ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន បាន​រៀបចំ​កិច្ចប្រជុំ​ស្តីពី​កិច្ច​ការងារ​ទូទៅ និង​ផែនការ​អភិវឌ្ឍន៍ សម្រាប់​ឆ្នាំ​២០២១

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន ៖ កាលពី​វេលា​ម៉ោង​៣ និង​០០ នាទី​រសៀល ថ្ងៃ​ចន្ទ ១៤​កើត ខែ​បុស្ស ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២០ គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន បាន​រៀបចំ​កិច្ចប្រជុំ​ស្តីពី​កិច្ច​ការងារ​ទូទៅ​របស់​ខ្លួន និង​ផែនការ​អភិវឌ្ឍន៍ សម្រាប់​ឆ្នាំ​២០២១ ក្រោម​អធិបតីភាព លោកជំទាវ ពៅ សុខ អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន ដែល​មាន​វត្តមាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​រួមមាន ៖ សមាជិក សមាជិកា គណ​:​កម្មា​ធិ​ការ​សាខា កាកបាទក្រហម​ខេត្ត និង ប្រធាន អនុប្រធាន គណ​:​កម្មា​ធិ​ការ​អនុសាខា ក្រុង​/​ស្រុក និង​មន្ត្រី​ប្រតិបត្តិ​សាខា សរុប​ចំនួន​១៨​នាក់ (​ស្រី ៩​នាក់​) ។​

​របៀបវារៈ​ប្រជុំ​រួមមាន ៖
១- ការងារ​អនុវត្តន៍​រយៈពេល​១​ឆ្នាំ និង​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២១ ដូច​មាន​ក្នុង​របាយការណ៍​ជូន​ភ្ជាប់ ។​
២- ពិភាក្សា​លើ​ចំណុចខ្លាំង ខ្សោយ និង​មតិ​កែលំអរ​ជំរុញ​អោយ​ការអនុវត្ត​បានរ​លូន​លើ​វិស័យ​ស្នូល​ទាំង​៤ ។
៣- បញ្ហា​ផ្សេងៗ
៤- ប្រសាសន៍​បូក​សរុប​របស់​លោកជំទាវ​អង្គប្រជុំ គឺ​សម្រេច​បាន​ល្អប្រសើរ ។​

​កម្មវិធី​បានបញ្ចប់​ត្រឹម​ម៉ោង ៤ និង ១៥ នាទី រសៀល​នា​ថ្ងៃ​ខែ​ឆ្នាំ​ដដែល ដោយ​ស្មារតី​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ល្អប្រសើរ ៕

Filed in: ព័ត៌មានជាតិ