ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ឯកឧត្តម វង្ស ពិ​សេន បាន​នាំយក អំណោយ​ដ៍​ថ្លៃថ្លា​របស់​សម្ដេច​ក្រឡាហោម ស ខេង ចែក​ជូន​បងប្អូន​ប្រជា​ពលរដ្ធ​ដែល​មាន​ជីវភាព​លំបាក ក្នុងអំឡុងពេល​ជំងឺ​កូវី​ដ​-១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​ព្រៃវែង​+​ស្រុក​ពារាំង​)៖ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២០ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ពារាំង ខេត្ត​ព្រៃវែង ដឹកនាំ​ដោយ​ឯកឧត្តម វង្ស ពិ​សេន ជា​ប្រធាន​ក្រុមការងារ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក្នុង​ពិធី​ចែក​អង្ករ ចំនួន ២២,៨៤០​គីឡូក្រាម ដែលជា​អំណោយ​របស់​សម្តេច​ក្រឡា​ហោ​ម ជូន​ដល់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ខាន​ស្រុក​ពារាំង សម្រាប់​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​លំបាក​ក្នុងកំឡុងពេល​ជំងឺ​កូវី​ដ​-១៩ រាតត្បាត ក្នុង​ស្រុក​ពារាំង​។​

​ជាមួយ​នោះ​ដែរ ឯកឧត្ដម ប្រធាន អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ពារាំង ក៏​បាន​ចូលរួមចំណែក​ឧបត្ថម្ភ​បន្ថែម​នូវ​សម្ភារៈ គ្រឿងឧបភោគ បរិភោគ​មួយ​ចំនួន​បន្ថែម​ទៀត សម្រាប់​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​សរុប​ជា​ថវិកា​មាន​ចំនួន ៣២.៥៧៥.០០០​រៀល និង​៤.៤៥០ ដុល្លារ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្ដម វង្ស ពិ​សេន និង​ឯកឧត្ដម អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ពារាំង​បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ទីកន្លែង​រៀបចំ​ត្រៀម​សម្រាប់​ធ្វើ​ចត្តា​ឡី​ស​ក័ជូន​បងប្អូន​ពល​ករ​ចំណាកស្រុក​ក្រៅប្រទេស​ដែល​វិល​មក​លំនៅដ្ឋាន​វិញ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ