ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​អភិបាលខេត្ត អនុញ្ញាត​ឱ្យ​ប្រតិភូ​ក្រុមហ៊ុន Metfone ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​សៀមរាប​) ÷​ថ្ងៃ​ពុធ ១​រោច ខែ​បុស្ស ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២០ ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បានអនុញ្ញាត​ឱ្យ​ប្រតិភូ​ក្រុមហ៊ុន Metfone ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ លើ​កម្មវិធី​គ្រប់គ្រង​ឯកសារ និង​ប្រតិបត្តិការ​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​។​

​គោលបំណង​នៃ ជំនួប​ពិភាក្សា​ការងារ​នេះ​គឺ ដើម្បី​បង្កើត ប្រព័ន្ធគ្រប់គ្រង​ឯកសារ​ជា​ទម្រង់​អេឡិចត្រូនិច​នៅពេល​ដែល​ប្រព័ន្ធ​នេះ​ត្រូវបាន​ប្រើប្រាស់ និង​ជួយ​បង្កើត​ឯកសារ​អេឡិចត្រូនិច​ភ្លាមៗ ដែល​ត្រូវបាន​ដំណើរការ​ទាំងស្រុង​នៅ​ក្នុង​បរិយាកាស​បណ្ដាញ​ដោយ​មិន​ចាំបាច់​ប្រើ​ឯកសារ​ក្រដាស លើកកម្ពស់​ទិសដៅ​ការងារ ភាពជា​អ្នកដឹកនាំ​ប្រកបដោយ​ប្រសិទ្ធភាព បង្កើត​ឃ្លាំង​រក្សាទុក​ឯកសារ​អេឡិចត្រូនិច គាំទ្រ​ដល់​ប្រតិបត្តិការ និង​ការគ្រប់គ្រង​ប្រតិបត្តិការ ដំណើរការ​ឯកសារ​ចូល ឯកសារ​ចេញ កំណត់ត្រា​ការងារ​នៅក្នុង​ទីភ្នាក់ងារ​នានា​របស់​រដ្ឋ និង​ជួយ​ពិនិត្យ​ដំណើរការ​ជឿនលឿន​បាន​ត្រឹមត្រូវ ចាប់យក​ដំណើរការ​ឯកសារ​កត់​ត្រា​ការងារ​យ៉ាង​ឆាប់រហ័ស វាយតម្លៃ​លទ្ធផល និង​គុណភាព នៃ​ភារកិច្ច ធ្វើការ​ផ្លាស់ប្ដូរ និង​ចែករំលែក​ព័ត៌មាន​នៅ​ខាងក្នុង និង​ខាងក្រៅ​អង្គភាព​ប្រកបដោយ​ភាពងាយស្រួល និង​មាន​ប្រសិទ្ធភាព​ខ្ពស់​មាន​ប្រសិទ្ធភាព​ខ្ពស់​៕

Filed in: ព័ត៌មានជាតិ