ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

ប្រជុំ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ និង​ពិភាក្សា​អំពី​ការងារ​ប្រមូល​ទិន្នន័យ​ស្ថិតិ​កសិកម្ម និង​ការ​បូក​សរុប​បញ្ចប់​ការងារ​បង្កបង្កើត​ផល​រដូវវស្សា​ឆ្នាំ​២០២០ ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​នៅ​ទីស្តីការក្រសួង នា​វេលា​ម៉ោង ១៥:៣០​នាទី ថ្ងៃ​ព្រហស្បត្តិ៍ ១០​កើត ខែ​បុស្ស ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២០ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ និង​ពិភាក្សា​អំពី​ការងារ​ប្រមូល​ទិន្នន័យ​ស្ថិតិ​កសិកម្ម និង​ការ​បូក​សរុប​បញ្ចប់​ការងារ​បង្កបង្កើនផល​រដូវវស្សា​ឆ្នាំ​២០២០ ដែល​រៀបចំឡើង​ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម​។ កិច្ចប្រជុំ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ទូទាំង ២៥ រាជធានី​-​ខេត្ត និង​មន្ត្រី​។​

​ថ្លែង​ទៅ​កាន់​អង្គពិធី ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើកឡើង​ថា​ស្ថិតិ​ដំណាំ​កសិកម្ម​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ក៏​ដូចជា​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ទាំងមូល​ពីព្រោះ​វា​គឺជា​សូចនាករណ៍​មួយ​អាចវិភាគ និង​ឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវ​ការប្រែប្រួល និង​លើក​វិធានការ​ដើម្បី​ទប់ស្កាត់​នូវ​រាល់​បាតុភាព​អសកម្ម​ដែល​ជះ​ឥ​ទិ្ធ​ពល​មក​លើ​គម្រោង ឬ​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ទាំង​ក្នុង​រយ​:​ពេល​ខ្លី និង​រយ​:​ពេល​វែង រួម​ទាំង​មាន​វិធានការ​ទប់ស្កាត់​នូវ​បាតុភាព​អតុល្យភាព “​រវាង​ផ្គត់ផ្គង់ និង​តម្រូវការ​”​។ ជា​រៀងរាល់ឆ្នាំ ក្រសួង​បាន​រៀបចំ​ចងក្រង និង​ផ្សព្វផ្សាយ​ឯកសារ​ស្ថិតិ​ស្តី​ពី​ដំណាំ​កសិកម្ម​ប្រចាំឆ្នាំ ដែល​តួលេខ​ទាំងអស់​បាន​ធ្វើ​ការដក​ស្រង់ និង​បូក​សរុប​ដោយ​ផ្អែក​ទៅលើ​ការធ្វើអង្កេត​របាយការណ៍​របស់​មន្ទីរ​។ ការប្រមូល​ទិន្នន័យ​ស្ថិតិ​ដំណាំ​កសិកម្ម បាន​អនុវត្ត​ដោយ​ផ្អែក​លើ​ការបូកបញ្ចូល​ទិន្នន័យ​នៅ​រដូវវស្សា (​ចាប់ពី​ខែ​មេសា ដល់​តុលា​) និង​រដូវប្រាំង (​ចាប់ពី​ខែ​វិច្ឆិកា ដល់​ខែ​មីនា​)​។ យោង​លើ​របាយការណ៍​របស់​ឯកឧត្តម ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បានឲ្យដឹង​ថា​លទ្ធផល​នៃ​ការចុះស្រង់​ស្ថិតិ ឆ្នាំ​២០២០ នៃ​ដំណាំ​កសិកម្ម​សម្រេច​បាន​លទ្ធ​ផល​ដូចខាងក្រោម​៖
១. ដំណាំ​ស្រូវ​មាន​ផ្ទៃដី​ដាំ​ដុះ​ចំនួន ៣,៣៩០​លាន​ហ​.​ត ទិន្នផល​ជា​មធ្យម​ប្រមាណ ៣,៣៣​ត​/​ហ​.​ត និង​ទទួលបាន​បរិមាណ​ផល​សរុប​ចំនួន ១០ ៩១៤ ៧០៥​ត​។​
២. ដំណាំ​សាកវប្បកម្ម​រយៈពេល​ខ្លី​មាន​ចំនួន ១០២ ១៩១​ហ​.​ត ទទួល​បរិមាណ​ផល​ចំនួន ៩ ៩៩៣ ០៣០ រយៈពេល​វែង​មាន​ចំនួន ២១០ ៤៥៥ ហ​.​ត ទទួលបាន​បរិមាណ​ផល​ចំនួន ៧២៩ ៩៤៣​ត សរុប​បរិមាណ​ផល ១០ ៧២២ ៩៧៣ ត​។​
៣. ដំណាំ​ឧស្សាហកម្ម​រយៈពេល​ខ្លី​មាន​ផ្ទៃ​ដី​ដាំ​ដុះ​ចំនួន ៨៧៦ ២៥៣​ហ​.​ត និង​ទទួលបាន​បរិមាណ​ផល​ចំនួន ១២ ៦៦៧ ៩៨៩​ត​។ ផ្ទៃ​ដី​ដាំ​ដុះ​រយៈពេល​វែង​មាន​ចំនួន ២៤៦ ៨១៥​ហ​.​ត និង​អាច​ទទួលបាន​បរិមាណ​ផល​ចំនួន ៣៥២ ២៧៩​ត​។​

​ភ្ញាប់​ទៅ​នឹង​សមិទ្ធផល​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​កសិកម្ម មន្ត្រីរាជការ និង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អ្នកពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​កសិកម្ម ដែល​បាន​យក​អស់​កំលាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី តស៊ូ​អំណត់​ព្យាយាម ជំនះបាន​នូវ​រាល់​ឧបសគ្គ ឈរ​លើ​ស្មារតី​សាមគ្គីភាព និង​កិច្ចសហការ​ល្អ​ក្នុង​ការអនុវត្ត​សកម្មភាព​ការងារ​របស់​ខ្លួន ក្នុង​រយៈពេល​១​ឆ្នាំ​កន្លងមកនេះ ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​ជាតិ​ទទួល​រង​នូវ​ការរីក​រាលដាល​ជា​សកល​នៃ​ជំងឺ​ឆ្លងកូវី​ដ​-១៩ និង​គ្រោះ​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ ដោយ​ឈរ​លើ​ឧត្តមគតិ​រួម​មួយ​គឺ​គាំទ្រ និង​ចូលរួម “​ប្រែក្លាយ​កសិកម្ម​កម្ពុជា​ឲ្យទៅ​ជា​កសិកម្ម​ទំនើប​មាន​លក្ខណៈ​ប្រកួតប្រជែង បរិយាប័​ន្ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​និរន្តរ ភាព​ដើម្បី​បង្កើន​ប្រាក់ចំណូល ធានា​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ និង​ជំរុញ​ការអភិវឌ្ឍ​ដោយ​និរន្តរភាព​” ឆ្លើយតប​ទៅនឹង​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​តាម​អភិក្រម និង​ប្រែក្លាយ​វិស័យ​នេះ​ពី​ដំណាក់កាល​ផលិតកម្ម​បែប​យថាផល ឈានទៅរក​ដំណាក់កាល​ផលិតកម្ម​បែប​ប្រពលវប្បកម្ម ព្រមទាំង​លើកកម្ពស់​ពិពិធ​ភាវូបនីយកម្ម​ដំណាំ​ដែល​មាន​សក្តានុពល និង​តម្រូវការ​ទីផ្សារ ដែល​ត្រូវ​ចូលរួម​ឱ្យ​បាន​សកម្ម​ថែមទៀត​ដើម្បី​ប្រែក្លាយ​មុខរបរ​កសិកម្ម​ឱ្យទៅជា “​ក​សិ​-​ពាណិជ្ជករ កសិកម្ម​គឺ​ជា​ជីពចរ​នៃ​ពលរដ្ឋ​កម្ពុជា​” ទទួលបាន​តម្លៃបន្ថែម និង​ធានាបាន​នូវ​អតិរេក​សម្រាប់​ការនាំចេញ​។

​ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ធ្វើការ​ណែនាំ​បន្ថែម​ដល់​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​កសិកម្ម មន្ទីរ និង​មន្ត្រី​ជំនាញ​ទាំងអស់​ដែលមាន​ខ្លឹមសារ​ទាក់ទង​៖
​ទី​១-​អគ្គនាយកដ្ឋាន​កសិកម្ម ត្រូវ​សម្រួលការ​បូក​សរុប​ទិន្នន័យ​ផលិតកម្ម​ដំណាំ​កសិកម្ម​ចាប់ពី​ឆ្នាំ​២០២០ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ ខែ​មករា និង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ នៃ​ឆ្នាំ​នី​មួយៗ ពោល​គឺ​បូក​ទិន្នន័យ​រដូវប្រាំង ជាមួយនឹង​ទិន្នន័យ​រដូវវស្សា​។​
​ទី​២-​ត្រូវ​បែងចែក​ដំណាំ​សាកវប្បកម្ម​ជា​៣​ក្រុមទី​១-​បន្លែ (​ផ្លែ ដើម​-​ស្លឹក​-​ផ្កា និង​មើម​) ទី​២-​ឈើ​ហូប​ផ្លែ និង​ទី​៣-​រុក្ខជាតិ​លម្អ ហើយ​ត្រូវ​ស្រង់​ស្ថិតិ​ទៅតាម​ក្រុម​នីមួយៗ​។​
​ទី​៣-​ត្រូវ​បែងចែក​ដំណាំ​ឧស្សាហកម្ម​ជា​៣​ក្រុមទី​១-​ផ្តល់​ជាតិ​ម្សៅ​និង​ស្ករ ទី​២-​ផ្តល់​ប្រេង សរសៃ និង​សារជាតិ​ញៀន និង​ទី​៣-​ជា​គ្រឿងទេស ហើយ​ស្រង់​ស្ថិតិ​ទៅតាម​ក្រុម​នីមួយៗ​។​
​ទី​៤- មន្ទីរ​ត្រូវ​ធ្វើ​របាយការណ៍​បង្កបង្កើន​ផល​ដំណាំ​ស្រូវ ដំណាំ​សាកវប្បកម្ម​រយៈពេល​ខ្លី និង​ដំណាំ​ឧស្សាហកម្ម​រយៈពេល​ខ្លី (​ដំណាំ​រដូវ​) ប្រចាំថ្ងៃ សប្តាហ៍ ខែ ត្រីមាស ឆមាស និង​ប្រចាំឆ្នាំ​ប្រកប ដោយ​ប្រសិទ្ធភាព និង​តម្លាភាព​។​
​ទី​៥-​មន្ទីរ​ត្រូវ​ធ្វើ​របាយការណ៍​បង្កបង្កើន​ផល​ដំណាំ​សាកវប្បក​ម្មរយៈ​ពេល​វែង និង​ដំណាំ​ឧស្សា​ហ កម្ម​រយៈពេល​វែង ប្រចាំ​ត្រីមាស ឆមាស និង​ឆ្នាំ​។​
​ទី​៦- អគ្គនាយកដ្ឋាន និង​មន្ទីរ ត្រូវ​សម្របសម្រួល​និង​ចុះ​ប្រមូល​ទិន្នន័យ​ដំណាំ​កសិកម្ម ទាំង​កម្រិត​គ្រួសារ ការវិនិយោគ​និង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋ​-​កិច្ច​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​។​
​ទី​៧- មន្ទីរ​ត្រូវ​សម្របសម្រួល​កត់ត្រា​ការនាំ​ចេញ​កសិផល​ក្រៅ​ផ្លូវការ​តាម​ខេត្ត​នីមួយៗ​លើ​មុខ​ដំណាំ​សំខាន់ៗ និង​រាយការណ៍​មក​អគ្គនាយកដ្ឋាន​កសិកម្ម​ជា​ប្រចាំថ្ងៃ ព្រមទាំង​ត្រូវ​សហការ​ក្តាប់​ឱ្យ​បាន​អំពី​ការនាំ​ចូល​កសិផល​តាម​ច្រក​ព្រំដែន​នានា​។​
​ទី​៨-​អគ្គនាយកដ្ឋាន​កសិកម្ម និង​នាយកដ្ឋាន​ផែនការ ស្ថិតិ ត្រូវ​រៀបចំ​ប្រព័ន្ធ​ប្រមូល​ទិន្នន័យ​ឱ្យបាន​ច្បាស់លាស់ គ្រប់​ជ្រុងជ្រោយ ដើម្បី​ធ្វើឱ្យ​ស្ថិតិ​កាន់តែ​មាន​ភាព​សុក្រឹត​។​
​ទី​៩-​មន្ទីរ​ត្រូវ​រាយការណ៍​ទិន្នន័យ​គ្រប់​ប្រភេទ​តាម​ទម្រង់​ដែល​បាន​កំណត់ ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​ទាន់​ពេលវេលា និង​មាន​សង្គតិភាព​។​
​ទី​១០- មន្ទីរ​ទាំងអស់​ត្រូវ​ក្តាប់​ឲ្យបាន​នូវ​សកម្មភាព​របស់​ក្រុមហ៊ុន អង្គការ និង​សហគមន៍​នានា ដែល​ទាក់ទង​ការងារ​កសិកម្ម ដើម្បី​ស្នើសុំ​កិច្ចសហការ​តាម​គ្រប់​រូបភាព​។​

Filed in: ព័ត៌មានជាតិ