ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ចំនួន ១០០​គ្រួសារ នៅ​ស្រុក​ទឹកឈូ និង​ក្រុង​កំពត បាន​ទទួល​អំណោយ​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត បាន​អញ្ជើញ​ចែក​អំណោយ​កាកបាទ​ក្រហម​ជូន​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​នៅ​ស្រុក​ទឹកឈូ និង​ក្រុង​កំពត ខេត្ត​កំពត​ចំនួន ១០០​គ្រួសារ នា​ថ្ងៃ​ទី ២៨ ខែ ធ្នូ ឆ្នាំ​២០២០ នៅ​សាលាស្រុក​ទឹកឈូ ដោយ​មាន​ការ​អញ្ជេី​ញ​ចូលរួម មាន លោក លោកស្រី​សមាជិក​គណៈកម្មាធិការ កងកម្លាំង​ទាំង​បី ប្រធាន​មន្ទីរ អង្គភាព សមាជិក​អនុសាខា​ស្រុក និង​ប្រជាពលរដ្ឋ សរុប ១២៥​នាក់​។

​ថ្លែង​នៅក្នុង​ពិធី​នោះ លោក ជាវ តា​យ បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ក​ម្ពជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេច​ទាំង​ទ្វេ តែងតែ​គិតគូរ​ខ្ពស់​ពី​សុខទុក្ខ និង​មាន​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា ជូន​បងប្អូន​ប្រជាពលរដ្ឋ មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ និន្នាការ​នយោបាយ ដោយ​មិន​ដែល​ទុក​ចោល​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់​ស្បៀងអាហារ និង​មាន​ការដោះស្រាយ​អ្វី​ឡើយ​។​

​លោក​អភិបាលខេត្ត​បាន​លើកឡើង​ទៀត​ថា បើទោះបី​អំណោយ​ដែល​បាន​ចែកជូន​ប្រជាពលរដ្ឋ​នាពេលនេះ មាន​ចំនួន​តិចតួច​ក្ដី ប៉ុន្តែ​ក៏​អាច​ជួយ​សម្រាល​ការលំបាក​ខ្វះខាត​របស់​បងប្អូន​បានក​មួយគ្រា​ផងដែរ​។ ជាមួយនេះ លោក ក៏បាន​ក្រើនរំលឹក​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន យកចិត្តទុកដាក់​ឲ្យបាន​ខ្ពស់​បន្ថែមទៀត ដោយ​ចូលរួម​អនុវត្តតាម​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ឱ្យបាន​គ្រប់ៗ​គ្នា ក្នុង​ការចូលរួម​ទប់ស្កាត់ និង​ការពារ​ជំងី​កូវី​ដ​-១៩​។​

​អំណោយ​កាកបាទក្រហម​ចែកជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ចំនួន​១០០​គ្រួសារ ក្នុង​០១​គ្រួសារ ទទួលបាន​៖ អង្ករ ២៥kg មី​១​កេះ ទឹកត្រី​១​យួរ ស្ករស​១kg និង​ថវិកា​២​ម៉ឺន​រៀល ព្រមទាំង​បានឧ​ប​ត្ត​ម្ភ​ជូន ទីប្រឹក្សា​យុវជន យុវជន​កាកបាទក្រហម អ្នកស្មគ្រ័ចិត្ត​កាកបាទ​ក្រហម កង​កម្លា​ង​ទាំងបី ៣៤​នាក់ សរុប​ចំនួន​៥០​ម៉ឺន​រៀល​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ