ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ឧត្តមសេនីយ៍ឯក ស ថេត គោរព​វិញ្ញាណក្ខន្ធ និង​បំពាក់​ស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក (​ស័ក្តិ​៥) ជូន​សព​របស់លោក​វរសេនីយ៍ទោ រ៉េត ស៉ី​ណែត ក្រោយ​គេ​បាញ់​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២០ បាន​ដឹកនាំ​ស្នងការរង នាយការិយាល័យ និង​មន្ត្រី​ជាច្រើនរូប ចូលរួម​ពិធី​បុណ្យសព គោរព​វិញ្ញាណក្ខន្ធ និង​បំពាក់​ស័ក្តិ​វរសេនីយ៍ឯក​ជូន​សព​របស់លោក​វរសេនីយ៍ទោ រ៉េត ស៉ី​ណែត ហៅ ញ៉ក់ ដែល​ត្រូវបាន​ជនដៃដល់​បាញ់​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​រំលង​អធ្រាត្រ​យប់​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២០​។​

​នៅក្នុង​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯ​កស្នង​ការ បានបង្ហាញ​អារម្មណ៍​នឹក​ស្រណោះ សោកស្តាយ​ដែល​បាត់បង់​មន្ត្រី​ដ៏​សកម្ម​ម្នាក់ ដោយ​គាត់​តែងតែ​បំពេញការងារ​បាន​យ៉ាង​ល្អ​ជូន​អង្គភាព ក៏ដូចជា​ការចូលរួម​សហកា​រណ៍ ក្នុង​ការបង្ក្រាប​បទល្មើស​នានា ជាច្រើន និង​បាន​ចូលរួមចំណែក​ការពា​រសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេលកន្លងមក​។​

​សូមបញ្ជាក់​ថា លោក​វរសេនីយ៍ទោ រ៉េត ស៉ី​ណែត អាយុ​៤១​ឆ្នាំ ជា​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មានកូន​២​នាក់ ស្រី​ម្នាក់ ប្រុស​ម្នាក់ ជា​មន្ត្រី​ដ៏​ល្អ មួយរូប បាន​លះបង់​ក្នុង​ការបម្រើ​សង្គម ជាតិ ហើយ​គាត់​ក៏​មាន​ការ​ទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយ​មិត្ត​រួម​ការងារ​ទាំងអស់​ផងដែរ​។​

​លោកស្នងការ​បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​ជាមួយ​ក្រុម​គ្រួសារ​សព​លោក​វរសេនីយ៍ទោ រ៉េត ស៉ី​ណែត ផងដែរ​។ ជាមួយ​នោះ​ដែរ​លោក​ស្នងការ ក៏​បាន​នាំយក​ជា​សម្ភារៈ និង​ថវិកា​មួយចំនួន ដើម្បី​ផ្តល់ជូន​ដល់​ក្រុមគ្រួសារ​សព​ទៀតផង​។​

​គួរ​ជម្រាប​ថា លោក​វរសេនីយ៍ទោ រ៉េត ស៉ី​ណែត បាន​ស្លាប់​ភ្លាមៗ បន្ទាប់​ពី​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​បាញ់​ចំនួន​៩​គ្រាប់ ត្រូវ​ក្បាល​១​គ្រាប់ ត្រូវ​ខ្លួន​២​គ្រាប់ ដោយសារតែ​ទំនាស់​រឿង​គ្រោះថ្នាក់​ចរាចរណ៍​។​

​ហេតុការណ៍​បាញ់ប្រហារ​បណ្តាលឲ្យ​មាន​ការភ្ញាក់​ផ្អើល ស្ទើរតែ​មួយ​រាជធានី​ភ្នំពេញ បាន​កើតឡើង​នា​យប់​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២០ នៅតាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៉ី ត្រង់​មុខ​អាកាស​យាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិតនៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕

Filed in: ព័ត៌មានជាតិ