ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ជួប​សំណេះសំណាល និង​ស្វែងយល់​អំពី​ជីវភាព​កសិក​រលើ​ការដាំដុះ​បន្លែ ចិញ្ចឹម​ត្រី​-​សត្វ ក្នុងដំណាក់កាល​កូវី​ដ​-១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រះសីហនុ​) ៖ នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ជួប​សំណេះសំណាល និង​ស្វែងយល់​អំពី​ជីវភាព កសិករ បណ្តុំ​អាជីវកម្ម​បក​សាច់​ក្តាម នៅ​ភូមិ​ព្រែក​ប្រស់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោក គួច ចំរើន បាន​ថ្លែង​កោតសរសើរ​ចំពោះ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​ព្រះសីហនុ និង​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​យកចិត្តទុកដាក់​ជួយ​ប្រជា​កសិករ​នៅ​តាម​ជនបទ​។​

​លោក គួច ចំរើន បាន​ស្នើឲ្យ​ខិតខំ​បន្ថែម​ទៀត ក្នុង​ការជួយ​គាំទ្រ​ដល់​កសិករ​តាម​ភូមិ ដោយ​បើក​វគ្គ​បណ្តុះបណ្តាល​ខ្លីៗ និង​ប្រឹក្សា​បច្ចេកទេស​ថ្មីៗ លើ​វិស័យ​ដាំ​ដុះ ផលិត ការ​ចិញ្ចឹមសត្វ​ជាដើម ដល់​កសិករ​ឲ្យ​ពួកគាត់​មាន​ការយល់ដឹង​កាន់តែ​ច្រើន​បន្ថែមទៀត និង​យក​ជំនាញ​នេះ​ទៅ​អនុវត្ត​ទទួលបាន​លទ្ធផល​ខ្ពស់​។​

​បើ​តាម​លោក​អភិបាលខេត្ត ក្នុងដំណាក់កាល​នេះ​កូវី​ដ​-១៩ នៅតែ​ជា​បញ្ហា​គួរ​ឲ្យ​ប្រុងប្រយ័ត្ន​បំផុត និង​ស្នើ​ពលរដ្ឋ​ទាំងអស់​ត្រូវ​អនុវត្ត​តាម​ការណែនាំ របស់​ក្រសួង​សុខាភិបាល ដោយ​លាង​សម្អាត​ដៃ ជាមួយ​សាប៊ូ ជែល អាល់កុល​ឲ្យបាន​ញឹកញាប់ ត្រូវ​ពាក់​ម៉ាស់ ឬ​ក្រ​ម៉ា រក្សា​គម្លាត​សុវត្ថិភាព ដើម្បី​កុំឲ្យ​មាន ការចម្លង​ជំងឺ​កូវី​ដ​-១៩ ចូល​ក្នុង​គ្រួសារ និង​សហគមន៍​។​

​លោក នេន ចំរើន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ការផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ ជា​កម្មវិធី​របស់​រាជ​រដ្ឋាភិបាល ដឹកនាំ​ដោយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អនុវត្ត​ដោយ​មន្ទីរ​កសិកម្ម ក្នុង​គោលបំណង​លើកទឹកចិត្ត និង​ជំរុញ​ឲ្យមាន​សន្ទុះ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​កាន់តែ​រីកចម្រើន ពិសេស​ការជំរុញ​ការដាំដុះ ការ​ចិញ្ចឹមសត្វ និង​វារីវប្បកម្ម ដើម្បី​ធានាបាន​នូវ​សន្តិសុខ​ស្បៀង​បង្កើន​ប្រាក់​ចំណូល​ដល់​គ្រួសារ​កសិករ​។​

​ឆ្លើយតប​ចំពោះ​គោលបំណង​នេះ នៅ​ចុងឆ្នាំ​២០២០ មន្ទីរ​កសិកម្ម បង្កើត​បណ្តុំ​អាជីវកម្ម ដោយ​មាន​ការចូលរួម​ដោយ​កសិករ​តាម​មូលដ្ឋាន បាន​ចំនួន​០៩ ស្មើនឹង​៤២៩​គ្រួសារ​។ ក្នុងនោះ​បណ្តុំ​អាជីវកម្ម​ដំណាំ​បន្លែ​២ , បណ្តុំ​អាជីវកម្ម​ចិញ្ចឹម​មាន់​មាន​០២, បណ្តុំ​អាជីវកម្ម​ចិញ្ចឹម​ត្រី​៣, បណ្តុំ​អាជីវកម្ម​កែឆ្នៃ​បង្គារ​ក្រៀម​០១ និង​បណ្តុំ​អាជីវកម្ម​បក​សាច់​ក្តាម​ចំនួន​០១​។​

​ក្នុងឱកាស​នោះ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះសីហនុ ក៏​បាន​ធ្វើ​ការចែក​សម្ភា​រ​ដល់​សមាជិក​បណ្តុំ​អាជីវកម្ម​បក​សាច់​ក្តាម ចំនួន​៤៥​គ្រួសារ មកពី​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ក្នុង​មួយ​គ្រួសារ​ទទួលបាន ធុង​ក្លាសេ​០១ កញ្ច្រែង​ដាក់​ក្តាម​០១ ស្រោមដៃ​មួយ​ប្រអប់​។ លោក គួច ចំរើន ក៏បាន​ផ្តល់​ជូន​បន្ថែម ក្នុង​មួយ​គ្រួសារ​ក្រ​ម៉ា​០១ និង​ថវិកា​មួយចំនួន​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ