ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ចុះ​ពិនិត្យ​ស្ថានភាព​ច្រកទ្វារ​អន្ដរជាតិ​ព្រំ និង​ប្រាប់​មន្ដ្រី​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​បំផុត ដើម្បី​ទប់ស្កាត់​ការចម្លងកូ​វីដ​-១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ប៉ៃលិន​)៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ បាន​ដឹក​មន្ត្រីក្រោមឱវាទ ចុះ​ពិនិត្យ​មើល​ពី​ស្ថានភាព​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដែល​មាន​ព្រំប្រទល​ជាប់​គ្នា​ជាមួយ​ខេត្ត​ចាន់​បុរី ប្រទេស​ថៃ ដើម្បី​ពង្រឹង​ប្រសិទ្ធិភាព​ការងារ ជាពិសេស​រួម​គ្នា​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។​

​ក្នុងឱកាស​នោះ លោកជំទាវ បាន ស្រីមុំ បាន​លើកឡើង​ថា ដោយ​អនុវត្តន៍​តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល ឲ្យ​បណ្តា​ខេត្ត​ដែល​ជាប់​ព្រំដែន នៃ​ប្រទេស​ជិតខាង មាន​ការយកចិត្ត​ទុក្ខ​ដាក់​ឲ្យបាន​ខ្ពស់ នៃ​ការរីក​រាលដាល​ជំងឺ​ឆ្លងកូវី​ដ​-១៩ ជាពិសេស​ព្រំដែន​កម្ពុជា​-​ថៃ ដែល​មាន​ហានិភ័យ​ខ្ពស់ ហើយ​មាន​ពលករ​ខ្មែរ​ធ្វើ​ចំណាក់ស្រុក នៅ​ទីនោះ​ផងដែរ​។​

​លោកជំទាវ​អភិបាលខេត្ដ បាន​គូសបញ្ជាក់ថា ដើម្បី​ការពារ​សុវត្ថិភាព នៃ​ការរីក​រាលដាល​ចូល​ក្នុង​សហគមន៍ មន្ត្រី​ប្រចាំការ​នៅ​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ ត្រូវ​ក្តាប​ឲ្យ​ជាប់ និង​តាមដាន​រាល់​សភាព​ការ នៃ​ការ​ឆ្លងដែន​របស់​ពល​ក​រ និង​ត្រូវ​រង​ចាំមើល​ជាប់​ជានិច្ច ក្រែង​សមត្ថកិច្ច​ថៃ បញ្ជូន​ពលករ​ខ្មែរ​ត្រឡប់​ចូល​មក​ស្រុកកំណើត​វិញ ហើយ​ប្រសិនបើ​មាន​មែន មន្ត្រី​សុខាភិបាល​ត្រូវ​ត្រួតពិនិត្យ​ធ្វើ​ចត្តា​ឡី​ស័ក ១៤​ថ្ងៃ​សិន​។​

​នៅក្នុង​ឱកាស​នោះ លោកជំទាវ បាន ស្រីមុំ បាន​ក្រើនរំលឹក​ឲ្យ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ ត្រូវ​យកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​សហការគ្នា ចុះ​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ និង​ណែនាំ​ប្រជាពលរដ្ឋ ចូលរួម​អនុវត្តន៍​តាម​ការណែនាំ របស់​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល ដើម្បី​បង្ការ និង​ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។​

​បើ​តាម​ការបញ្ជាក់​របស់លោក ស្លេះ យូ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន​បានឲ្យដឹងថា ដោយ​អនុវត្ត​តាម​អនុសាសន៍​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល មន្ទីរ​បាន​រៀបចំ​ប៉ុស្តិ៍ និង​មន្ត្រី​ប្រចាំការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រំ ដោយ​មាន​បំពាក់​ដោយ​កាំ​មេ​រ៉ា ស្កែន​កំដៅ​ផងដែរ ក្នុង​នោះ​រដ្ឋបាល​ខេត្ត បាន​ត្រៀម​បន្ទប់ សណ្ឋាគារ ចំនួន ៥០​បន្ទប់ សម្រាប់​ធ្វើ​ចត្តា​ឡី​ស័ក ពលករ​ដែល​ឆ្លង​ដែន​ត្រលប់​មក​ពី​ប្រទេស​ថៃ​វិញ​៕

Filed in: ព័ត៌មានជាតិ