ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ក្នុងចំណោម​សណ្ឋាគារ ផ្ទះសំណាក់ បឹង​ហ្គា​ឡូត៍​ជាង​៣០០ មាន​ភ្ញៀវ​មក​កក់​សម្រាប់​ស្នាក់​ដើម្បី​ឆ្លង​ឆ្នាំ​នៅ​ខេត្ត​កំពត ប្រមាណ​៥៥​ភាគរយ​ហើយ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ដើម្បី​អបអរ​ឆ្នាំ​សកល​២០២១​ខាងមុខនេះ គេ​កត់សម្គាល់ឃើញ​ប្រជាពលរដ្ឋ​ដែល​មកពី​បណ្តា​ខេត្ត​ផ្សេងៗ សម្រុក​មក​កក់​បន្ទប់​ស្នាក់អាស្រ័យ ដើម្បី​ឆ្លង​ឆ្នាំ​សកល​នៅក្នុង​ខេត្ត​កំពត​យ៉ាងច្រើន​កុះករ​។​

​បើ​យោង​តាម​ប្រសាសន៍​របស់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត លោក សយ សុីណុ​ល កាលពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២០ បានឲ្យដឹងថា ក្នុងចំណោម​សេវា​ស្នាក់នៅ​ជាង​៣០០​កន្លែង គឺ​មាន​ភ្ញៀវ​មក​កក់​ដើម្បី​ស្នាក់​អាស្រ័យ​ជា​ង​ពាក់កណ្តាល​ទៅហើយ​(៥៥%)​។ លោក​បាន​បន្ថែមថា បើ​គិត​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ ក្នុងចំណោម​សេវា​ស្នាក់នៅ​សរុប​ជាង​៣០០ ដែល​មាន​ចំនួន​ជាង​៤,០០០​បន្ទប់ ត្រូវបាន​ភ្ញៀវ​មកពី​បណ្តា​ខេត្ត​នានា មក​កក់​និង​ស្នាក់នៅ​ជា​បណ្តើរ​ហើយ​។​

​លោក សយ ស៊ី​ណុល បាន​បញ្ជាក់​ផង​ដែរ​ថា ថ្វី​ត្បិត​មនុស្ស​សម្រុក​មក​ឆ្លង​ឆ្នាំ​នៅ​ខេត្ត​កំពត​ច្រើន​បែប​នេះ​ក្តី ប៉ុន្តែ​ក្នុងនាម​លោក​ជា​ស្ថាប័ន​ជំនាញ បាន​ណែនាំ​ដល់​អ្នក​ផ្តល់​សេវា​ស្នាក់​នៅ​ធ្វើ​យ៉ាងណា​ត្រូវ​រៀបចំ​ឲ្យ​ប្រកាន់​នូវ​ភាព​អនាម័យ ពិសេស​ក្នុង​សណ្ឋាគារ ផ្ទះសំណាក់ រី​ស៊ត ឬ​បឹង​ហ្គា​ឡូត៍ ត្រូវមាន​ការត្រួតពិនិត្យ ដោយ​តម្រូវឲ្យ​មាន​ជែល ឬ​អាកុល សម្រាប់​លាងដៃ និង​ម៉ាស​ជាប្រចាំ​។​ធ្វើ​បែប​នេះ​ដើម្បី​ចូលរួម​ទប់ស្កាត់​កុំឲ្យ​មាន​ការ​ចម្លងជំងឺ​កូវី​ដ ១៩ នៅតាម​សហគមន៍​របស់​យើង​។​

​លោក​បាន​បញ្ជាក់ទៀតថា បើ​ទោះជា​យើង​កំពុង​ជួប​នូវ​វិបត្តិកូ​វីដ​១៩ បែបនេះ​ក៏ដោយ ប៉ុន្តែ​បើ​គិត​ពី​តួលេខ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក ហើយ​បើ​ធៀប​កាលពី​ឆ្នាំ​មុន​គឺ​ភ្ញៀវ​មាន​កំណើន​គ្រាន់បើ​។​ចំពោះ​ថ្ងៃ​ឆ្លង​ឆ្នាំ​ខាងមុខនេះ លោក​ជឿជាក់​ថា ពិតជា​មាន​ភ្ញៀវ​ចូល​មក​ខេត្ត​កំពត​កាន់តែ​ច្រើន​ជាង​នេះ​ទៅទៀត​៕
​សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ