ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ផ្ញើ​សារ​ជូនពរ​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទូទាំង​ប្រទេស​ស ក្នុងឱកាស​ចូលឆ្នាំថ្មី​ឆ្នាំ​សកល​២០២១

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​ផ្ញើ​សារ​ជូនពរ​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន​ក្នុង​កងយោធពល​ខេមរភូមិន្ទ​ទាំងអស់ ក្នុង​ទិវា​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​សកល ២០២១​។ នេះ​បើ​យោង​តាម​សារលិខិត​ជូនពរ​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ដែល​អង្គភាព​ព័ត៌មាន Fresh News ទទួលបាន​នៅ​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ​។​

​ក្នុង​សារលិខិត​ជូនពរ​, សម្តេច​រដ្ឋមន្ត្រី​ការពារជាតិ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ក្នុង​ឱកាស​ដ៏​វិសេសវិសាល ប្រកបដោយ​សេចក្តីសោមនស្ស​រីករាយ នៃ​ទិវា​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០២១ តាង​នាម​ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ក្នុងនាម​ខ្ញុំ​ផ្ទាល់ សូម​ផ្ញើជូន​នូវ​ការ​សាក​សូរ​សុខទុក្ខ ដោយ​ក្តី​នឹករលឹ​កនិង​ជា​ទី​ស្រឡាញ់​រាប់អាន​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ ក្នុង​កងយោធពល​ខេមរភូមិន្ទ ដែល​កំពុង​បំពេញ​ភារកិច្ច​នៅ​តាម​ស្ថាប័ន កងឯកភាព​នានា ក៏ដូចជា​សិក្ខាកាម​កំពុង​សិក្សា​ជំនាញ​ផ្សេងៗ ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស ព្រមទាំង​កងកម្លាំង​បំពេញ បេសកកម្ម​រក្សា​សន្តិភាព របស់​អង្គការសហប្រជាជាតិ សូម​ជូន​នូវ​សព្ទសាធុការ​ពរជ័យ សិរី​មង្គល វិបុល​សុខ សូម​ទទួលបាន​នូវ​សេចក្តីសុខ​សប្បាយ សម្រេចបាន​ជោគជ័យ​នូវ​ភាវ​កិច្ច​ថ្មីៗ និង​ទទួលបាន​កិត្តិយស កេរ្តិ៍ឈ្មោះ​ជូន​ជាតិ​មាតុភូមិ​យើង​»​។​

​នា​ឱកាស​នេះ​ដែរ សម្តេច​ពិជ័យ​សេនា បាន​បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​សូម​សម្តែង​នូវ​ការកោតសរសើរ​យ៉ាង​ស្មោះ ចំពោះ​ជោគជ័យ​ដ៏​ត្រចះត្រចង់​ដែល​កងយោធពល​ខេមរភូមិន្ទ​យើង សម្រេចបាន​នូវ​សមិទ្ធផល​ដ៏​ធំធេង​ក្នុង​ឆ្នាំកន្លងមក កើតចេញ​ពី​ការលះបង់ និង​ការខិតខំ​ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ​និង​ការលំបាក ធ្វើ​ពលិកម្ម​គ្រប់​បែបយ៉ាង​ដើម្បី​ការពារ​ជាតិ​មាតុភូមិ ការពារ​សន្តិសុខ​ជាតិ ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ និង​ភាព​សុខក្សេមក្សាន្ត​របស់​ប្រជាជន​»​។​

​ទន្ទឹមនេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​គូសបញ្ជាក់ថា កងយោធពល​ខេមរភូមិន្ទ បាន​ចូលរួម​អនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​ភារកិច្ច​អន្តរជាតិ​លើ​វិស័យ​មនុស្សធម៌ បំពេញបេសកកម្ម​ជា​កងកម្លាំង​រក្សា​សន្តិភាព ក្រោម​ឆត្រ​របស់ អង្គការសហប្រជាជាតិ ដើម្បី​បុព្វហេតុ​សន្តិភាព និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដែល​ជាក្តី​មោទនភាព និង​ជា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​របស់​កង​យោធពល​ខេមរភូមិន្ទ ក៏​ដូចជា​ប្រជាជាតិ​កម្ពុជា​យើង​ទាំងមូល​។​

​ជាថ្មី​ម្តងទៀត​ក្នុង​ទិវា​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០២១​នេះ តាង​នាម​ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ ក្នុងនាម​ខ្ញុំ​ផ្ទាល់ សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក ទេវតា​រក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ប្រោះព្រំ​សព្ទសាធុការ​ពរជ័យ សិរី​មង្គល ជូន​ចំពោះ​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ នៃ​កងយោធពល​ខេមរភូមិន្ទ សូម​ទទួលបាន​នូវ​សុខភាព​ល្អ​បរិបូរណ៍ កម្លាំង​មាំមួន​ខ្លាំងក្លា ប្រាជ្ញា​ឈ្លាសវៃ អាយុ​យឺនយូរ និង​សម្រេចបាន​ជោគជ័យ​គ្រប់​ភារកិច្ច ជូន​ជាតិ​មាតុភូមិ​នៃ​យើង​។​

​សូម​ផ្ញើជូន​នូវ​ការសួរសុខទុក្ខ​ដល់​យោធិន​ជំងឺ របួស ពិការ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​នានា សូមឱ្យ​បាន​ឆាប់​ជាសះស្បើយ​ពី​ជំងឺ ព្រមទាំង​អតីតយុទ្ធជន និង​ក្រុមគ្រួសារ​ដែល​កំពុង​រស់​នៅក្នុង​សង្គម​ស៊ីវិល សូម​មាន​សុខភាព​ល្អ​បរិបូរណ៍ កម្លាំង​រឹងមាំ និង​មាន​ជីវភាព​រស់នៅ​ធូរធា និង​ប្រកបដោយ​សុភមង្គល​រុងរឿង​។​

​បន្ថែម​ពី​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​សូម​ផ្ញើ​ជូន​មេ​បញ្ជាការ មេបញ្ជាការរង គ្រប់​ស្ថាប័ន កងឯកភាព នាយទាហាន នាយទាហានរង និង​ពលទាហាន ក្នុង​កងយោធពល​ខេមរភូមិន្ទ ទាំង​សិក្ខាកាម​ដែល​កំពុង​បំពេញ​ការ​សិក្សា​ជំនាញ​ផ្សេងៗ​នៅតាម​បណ្តា​ប្រទេស​ជា​មិត្ត រួម​ទាំង​កងកម្លាំង​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​របស់​អង្គការសហប្រជាជាតិ​ព្រមទាំង​ក្រុមគ្រួសារ សូម​ប្រកបទៅដោយ​សេចក្តីសុខ​ជៀសផុត​ពី​គ្រោះ​នៃ​ការឆ្លង​រាលដាល​ពី​ជំងឺ​កូវី​ដ​-១៥ ដ៏​កាច​សាហាវ​នេះ ព្រមទាំង​ទទួលបាន​នូវ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ច​និរន្តរ៍​ត​រៀង​ទៅ​៕

Filed in: ព័ត៌មានជាតិ