ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​មេបញ្ជាកា​រង​យោធភូមិ​ភាគ​៥ ចុះ​ត្រួតពិនិត្យ​ស្ថានភាព និង​កម្លាំង​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ខេត្ត​បន្ទាយមានជ័យ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិន មេបញ្ជាការរង និង​ជា​នាយសេនាធិការ យោធភូមិភាគ​ទី​៥ បាន​ចុះ​ត្រួតពិនិត្យ​ទីកន្លែង​ធ្វើ​ចត្តា​ឡីស័​ក​សម្រាប់​ពលរដ្ឋ ដែល​វិល​ត្រឡប់​មកពី​ប្រទេស​ថៃ តាម​ច្រកព្រំដែន​ខេត្ត​បន្ទាយមានជ័យ និង​បាន​ចុះសួរសុខទុក្ខ​ត្រួតពិនិត្យ​កម្លាំង ដែល​កំពុង​ឈរជើង​ការពារ​បូរណភាព​ទឹកដី និង​ទប់ស្កាត់​ការឆ្លង​ព្រំដែន​កម្ពុជា​-​ថៃ ខុសពី​សេចក្តីណែនាំ​របស់​រាជរដ្ឋាភិបាល​។​

​ទិស​ទី​១ យោធភូមិភាគ​ទី​៥ បាន​ត្រៀមកម្លាំង និង​មធ្យោបាយ​ចល័ត​អន្តរាគមន៍ តាម​ការអំពាវនាវរ​បស់​ប្រមុខ​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ អគ្គមេបញ្ជាការ និង​មេបញ្ជាការ​កងទ័ពជើងគោក រង់ចាំ​អនុវត្តតាម​បទ​បញ្ជា​ថ្នាក់លើ​២៤​ម៉ោង លើ​២៤​ម៉ោង​។ ក្នុង​នោះ​កម្លាំង​មួយផ្នែក បាន​សហការ​ជាមួយ កងកម្លាំងប្រដាប់អាវុធ​ចម្រុះ មន្ត្រី​ជំនាញ អាជ្ញាធរ​មូលដ្ឋាន​បាន​ខិតខំ​បំពេញ​ភារកិច្ច​ទាំង​ថ្ងៃ​ទាំង​យប់ ក្នុង​កិច្ច​ប្រតិបត្តិការ​ចូលរួម​យុទ្ធនាការ ទប់ស្កាត់​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​-១៩ ពិសេស​អនុវត្ត​នូវ​បទបញ្ជា​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ដោយសារ​កា​រីក​រាលដាល នៃ​ជំងឺ​ឆ្លងកូវី​ដ​-១៩ នៅ​ប្រទេស​ថៃ គិតពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ ប្រជាពលរដ្ឋ​ខ្មែរ​វិលត្រឡប់​ពី​ប្រទេស​ថៃ តាម​ច្រកព្រំដែន​ខេត្ត​បន្ទាយមានជ័យ សរុប​ជាង​១​ពាន់​នាក់ និង​បាន​អនុវត្ត​វិធានការ​ធ្វើ​ចត្តា​ឡី​ស័ក ទៅ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។​

​លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិន បាន​ថ្លែងអំណរគុណ​ដល់​អភិបាល​ខេត្ត​បន្ទាយមានជ័យ ក៏ដូចជា​សប្បុរសជន​នានា​ដែល​បាន​ជួយ​ឧបត្ថម្ភ ជា​ថវិកា សម្ភារ គ្រឿងឧបភោគ​បរិភោគ ដល់​កម្លាំង​ចម្រុះ​ដែល​កំពុង​បំពេញ​បេសកកម្ម​ជូន​ជាតិ​មាតុភូមិ ដែល​នេះ​គឺជា​សកម្មភាព​រួម​ចំណែក «​សមរភូមិ​ក្រោយ​គាំទ្រ​សមរភូមិ​មុខ​»៕

Filed in: ព័ត៌មានជាតិ