ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អភិបាលខេត្ត​ប៉ៃលិន ត្រៀម​ទីតាំង​សម្រាប់​ផ្សារ​សហគមន៍​ចុង​សប្តាហ៌ ដើម្បី​លើកស្ទួយ​ផលិផ​លរបស់​កសិករ​ក្នុង​ខេត្ត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​ប៉ៃលិន​)៖ ដើម្បី​លើកស្ទួយ​ដល់​ផលិតផល​របស់​ប្រជា​កសិករ​ក្នុង​ខេត្ត នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ ២០២០ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ដឹកនាំ​មន្ត្រី​ជំនាញ អញ្ជើញ​ពិនិត្យមើល​ការ លក់ ដូរ​របស់ អាជីវករ​នៅ​សួន​កុមារ និង​ត្រៀម​ទីតាំង​សម្រាប់​ផ្សារ​សហគមន៍​ចុង​សប្ដាហ៍ ក្នុង​គោលបំណង ជួយ​ផ្សព្វផ្សាយ​ផលិតផល​កសិកម្ម រួមចំណែក​លើកកម្ពស់​ជីវភាព​គ្រួសារ​ប្រជាកសិករ ក្នុងដំណាក់កាល​ការទប់ស្កាត់​ការឆ្លង​រីក​រាលដាល នៃ​ជម្ងឺ​កូវី​ដ​-១៩ ផងដែរ ។​

​លោកជំទាវ បាន ស្រីមុំ បាន​មានប្រសាសន៍​ឱ្យដឹងថា​៖ ក្នុងដំណាក់កាល​ការទប់ស្កាត់​ការឆ្លង​រីក​រាលដាល នៃ​ជម្ងឺ​កូវី​ដ​-១៩ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្តល់​ថវិកា​ឧបត្ថម្ភ និង​ជម្រុញ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ខិតខំ​ចិញ្ចឹមសត្វ និង​ដាំ​ដំណាំ​តាម​គេហដ្ឋាន តាមរយៈ​ការជួយ​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស និង​ពូជ ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដើម្បី​ជួយ​ដោះស្រាយ បញ្ហា​ខ្វះខាត​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ដូច្នេះ​ការបង្កើត​ផ្សារ​សហគមន៍​ចុង​សប្តាហ៌ គឺជា​ការ ចូលរួមចំណែក​ជាមួយ​រដ្ឋាភិបាល ក្នុង​ការលើកកម្ពស់​ជី​វ​ភាព​របស់​ប្រជាកសិករ​ឱ្យ​កាន់តែ​ល្អប្រសើ​ឡើង​។​

​លោកជំទាវ អភិបាលខេត្ត បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ ការរៀបចំ​ផ្សារ​សហគមន៍​ចុង​សប្តាហ៌​នេះ គឺជា ជំ​ហ៊ាន ដំបូង​ប៉ុណ្ណោះ ដូច្នេះ​មន្ទីរជំនាញ ពាក់ព័ន្ធ និង អង្គការ ដៃគូ ត្រូវខិតខំ ជួយ​សម្របសម្រួល​ដល់​កសិករ​អ្នក​ផលិត​ក្នុង​ខេត្ត យក​ផលិតផល​របស់​ខ្លួន​ឱ្យបាន​ច្រើន មុខ​មក​ដាក់​តាំង​លក់ នាពេលខាងមុខ ដើម្បី​បំពេញ​តម្រូវការ​របស់​អតិថិជន និង​ធ្វើឱ្យ​ទីផ្សារ​នេះ​កាន់តែ​រីក​ធំ​ឡើង​។​

នៅក្នុង​ឱកាស​នោះ​ផងដែរ លោកជំទាវ បាន ស្រីមុំ បាន​ធ្វើ​ការអំពាវនាវ ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណៈជន​ទាំងអស់ សូម​ចូលរួម​គាំទ្រ ដល់​គម្រោង​ផ្សារ​សហគមន៍​ចុង​សប្ដាហ៍ ដើម្បី​លើកស្ទួយ​កម្រិតជីវភាព ក៍​ដូចជា​លើកស្ទួយ​ផលិតផល របស់​ប្រជាកសិករ​ក្នុង​ខេត្ត​ផងដែរ ។​

បើ​តាម​ការបញ្ជាក់​របស់លោក សុខ សា​ធី​ម ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន បានឲ្យដឹងថា​៖ ផ្សារ​សហគមន៍​ចុង​សប្តាហ៍ ដែល​គ្រោង​ដំណើរការ​នា​ពេលខាងមុខ គឺ​មាន​រយៈពេល ២​ថ្ងៃ ថ្ងៃ​សៅរិ៍ និង​ថ្ងៃ​អាទិត្យ ចាប់ពី​ម៉ោង ៣ រសៀល រហូតដល់​ម៉ោង ៨​យប់ ដោយ​មាន​ការគាំទ្រ​ពី​គម្រោង​ជម្រុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច ហៅ​កាត់​ថា អែម (AIMS) របស់​ក្រសួង​ពាណិជ្ជកម្ម ហើយ​មាន​មុខទំនិញ​ដូចជា​៖ បន្លែ ផ្លែឈើ ស៊ុត សាច់មាន់ មាន់​អាំង អង្ករ ផលិតផល​ដំឡូង​មី រួម​ទាំង​ផលិតផល​កែច្នៃ ជាច្រើន​មុខ​ទៀត ដែល​ជា​ផលិតផល​ខ្មែរ ក្នុង​ខេត្ត​ប៉ៃលិន​យើង​៕

 

Filed in: ព័ត៌មានជាតិ