ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ស្ពឺ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​នាយ​នា​វី នាយ​នា​វី​រង និង​ពល​នាវិក​នៅ​បញ្ជាការដ្ឋាន​ការពារ​កោះ​ឆ្នេរ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ស្ពឺ​) ៖ នា​ព្រឹក​ថ្ងៃទី ៣០ ខែ​ធ្នូ ឆ្នាំ ២០២០ ឯកឧត្តម យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​បាន​អញ្ជើញ​ចុះ​សំណេះសំណាល សួរសុខទុក្ខ​នាយ​នា​វី នាយ​នា​វី​រង និង​ពល​នាវិក នៅ​បញ្ជាការដ្ឋាន​ការពារ​កោះ​ឆ្នេរ ស្ថិតនៅក្នុង​ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ។​

​ថ្លែង​នៅក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម វ៉ី សំណាង បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ មេបញ្ជាការ មេបញ្ជាការរង នាយ​នា​វី នាយ​នា​វី​រង និង​ពល​នាវិក នៃ​បញ្ហា​ការដ្ឋាន​ការពារ កោះ​ឆ្នេរ​ទាំងអស់ ដែល​កន្លងមក​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​ក្នុង​ការបំពេញ​ភារកិច្ច ការពារ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​ការចូលរួម​ថែរក្សា​សន្តិភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ សម្រេចបាន​លទ្ធផល និង​ស្នាដៃ​ល្អប្រសើរ ជូន​ជាតិ​មាតុភូមិ​។​

​ឯកឧត្តម​ក៏​បាន​បន្តទៀតថា រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​ដឹកនាំ​ប្រទេស​ប្រកបដោយ​គតិបណ្ឌិត និង​សក្តានុពល ធ្វើឲ្យ​ប្រទេស​ជាតិ មាន​សន្តិភាព សន្តិសុខ ស្ថេរភាព​សង្គម និង​ការអភិវឌ្ឍន៍​ជាតិ​រីកចម្រើន​លើ​គ្រប់​វិស័យ ដោយ​ជានិច្ចកាល​សម្ដេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជា​តែងតែ​រួមសុខទុក្ខ​ជាមួយ​កងទ័ព គិតគូរ​អំពី​ជីវភាព​រស់នៅ និង​បាន​ឧបត្ថម្ភ​ដោះស្រាយ​នូវ​រាល់​ការខ្វះខាត​របស់​បងប្អូន​កងកម្លាំង​គ្រប់​លំដាប់ថ្នាក់ ។​

​នា​ឱកាស​នោះ​ផង​ដែរ​ឯកឧត្តម វ៉ី សំណាង ក៏​បាន​នាំ​យក​សម្ភារៈ​មួយចំនួន​ចែកជូន​ដល់​ដល់ នាយ​នា​វី នាយ​នា​វី​រង និង​ពល​នាវិក នៅ​បញ្ជាការដ្ឋាន​ការពារ​កោះ​ឆ្នេរ​រួមមាន​៖ អង្ករ ៥​តោន មី ១០០​កេស ត្រីខ ៥​កេស ទឹកត្រី ២០ យួរ ទឹកស៊ីអ៊ីវ ២០ យួរ អាវ​ពោង​សុវត្ថិភាព ១០០ អាវ និង ភួយ ១០០៕

Filed in: ព័ត៌មានជាតិ