ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​សម្ដេច​តេជោ ហ៊ុន សែន សូម​ថែរក្សា​សុវត្ថិភាព​សុខភាព​ក្នុង​ថ្ងៃ​បុណ្យ​គ្រីស្ទ​ម៉ាស​( Christmas)

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​សម្ដេច​តេជោ ហ៊ុន សែន នាយ​រដ្ធមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្ងៃ​ទី​២៥ ខែ​ធ្នូ នេះ​ជា​ថ្ងៃបុណ្យ​គ្រីស្ទ​ម៉ាស​(Christmas) ដែល​ជា​បុណ្យ​ដ៏​សំខាន់​របស់​បងប្អូន​អ្នក​គ្រីស្ទបរិស័ទ (Christian)​។
​ដោយសារ​ប្រទេស​យើង​កំពុងតែ​ស្ថិត​ក្នុង​ការប្រុងប្រយ័ត្ន​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​ឆ្លងកូវី​ដ​-១៩ ដូច្នេះ​ហើយ​បងប្អូន​គ្រីស្ទបរិស័ទ​យើង​មិន​បាន​ប្រារព្ធ​ពិធី​នេះ​ឲ្យបាន​អធិកអធ័ម​នោះ​ទេ ប៉ុន្តែ​គឺ​ធ្វើ​ជា​លក្ខណៈ​គ្រួសារ​នៅ​តាម​គេហដ្ឋាន​រៀងៗ​ខ្លួន​ដោយ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​។​

​សម្ដេច​តេជោ សូម​ជូនពរ​បងប្អូន​គ្រីស្ទបរិស័ទ ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស មាន​សុខភាព​ល្អ ជៀសផុត​ពី​ជំងឺ​កូវី​ដ​-១៩ ទាំងអស់គ្នា ទន្ទឹមនឹងនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ការពារ​កុំអោយ​ឆ្លងកូវី​ដ ១៩ ដោយ​ពាក់​ម៉ាស និង​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជឹល ទឹក​អាល់កុល រក្សា​គម្លាត​សុវត្ថិភាព ហើយ​ចំពោះ​បងប្អូន​កូនក្មួយ​ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក សូម​អនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​៕

 

Filed in: ព័ត៌មានជាតិ