​សាកវប្បកម្ម​។

នៅ​ខេត្ត​កំពង់ធំ នៅ​ព្រឹក​ថ្ងៃ​អង្គារ ១៣​កើត ខែ​មាឃ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៦ ឯកឧត្តម​រដ្ឋមន្ត្រី រួម​ដំណើរ​ដោយ​ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ និង​សហការី​បាន​អញ្ជើញ​ចុះ​មក​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​របស់លោក សុខ រ៉ា​ដែន ប្រធាន​សមាគម​វា​រី​វប្បករ​កម្ពុជា នៅ​ភូមិ​ស្មោ ឃុំ​កំពង់ថ្ម ស្រុក​សន្ទុក​។​

​លោក​ប្រធាន​សមាគម បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ជ្រាបថា កសិដ្ឋាន​បានចាប់ផ្តើម​ដំណើរការ​នៅ​ឆ្នាំ​២០១១​។ បច្ចុប្បន្ន​មាន​ចិញ្ចឹម​ត្រី​ឆ្ពិន ត្រី​ប្រា និង​ត្រី​ក្រាញ់​។ ដោយ​មាន​ការគាំទ្រ​យ៉ាង​ពេញ ទំហឹង​ពី​ក្រសួង រដ្ឋបាល​ជលផល មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត និង​អាជ្ញាធ​រមូល ដ្ឋា​ន បច្ចុប្បន្ន​កសិដ្ឋាន​បាន​ពង្រីក​សក្តានុពល​ចិញ្ចឹម​ដល់​ទៅ ៤២​ស្រះ មាន​ធំ មាន​តូច ក្នុងនោះ​ផល​ចាប់​អាច​ទទួលបាន​ជា​មធ្យម​ចំនួន ២០០​តោន​/​ឆ្នាំ សម្រាប់​ផ្គត់​ផ្គង​ឲ្យ​ទីផ្សារ​ក្នុង​តំបន់ ខេត្ត និង​រាជធានី​ភ្នំពេញ​។ ដោយសារ​សេចក្តីត្រូវកា​រ​ទីផ្សារ​ដែល​ចេះ​តែ​មាន​ការកើនឡើង លោក​ប្រធាន​សមាគម ថា​នឹង​បង្កើន​ផលិតកម្ម​វារីវប្បកម្ម​ក្នុង​កសិដ្ឋាន​ឲ្យបាន​កាន់តែ​ល្អ​ប្រសើរឡើងទាំង​បរិមា​ណ និង​គុណភាព​។​

​បន្ទាប់ពី​បាន​អញ្ជើញ​ពិនិត្យ​សកម្មភាព​ឲ្យចំ​ណីត្រី​ក្នុង​កសិដ្ឋាន និង​បាន​ជ្រាប​អំពី​ដំណើរការ​វិវឌ្ឍន៍​រីកចម្រើន​ក្នុង​កសិដ្ឋាន​រួចមក ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លោក សុខ រ៉ា​ដែន ដែល​បាន​វិនិយោគ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ត្រី​នៅ​តំបន់​នេះ ដែល​សកម្មភាព​នេះ​សមស្រប​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា​កន្លងមក​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប ខេត្ត​ព្រៃវែង ដែល​បាន​ចង្អុល ណែនាំ គាំទ្រ និង​លើក ទឹកចិត្ត​ឲ្យ​ប្រជាកសិករ​ខិតខំ​ចិញ្ចឹម​ត្រី និង​កង្កែប​ជា​លក្ខណ​គ្រួសារ ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ស្បៀង បង្កើន​ប្រាក់ចំណូល និង​ជំរុញ​ការនាំចេញ ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជា​សកល​នៃ​ជំងឺ ឆ្លងកូវី​ដ​-១៩​។ មិនតែប៉ុណ្ណោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​កោតសរសើរ​ចំពោះ​ការរៀបចំ​កសិដ្ឋាន​បានល្អ​ត្រឹមត្រូវ​តាម​បច្ចេកទេស គុណភាព​ទឹក ប្រព័ន្ធ​បង្ហូរទឹក​ចេញចូល និង​ក្សេត្រ​បរិស្ថាន​ដែល​មាន​លក្ខណ​អំណោយផល​សម្រាប់​ជីវិត​រស់នៅ​របស់​ត្រី​បាន​យ៉ាង​ល្អ ហើយ​អាច​ចាត់ទុក​ជា​កសិដ្ឋាន​គំរូ​នៅ​ទូទាំង​ខេត្ត​ផងដែរ​។​

ព្រម​ជាមួយ​សមិទ្ធផល​ដែល​កសិដ្ឋាន​សម្រេចបាន​នាពេល​បច្ចុប្បន្ន ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​លោក​ខិតខំ​ពង្រីក​សក្តានុពល​ចិញ្ចឹម​បន្ថែមទៀត រួម​ទាំង​បង្កាត់​ពូជ និង​ពង្រីក​ដៃគូ​ចិញ្ចឹម ដើម្បី​ធានា​បរិមាណ​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​នាពេល​បច្ចុប្បន្ន ស្របពេល​ដែល​ក្រសួង​បាននិងកំពុង​ផ្អាក​ការនាំ ចូល​ត្រី​ពី​ប្រទេស​ជិតខាង​ដើម្បី​បង្កើន​ផលិតកម្ម​ក្នុងស្រុក​។

មួយវិញទៀត កសិដ្ឋាន គួរប្រើ​សក្តានុពល​របស់​កសិដ្ឋាន​មាន​ដី ទឹក និង​បរិស្ថាន ដោយ​សហការ​ជាមួយ​រដ្ឋបាល​ជលផល​បង្កើត​កន្លែង​បង្កាត់ និង​ភ្ញាស់​ពូជ​ត្រី​ដែល​ទីផ្សារ​ខ្វះខាត និង​ពេញនិយម​ចិញ្ចឹម សម្រាប់​ផ្គត់ផ្គង់​ឲ្យ​អ្នក​ចិញ្ចឹម​ក្នុង និង​ក្រៅ​តំបន់​នេះ ឬ​ជា​កន្លែង​ស្រាវជ្រាវ​គុណភាព​ចំណី​ត្រី និង​ហ្វឹកហាត់​ការងារ​របស់​និស្សិត ។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ម្ចាស់​កសិដ្ឋាន​ថា​ក្រសួង ក៏​ដូច​រដ្ឋបាល​ជលផល​នឹង​រង់ចាំ​សហការ សម្របសម្រួល ដើម្បីឲ្យ​ដំណើរការ​វិនិយោគ​ការចិញ្ចឹ​មត្រី​ក្នុង​កសិដ្ឋាន និង​បង្កើត​កន្លែង​ភ្ញាស់​ពូជ​ត្រី ក្នុង​ខេត្ត​កំពង់ធំ​សម្រេច​ទទួលបាន​ជោគជ័យ​។​

​រដ្ធមន្ដ្រី វេង សាខុន តាម​ផ្លូវ​ទៅ​កាន់​ខេត្ត​កំពង់ធំ ខេត្តសៀមរាប ខេត្ត​ក្រចេះ និង​ខេត្ត​មណ្ឌលគិរី ក្នុង​ដំណើរ​បេសកកម្ម​រយ​:​ពេល​៥​ថ្ងៃ​

Filed in: ព័ត៌មានជាតិ