ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

អភិបាលខេត្ត​ប៉ៃលិន​ណែនាំ​ដល់​កម្លាំង​ឈរជើង​តាម​ព្រំដែន​ត្រូវ​ត្រួតពិនិត្យ​តាម​ច្រករបៀង​កុំឲ្យ​មាន​បទល្មើសឬ​ការឆ្លង​ខុសប្បាប់​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​ប៉ៃលិន​) ដើម្បី​ពង្រឹង​សន្តិសុខ បទល្មើស​ជូ​ញ​ដូរ ការ​ឆ្លងដែន​ខុសច្បាប់ និង​ការទប់ស្កាត់​ការឆ្លង​ចូល​វីរុស​កូវី​ដ​~១៩ ដោយ​មិន​បាន​ធ្វើ​ចត្តា​ឡី​ស័ក នៅ​រាត្រី​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២០ លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​លោកស្នងការ​នរគ​បាល​ខេត្ត លោក​មេបញ្ជាការ​ប្រចាំ​ទិស លោក​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត បាន​អញ្ជើញ​ដឹកនាំ​កងកម្លាំង​គណៈបញ្ជាការ​ឯកភាព​ខេត្ត ចុះ​ត្រួតពិនិត្យ​សភាព​ការ​ព្រំដែន តាម​ច្រករបៀង​តូចៗ តាម​បន្ទាត់​ព្រំដែន​កម្ពុជា​~​ថៃ ។​

​ក្នុង​ការចុះ​ត្រួតពិនិត្យ​តាម​ច្រក​នីមួយៗ​ផ្ទាល់ លោកជំទាវ​អភិបាលខេត្ត​និង​ក្នុងនាម​ជា​គណ​:​កងឯកភាព​ចេត្ត បាន​ស្នើ​ទៅ​មេបញ្ជាការ​គ្រប់​អង្គភាព​ដែល​កំពុង​ឈរជើង​នៅ​ទីនោះ អោយ​ដាក់​កងកម្លាំង​ការពារ​អោយបាន​គ្រប់គ្រាន់​។​

​ដោយ​ឈរ​លើ​ស្មារតី​ការពារ​និង​ទទួលខុសត្រូវ​អោយ​បាន​ខ្ពស់ ចៀសវាង​ឃុបឃិត​ជាមួយ​ជន​ទុច្ចរឹត​ប្រព្រឹត្តិ​បទល្មើស​ផ្សេងៗ​ប្រាសចាក​ពី​នីតិរដ្ឋ ពិសេស​បើ​មាន​ពលករ​ខ្មែរ​ឆ្លងដែន​តាម​ច្រករបៀង​ណាមួយ​ក៏ដោយ ត្រូវ​រាយការណ៍​ជូន​ប្រធាន​អង្គភាព និង​ក្រុមការងារ​គ្រូពេទ្យ​ជំនាញ​ប្រចាំការ ដើម្បី​រៀបចំ​បញ្ជូន​ពួកគាត់​ទៅ​មណ្ឌល​ចត្តា​ឡី​ស័ក ដែល​លោក​ជំទាវ​អភិបាលខេត្ត​បាន​រៀបចំ​រួចជាស្រេច​៕

Filed in: ព័ត៌មានជាតិ