ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​ពិធី​សំណេះសំណាល​ជាមួយ​គ្រូពេទ្យ​មន្ទីរពេទ្យបង្អែក​ស្រុក និង​ប្រធាន​មណ្ឌល​សុខភាព​ក្នុង​ស្រុក​ល្វាឯម​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កណ្តាល​÷​នៅ​ព្រឹក​ថ្ងៃ​សុក្រ ១១​ កើត ខែ​បុស្ស ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​និង​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២០ លោក សែម សោ​ត្ថី ប្រធាន​ក្រុមប្រឹក្សា​ស្រុក និង​លោក កន សុខកាយ អភិបាល នៃ​គណៈ​អភិបាល​ស្រុក​ល្វាឯម បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​សួ​សុខទុក្ខ​ជាមួយ​គ្រូពេទ្យ ដែល​កំពុង​បំរេ​ី​ការងារ​នៅ​មន្ទីរពេទ្យប​ង្អែ​ក​ស្រុក និង​ប្រធាន​មណ្ឌល​សុខភាព​ទូទាំង​ស្រុក និង​បាន​នាំ​យក​សម្ភារៈ​ប្រើ​ប្រាស់​មួយចំនួន​ទៀត​ ដើម្បី​បំរើ​ក្នុង​វិស័យ​សុខាភិបាល ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​សម្រាប់​បែងចែក​ទៅ​តាម​បណ្តា​អង្គភាព​របស់​ខ្លួន ក្នុង​គោលបំណង​លើក​ក​ម្ព​ស់​វិស័យ​សុខាភិបាល​ក្នុង​ស្រុក​ល្វាឯម​ទាំង​មូល​។​

មាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី​សមាជិក​ក្រុមប្រឹក្សា​ស្រុក​, អភិបាលរង​ស្រុក​, នាយក នាយករង​រដ្ឋបាល​សាលាស្រុក​, ប្រធាន អនុប្រធាន​ការិយាល័យ​ស្រុក​ប្រតិបត្តិ​, ប្រធាន​មណ្ឌល​សុខភាព​ក្រុមគ្រូពេទ្យ​កំពុង​បំរើ​ការងារ​នៅក្នុង​មន្ទីរពេទ្យបង្អែក សរុប​ចំនួន​៤៥​នាក់​។​

ក្នុង​ពិធី​សំណេះសំណាល​នេះ​ផងដែរ លោក​ប្រធាន​ក្រុមប្រឹក្សា និង​លោក​អភិបាលស្រុក បាន​ថ្លៃ​អំណរគុណ​ចំពោះ​ក្រុមគ្រូពេទ្យ ដែល​បាន​ខិតខំ​បំពេញ​រាល់​សេវា​បំរើ​ជូន​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក ជា​ពិសេស​ការអនុវត្ត និង​ការការពារ​ចំពោះ​ស្ថានភាព​ចំពោះ​ជំងឺ​កូវី​ដ​១៩​ដែល​បាន​ទប់ស្កាត់ បាន​យ៉ង​ល្អ​ប្រ​សើរ​ ។ បន្ថែម​ពី​នេះ​ទៀត ​បាន​នាំ​យក​សម្ភារៈ​មួយចំនួន​រួមមាន​៖ ម៉ាស់ ចំនួន​៨,០០០​ម៉ាស់​, ស្រោមដៃ​ការពារ ១០​កេស ស្មើ១០០​ប្រអប់​, របាំងមុខ​ការពារ ចំនួន​៣០០ ព្រម​ទាំង​ថវិកា​ឧបត្ថម្ភ​ដល់​គ្រូពេទ្យ​កំពុង​បំរើការងារ​ក្នុងស្រុក​ក្នុង​ឪ​កាស​ឆ្លង​ឆ្នាំ​សកល​២០២១ ចំនួន​១៤៣​នាក់ ក្នុង​ម្នាក់ៗ​ថវិកា​ឧបត្ថម្ភ​ចំនួន​៨០,០០០​រៀល ស្មើ​និង ១១,៤៤០,០០០​រៀល ព្រម​ទាំង​ថវិកា​ទិញ​សម្ភារៈ​ចំនួន ៣,៤០០,០០០​រៀល និង​ឧបត្ថម្ភ​ដល់​មណ្ឌល​ចត្តា​ឡីស័​កស្រុក ចំនួន​១,០០០,០០០​រៀល និង​បាន​ឌ​ប​ត្ថ​ម្ភការ​បំពាក់​អំពូល​សូ​ឡា​ (​ដំណើរ​ការដោយ​ពន្លឺព្រះអាទិត្យ​) សម្រាប់​បំភ្លឺ​ពេលយប់​ចំនួន​១០​គ្រឿង ជូន​ដល់​មន្ទីរពេទ្យ​ស្រុក​ប្រតិបត្តិ​ផងដែរ​។​

Filed in: ព័ត៌មានជាតិ