ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​លោក ឃួ​ង ស្រេង ផ្ញើ​ជូន​អបអរសាទរ និង​ជូនពរ​សម្ដេច​តេជោ ហ៊ុន សែន ចំពោះ​សមិទ្ធផល​ប្រវត្តិ​សា​ស្ត្រី​ថ្មី នៃ​នយោបាយ​ឈ្នះ​ឈ្នះ ទទួលបាន​តំណក់​ប្រេង​លើកដំបូង

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងនាម​ក្រុមប្រឹក្សា គណៈ​អភិបាល ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ បាន​ផ្ញើលិខិត​អបអរសាទរ និង​ជូនពរ ជូន​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ចំពោះ​សមិទ្ធផល​ប្រវត្តិ​សា​ស្ត្រី​ថ្មី​នៃ​នយោបាយ​ឈ្នះ​ឈ្នះ ទទួលបាន​តំណក់​ប្រេង​លើកដំបូង​។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា តាមរយៈ​ភាពជោគជ័យ​ជា​ប្រវត្តិសាស្ត្រ នៃ​ការទទួល​បាន​ដំណក់​ប្រេង​ជា​លើកដំបូង​នេះ គឺជា​ការចាប់ផ្តើម​ដ៏​សំខាន់បំផុត សម្រាប់​ប្រទេស​កម្ពុជា ឆ្ពោះ​ទៅ​បង្កើត​បាន​នូវ​សមត្ថភាព​ជាតិ និង​ខឿន​ឧស្សាហកម្ម​ប្រេងកាត ឧស្ម័ន និង​ថាមពល ដែល​ជា​ពរ​ជ័យ​សម្រាប់​ប្រជាជាតិ និង​ប្រជាជន​កម្ពុជា ក្រោម​ម្លប់​ដ៏​ត្រជាក់ត្រជុំ​នៃ «​សន្តិភាព​» របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បិតា​ស្ថាបនិក អត្ត​មគ្គទេសក៍ និង​ជា​ប្រតិបត្តិ​ករ​នយោបាយ ឈ្នះ​ឈ្នះ ដែល​បាន​តស៊ូ​រំដោះ​ប្រទេស​ជាតិ​ឲ្យ​រួចផុត​ពី​របប​ប្រល័យ​ពូជសាសន៍ និង​បាន​ខិតខំ​ពុះពារ​កសាង​សន្តិភាព ខឿនសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​ដ៏​គាប់ប្រសើរ​។​

«​សន្តិភាព​» របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី គឺជា​កត្តា​សារវន្ត​មិន​អាច​ខ្វះ​បាន សម្រាប់​ការសម្រេច​ជោគជ័យ​លើ​សមិទ្ធផល​ជាតិ​ជា​បន្តបន្ទាប់ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យំ រួមទាំង​សមិទ្ធផល​ថ្មី ក្នុង​វិស័យ​ប្រេងកាត ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស បាន​ទន្ទឹងរង់ចាំ​ជា​ច្រើន​ជំនាន់​យូរលង់​ណាស់​មកហើយ​។​

​លោក ឃួ​ង ស្រេង បញ្ជាក់ថា «​យើងខ្ញុំ​ទាំងអស់គ្នា សូម​អរគុណ​សន្តិភាព និង​គោរព​ដឹងគុណ បិតា​ស្ថាបនិក​នយោបាយ ឈ្នះ​ឈ្នះ ហើយ​សូម​យក​ឱកាស​ដ៏​វិសេសវិសាល​នេះ​៖ ប្រកាស​គាំទ្រ​ឥត​ងាករេ ចំពោះ​បេក្ខភាព​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គ្រប់ៗ​អាណត្តិ​ជា​រៀងរហូត​»​។​

​យើងខ្ញុំ​ទាំងអស់គ្នា ពិតជា​មាន​មោទនភាព​ជា​ទីបំផុត និង​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ កែវ​ទាំងបី វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក ទេវតា​ថែរក្សា​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជួយ​ប្រសិទ្ធពរ​ជ័យ​បវរ​សួស្តី សិរី​មង្គល វិបុល​សុខ មហាប្រសើរ​គ្រប់ប្រការ​ជូន សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ​ជា​ទី​ស្រឡាញ់​សូម​បាន​សមប្រកប​នូវ​សុខភាព​ល្អ​បរិបូរណ៍ អាយុ​យឺនយូរ កម្លាំង​ខ្លាំងក្លា ប្រាជ្ញា​ឈ្លាសវៃ ដើម្បី​បន្ត​ដឹកនាំ និង​អភិវឌ្ឍ​មាតុភូមិ​កម្ពុជា ក្នុង​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​បម្រើ​ជាតិ និង​ប្រជាជន ឲ្យ​កាន់តែ​រីកចម្រើន​ឈាន​ឆ្ពោះទៅរក​ភាពសំបូរ​សប្បាយ ជានិច្ច​និរន្តរ៍​៕

Filed in: ព័ត៌មានជាតិ