ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

សម្ដេច​តេជោ ហ៊ុន សែន​៖ កត្តា​សន្តិភាព នាំមក​នូវ​សមិទ្ធផល​នានា និង​តំណក់​ប្រេង​លើកដំបូង​នៅលើ​ទឹកដី​កម្ពុជា​អង្គរ​នៃ​យើង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២០ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​លើកឡើង​ថា ដោយសារ​កត្តា​សន្តិភាព​ដែល​កើតចេញ​ពី​នយោបាយ​ឈ្នះ​ឈ្នះ បាននិងកំពុង​នាំមក​នូវ​សមិទ្ធផល​នានា និង​សមិទ្ធផល​ថ្មី​លើកដំបូង​គឺ​តំណក់​ប្រេង​លើកដំបូង​នៅលើ​ទឹកដី​កម្ពុជា​អង្គរ​នៃ​យើង​។ សម្ដេច​តេជោ​បាន​ថ្លែង​ដូចនេះ ក្នុងឱកាស​ថ្លែង​សារ​ពិសេស​មួយ​ចេញពី​គេហដ្ឋាន​នា​ក្រុង​តាខ្មៅ​ដោយ​មាន​ការផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ជាតិ និង​ផ្សាយ​បន្ត​ផ្ទាល់​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន​គូសបញ្ជាក់ថា ការប្រកាស​ពី​តំណក់​ប្រេង​លើកដំបូង​នេះ គឺ​គាប់​ជួន​នឹង​ខួប​២២​ឆ្នាំ​នៃ​នយោបាយ​ឈ្នះ​ឈ្នះ​ដែល​បញ្ចប់សង្គ្រាម​ទាំងស្រុង​នៅ​កម្ពុជា​។ សម្ដេច​តេជោ​បាន​បន្តថា បើ​គ្មាន​នយោបាយ​ឈ្នះ​ឈ្នះ​ទេ ក៏​គ្មាន​សន្តិភាព និង​ការបញ្ចប់​សង្គ្រាម ក៏​គ្មាន​តំណក់​ប្រេង​លើក​ដំបូង​ដែរ​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន​គូសបញ្ជាក់ថា ក្នុងនាម​ជា​ស្ថាបនិក​នៃ​នយោបាយ​ឈ្នះ​ឈ្នះ លោក​មាន​មោទនភាព​ខ្លាំង​ណាស់​ចំពោះ​ការចូលរួម​ទាំងឡាយ​ពី​ប្រតិបត្តិ​ករ​នយោបាយ​ឈ្នះ​ឈ្នះ​ទាំងអស់​ដើម្បី​បញ្ចប់​សង្គ្រាម​ដែល​អ្នក​មុន​បាន​បន្សល់ទុក ក្នុងនាម​យើង​ជា​ខ្មែរ​ដូចគ្នា ដែល​ជា​អ្វី​ដែល​កូន​ខ្មែរ​ត្រូវតែ​ធ្វើ​៕

 

Filed in: ព័ត៌មានជាតិ