ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

អាជ្ញាធរ​ខេត្ត​ប៉ៃលិន គ្រោង​ជួសជុល​កែរ​លម្អ សួន​ស្តេច​កន (​សេះ​៨) ដើម្បី​លើក​កំពស់​សោភ័ណភាព និង​សុខមាលភាព​សាធារណៈ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២០ លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គំ​:​អភិបាលខេត្ត​ប៉ៃលិន បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ អញ្ជើញ​ពិនិត្យមើល​សួន​ស្តេច​កន (​សេះ​៨) ស្ថិតក្នុង​ភូមិ​អូរ​បេង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដើម្បី​គ្រោង​ធ្វើការ​ជួសជុល​កែរ​លម្អ និង​បំពាក់​ឧបករណ៍​សម្រាប់​ហាត់ប្រាណ ក្នុង​គោលបំណង លើក​កំពស់​សោភ័ណភាព និង​សុខមាលភាព​សាធារណៈ​របស់​ខេត្ត​។​

​លោកជំទាវ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ រដ្ឋបាល​ខេត្ត​ប៉ៃលិន នឹង​ខិតខំ​កែរ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​នានា រួម​ទាំង​ការដាំ​ដើមឈើ ដាំ​ដើម​ផ្កា​លំអ​បន្ថែម និង​ការថែទាំ ព្រមទាំង​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សួនច្បារ ឱ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​តំរូវការ​របស់​ប្រជាពលរដ្ឋ​លើ​ផ្នែក​បរិស្ថាន សុខភាព ក៍​ដូច​ជា​បន្ថែម​ក្រវាត់​ពណ៌​បៃតង ប្រកបដោយ​សោភ័ណភាព​ស្រស់បំព្រង ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​កំសាន្ត​ក្នុង​ខេត្ត​ប៉ៃលិន​យើង ឱ្យបាន​កាន់តែ​ច្រើនឡើង ដែល​ជា​កត្តា​មួយ​ចូលរួមចំណែក​ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ប្រសើរ​ឡើង​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោកជំទាវ ក៍​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​គ្រប់​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ គឺ​ត្រូវ​រួម​គ្នា​សំអាត​អនាម័យ តាម​ន​មុខផ្ទះ និង​តាម​ទីតាំង​អាជីវកម្ម​របស់​ខ្លួន ឲ្យបាន​ជាប្រចាំ ជាពិសេស អា​ជីករ​លក់ដូរ​នៅតាម​ទីសាធារណៈ និង​តាម​សួនច្បារ ត្រូវ​វេច​ខ្ចប់​កាកសំណល់​សំរាម​ឲ្យបាន​ល្អ គត់​មត់ និង​នាំយកទៅ​ទុកដាក់​ឲ្យបាន​ត្រឹមត្រូ​វ​តាម​ក្បួនខ្នាត គឺ​មិន​ត្រូវ​បោះចោល​សំរាម​គ្មាន​សណ្តាប់ធ្នាប់​នៅ​តាម​ទី​សាធារណៈ​នោះ​ទេ ទើប​យើង​អាច​សម្អាត​អនាម័យ​បរិស្ថាន និង​បង្កើន​សោភ័ណភាព​ទីក្រុង​របស់​យើង​បាន​ល្អ​។​

​សូមបញ្ជាក់​ថា​៖ អាជ្ញាធរ​ខេត្ត​ប៉ៃលិន គ្រោង​នឹង​បំពាក់​ឧបករណ៍ និង​សម្ភារៈ​ហាត់ប្រាណ នៅ​សួន​ស្តេច​កន (​សេះ​៨) និង​នៅ​សួន​កុមារ​ខាង​មុខ​សាលាខេត្ត​នាពេល​ខាងមុខ​នេះ ដើម្បី​ផ្តល់​សេវា​សុខភាព​សាធារណៈ ជូន​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង​ផងដែរ​៕

Filed in: ព័ត៌មានជាតិ