ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​ប្រកាសតែងតាំង​ប្រធាន​មន្ទីរ​បរិស្ថាន​ថ្មី ខេត្ត​ព្រះវិហារ ក្រោមអធិបតីភាព​ ឯកឧត្តម សូ​ខន ឫទ្ធី​គុណ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន តំណាង​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រះវិហារ​)៖ ប្រធាន​មន្ទីរ​បរិស្ថាន​ថ្មី ខេត្ត​ព្រះវិហារ ត្រូវបាន​ប្រកាស​ចូល​កាន់​តំណែង​ហើយ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ ដោយ​លោក សុង ច័ន្ទ​សុជាតិ អតីត​អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត ត្រូវបាន​តែងតាំង​ជា​ប្រធាន​មន្ទីរ​បរិស្ថាន​ថ្មី ខេត្ត​ព្រះវិហារ ជំនួស​លោក អ៊ា សុខា ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅ​បម្រើការ​នៅ​ក្រសួង​បរិស្ថាន​។​

​ពិធី​នេះ​ស្ថិតក្រោម​វត្តមាន​ឯកឧត្តម សូ​ខន ឫទ្ធី​គុណ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន តំណាង​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ឯកឧត្តម ឡុង សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះវិហារ​, ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល​ខេត្ត​ព្រះវិហារ ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ តាម​មន្ទីរ អង្គភាព លោក​អភិបាលស្រុក ក្រុង ជាច្រើនរូប​ទៀត​។​

​នៅក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម សូ​ខន ឫទ្ធី​គុណ បាន​ថ្លែងថា ក្នុង​រយៈពេល​ជាង​២​ទស្ស​វត្ត​ន៍​កន្លងមកនេះ ប្រទេស​កម្ពុជា មាន​សុខសន្តិភាព​ពេញលេញ មាន​ស្ថិរភាព​នយោបាយ​ល្អប្រសើរ តាមរយៈ​ការអនុវត្តន៍​គោល​នយោបាយ​ឈ្នះ​-​ឈ្នះ ក្រោម​មាគ៌ា​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ធ្វើឱ្យ​កម្ពុជា​ជម្នះ​បាន​ការលំបាក គ្រប់គ្រង​បាន​ទាំង​ស្ថានភាព​នយោបាយ សេដ្ឋកិច្ច និង​សង្គម ជាពិសេស​ទប់ទល់​បាន​នូវ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។​

រដ្ឋលេខាធិការ​រូបនេះ បាន​បន្តថា កត្តា​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ ពិតជា​មាន​សារៈសំខាន់​ខ្លាំងក្លា​បំផុត នៅ​ការជំរុញឱ្យ​កម្ពុជា​មាន​លទ្ធភាព ក្នុង​ការអនុវត្តន៍​លើ​គ្រប់​វិស័យ ទាំង​សេដ្ឋកិច្ច ទាំង​សង្គម ទាំង​សុវត្ថិភាព​សាធារណ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ ជាពិសេស​ការកសាង​សេដ្ឋកិច្ច​ជាតិ​នៅ​កម្ពុជា មាន​ការទទួលស្គាល់ និង​សារ​ទរ​ពី​បណ្តា​ប្រទេស នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​សម្រេចបាន​នៅ​ការកសាង​សេដ្ឋកិច្ច មាន​កំណើន​ស្ថិតស្ថេរ​ជាប្រចាំ ក្នុង​រយៈពេល ២​ទស្ស​វត្ត​ន៍​មកនេះ គឺ​៧% ក្នុង​មួយ​ឆ្នាំ​។​

ក្នុងនាម​ក្រសួង​បរិស្ថាន ឯកឧត្តម សូ​ខន ឫទ្ធិ​គុណ ក៏​បាន​ថ្លែង​នូវ​ការចូលរួម​អបអរ​សារ​ទរ ចំពោះ​លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ​បរិស្ថាន ក៏​ដូច​ជា​មន្ត្រី​បរិស្ថាន​ទាំងអស់ ដែល​បាន​ធ្វើការ​តែងតាំង​ថ្មី​ហើយ ប្រកាស​ឱ្យ​ចូល​កាន់​មុខ​តំណែង​នៅ​ថ្ងៃនេះ ត្រូវខិតខំ​អនុវត្តន៍​តួនាទី​ភារកិច្ច​របស់​ខ្លួន អោយ​កាន់តែ​ទទួលបាន​លទ្ធផល​ល្អ​ប្រសើរ​ថែម​ទៀត​។​

​ដោយឡែក​ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល​ខេត្ត​ព្រះវិហារ បាន​ណែនាំ​ឱ្យ​ប្រធាន​មន្ទីរ​បរិស្ថាន​ថ្មី ត្រូវ​ពង្រឹងស្មារតី​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឱ្យបាន​ល្អ ចូលរួមចំណែក​ឱ្យ​បាន​សកម្ម​ក្នុង​ការអនុវត្តន៍​គោលនយោបាយ​វិមជ្ឈការ និង​សហវិមជ្ឈការ​ក្នុង​ការអនុវត្តន៍ នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​ពង្រឹង​សហប្រតិបត្តិការ​ជាមួយ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ត្រូវ​គ្រប់គ្រង តាមដាន ស្រាវជ្រាវ និង​ពង្រឹង​កិច្ច​ការងារ​ការពារ​តំបន់ការពារធម្មជាតិ ត្រូវ​បន្ត​លើកកម្ពស់​សុខភាព​សាធារណៈ ទប់ស្កាត់ និង​កាត់បន្ថយ​ការបំពុល​បរិស្ថាន និង​ត្រូវ​បន្ត​លើកកម្ពស់​ចំណេះដឹង​លើ​វិសយ័​បរិស្ថាន ជូន​ដល់​សាធារណជន ដើម្បី​បង្កើន​នូវ​ប្រតិបត្តិ​ករ​បរិស្ថាន​ល្អ និង​លើកទឹកចិត្ត​មេត្រីភាព​បរិស្ថាន​៕

 

Filed in: ព័ត៌មានជាតិ