ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អំណោយប្រចាំខែលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង ត្រូវបានប្រគល់ដល់ដៃពលរដ្ឋក្រីក្រ ១៧គ្រួសាររស់នៅសង្កាត់ព្រែកកំពឹស

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិកាចំនួន បួនលាន ប្រាំមួយសែនរៀល (៤,៦០០,០០០រៀល) និងអង្ករចំនួន ២៦ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៧គ្រួសារ។

រស់នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ព្រមទាំង ក្រុមការងារមូលដ្ឋាន ចំនួន ១២គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ទុរគតជនចំនួន ១៧គ្រួសារ ដែលបានទទួលអំណោយជារៀងរាល់ខែ រួមមាន ៖
១-/ ឈ្មោះ ពុំ សុផល ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅភូមិដំណាក់សង្កែ(មានចៅក្នុងបន្ទុក០៧នាក់) ទទួលបានអង្ករ០៣ការ៉ុង និងថវិកា២០ម៉ឺនរៀល ។
២-/ ឈ្មោះ ខាន់ សួន អាយុ៧១ឆ្នាំ រស់នៅភូមិព្រែករទាំង(មានចៅក្នុងបន្ទុក១០នាក់) ទទួលបានអង្ករ០៤ការ៉ុង និងថវិកា២០ម៉ឺនរៀល ។
៣-/ ឈ្មោះ សន គីម ភេទស្រី អាយុ៧២ឆ្នាំ នៅភូមិព្រែករទាំង (ចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ០១រ៉ុង ថវិកា១០ម៉ឺនរៀល ។
៤-/ (ចៅ គង់ ស្លាប់) នៅប្រពន្ធ នៅភូមិព្រែករទាំង អង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។
៥-/ ឈ្មោះ ផាត សុខជា ភេទស្រី អាយុ១៩ឆ្នាំ នៅភូមិក្រាំងស្វាយ (កំព្រាឪពុកម្តាយ និងមានជម្ងឺប្រចាំកាយ) ទទួលបានអង្ករ០១ការ៉ុង និងថវិកា២០ម៉ឺនរៀល ។
៦-/ ឈ្មោះ ស្រី ចេង (ស្លាប់) ភេទប្រុស អាយុ៨៧ឆ្នាំ នៅភូមិព្រែករទាំង (នៅប្រពន្ធមានជីវភាពខ្វះខាត) ស្នើសុំអង្ករ០១ការ៉ុង និងថវិកា ១០ម៉ឺនរៀល ។
៧-/ ឈ្មោះ ស រុន ភេទស្រី អាយុ៨១ឆ្នាំនៅភូមិក្រាំងស្វាយ (ចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។
៨-/ ឈ្មោះ អ៊ន អឿន ភេទស្រី អាយុ៣២ឆ្នាំ នៅភូមិព្រែករទាំង (ពិការដៃម្ខាង) ស្នើសុំអង្ករ០១ការ៉ុងថវិកា១០ម៉ឺនរៀល ។
៩-/ ឈ្មោះ គឹម ផុន ភេទប្រុស អាយុ៧៩ឆ្នាំ (ស្លាប់នៅប្រពន្ធ) នៅភូមិព្រែកថ្លឹង (ពិការភ្នែកដើរមិនរួច មានចៅក្នុងបន្ទុកច្រើន) ទទួលបានអង្ករ០២ការ៉ុង ថវិកា២០ម៉ឺនរៀល ។
១០-/ ឈ្មោះ ទួន លន់ ភេទស្រី អាយុ៧២ឆ្នាំ នៅភូមិព្រែកថ្លឹង (ចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។
១១/ ឈ្មោះ ឡុង សុន ភេទស្រី អាយុ៦៣ឆ្នាំនៅភូមិព្រែករទាំង (ចាស់ជរាមានជម្ងឺ មានចៅក្នុងបន្ទុក០៣នាក់) ទទួលបានអង្ករ០២ការ៉ុង ថវិកា២០ម៉ឺនរៀល ។
១២-/ ឈ្មោះ លឹម ម៉េង ភេទស្រី អាយុ៧២ឆ្នាំ នៅភូមិព្រែករទាំង (ចាស់ជរា រស់នៅអាស្រ័យញាតិជិតខាង) ស្នើសុំអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។
១៣-/ ឈ្មោះ ឃុត ម៉ៅ ភេទស្រី អាយុ៧១ឆ្នាំ នៅភូមិក្រាំងស្វាយ (ចាស់ជរាមានជម្ងឺ គ្មានទីពឹង) ស្នើសុំអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។
១៤-/ ឈ្មោះ យឺន សុដារ័ត្ន ភេទប្រុស អាយុ ៣២ឆ្នាំ (កំព្រា) ពិការជើងទាំងសងខាង នៅភូមិព្រែកកំពឹស ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀលរៀងរាល់ខែ ។
១៥-/ ឈ្មោះ អិត សំអាង ភេទស្រី អាយុ១៨ឆ្នាំ ព្រែកកំពឹស អង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។
១៦-/ ឈ្មោះ ហម ស៊ីផាន ភេទស្រី អាយុ៥២ឆ្នាំ (មានជម្ងឺច្រចាំកាយដើរមិនរួច) ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។
១៧-/ ឈ្មោះ ឃុត វន ភេទប្រុស អាយុ៧៥ឆ្នាំ (ស្វិតជើងដើរមិនរួច) នៅភូមិព្រែកកំពឹស ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ៕

Filed in: ព័ត៌មានជាតិ