ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​លោកជំទាវ​អភិបាលខេត្ត​ប៉ៃលិន ដែល​ទើបនឹង​ឡើងកាន់តំណែង​ថ្មី ជួប​សំណេះសំណាល ជាមួយ​មន្ត្រី​រាជការ ដើម្បី​ពង្រឹង​លើ​ប្រសិទ្ធភាព​ការងារ ដើម្បី​បំរើ​សេ​វ៉ា​សាធារណ​:​ជូន​ពលរដ្ឋ​ឲ្យទាន់​ពេលវេលា​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ប៉ៃលិន ៖ ដើម្បី​ពង្រឹង​លើ​ប្រសិទ្ធភាព នៃ​ការអនុវត្ត​សកម្មភាព​ការងារ លោកជំទាវ បណ្ឌិត បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ គ្រប់​ការិយាល័យ​ទាំងអស់ កាលពី​វេលា​ម៉ោង​២ និង​០០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២០ ស្ថិត​នៅក្នុង​សាលប្រជុំ​សាលាខេត្ត​ប៉ៃលិន ។

ថ្លែង​ក្នុង​ពេល​ផ្តើម​កម្មវិធី លោកជំទាវ បាន ស្រីមុំ បាន​ចាត់​ឱ្យ​អោយ​ប្រធាន​ការិយាល័យ​ទាំងអស់​ឡើង​ធ្វើ​ជា​របាយការណ៍ វឌ្ឍនភាព​ការងារ ដែល​បាន​អនុវត្តន៍​កាលពី​កន្លងមក ដើម្បី​មាន​ភាព​ជាក់ច្បាស់​ទាំងអស់​គ្នា ។​

បន្ទាប់ពី​បាន​ស្តាប់​នូវ​របាយការណ៍ ដែល​មន្ត្រី​មកពី​តាម​បណ្តា​មន្ទីរ​ឡើងរាយការណ៍​រួចមក លោកជំទាវ ក៏​បាន​មានប្រសាសន៍ថា ៖ នៅក្នុង​អាណត្តិ​ដែល​លោក​ជំទាវ​ចូល​មក​កាន់​តំណែង​ជា​អភិបាលខេត្ត​ថ្មី​នេះ សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ទាំងអស់ កុំ​មាន​អារម្មណ៍​មួយ​ភិតភ័យ ឬ​ខ្លាចក្រែង​រអែងចិត្ត​អ្វី​នោះឡើយ ពោល​គឺ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​តាម​តួនាទី​ភារកិច្ច​របស់​ខ្លួន​ឱ្យបាន​ល្អ​ប្រសើរ និង​ទាន់ ពេលវេលា ។​

ម្យ៉ាងវិញទៀត សូមឱ្យ​មាន​ស្នាមញញឹម និង​បើក​ចិត្ត​ទូលាយ កុំ​រើសអើង ឬ​ប្រកាន់​បក្សពួក ធ្វើយ៉ាងណា ត្រូវគោរព​ពេលវេលា គឺ​ម៉ោង​ធ្វើការ​អោយ​បាន​ទៀងទាត់ ។ លើសពីនេះ ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​បំពេញ​ភារកិច្ច​ការងារ​រៀងៗ​ខ្លួន ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដោយ​គោរព​ទៅ​តាម​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា របស់​រាជរដ្ឋាភិបាល និង​ក្រសួង​មហាផ្ទៃ ។​

​លោកជំទាវ ក៏​ជំរុញ និង​លើកទឹកចិត្ត​ដល់​មន្ត្រីរាជការ​នៅ​ក្រោម​ឱវាទ​ទាំងអស់ ឱ្យ​ចេះ​ស្រឡាញ់ និង​សាមគ្គី​ផ្ទៃក្នុង​រវាង​គ្នា និង​គ្នា ត្រូវ​ចេះ​ជួយ​គ្នា​ទៅវិញទៅមក ដោយ​មិន​ប្រចាំ​គ្នា​នោះឡើយ ។
​ចំណែក​មន្ត្រី​រាជការ ដែល​ចូលរួម​ប្រជុំ ក្រោម​អធិបតី​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ដែល​ទើបនឹង​ឡើងកាន់តំណែង​ថ្មីៗ បាន​យកចិត្តទុកដាក់​ស្តាប់​នូវ​ប្រសាសន៍​របស់​លោក​ជំ ទាវ ដោយ​យកចិត្តទុកដាក់ និង​ខិតខំ​ប្រឹងប្រែង​យក​ខ្លឹមសារ​ទៅ​អនុវត្ត​ឱ្យបាន​ល្អ​ប្រសើរ ដើម្បី​បន្ត អភិវឌ្ឍ​ខេត្ត​ប៉ៃលិន ឱ្យ​មាន​ការ​រីក​ច្រើន​ជឿនលឿន​ទៅ​មុខ ។ ហើយ​មន្ត្រី​ម្នាក់ៗ នៅតាម​មន្ទីរ​នី​មួយៗ ខិតខំ​បង្ហើយ​ការងារ​របស់​ខ្លួន ដែល​នៅ​សេសសល់ ឱ្យ​បាន​រួចរាល់ និង​ទាន់​ពេលវេលា ៕

Filed in: ព័ត៌មានជាតិ