ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

កិច្ចប្រជុំ​ត្រួតពិនិត្យ​វិធាន​សុវត្ថិភាព​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​សៀមរាប​) ÷​នា​ព្រឹក​ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ​២០២០ នៅ​សាលប្រជុំ​លេខ​១ សាលាខេត្ត​សៀមរាប បាន​រៀបចំ​នូវ​កិច្ចប្រជុំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​វិធាន​សុវត្ថិភាព​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ក្រោម​អធិបតីភាព លោក ពៅ ពិសិដ្ឋ​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​ជា​ប្រធាន​ក្រុមការងារ​ត្រួតពិនិត្យ​វិធាន​សុវត្ថិភាព​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប តំណាង​ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​មាន​ការចូលរួម​ពី លោក លោកស្រី តំណាង​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត និង​លោក លោកស្រី អភិបាល ក្រុង​/​ស្រុក ក្នុង​ខេត្ត​សៀមរាប ។​

​តាម​សេចក្តីរាយការណ៍​របស់​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ក្រុម​កា​ងារ​បាន​បញ្ញា​ក់ថា រហូតមកដល់​បច្ចុប្បន្ន​ក្រុមការងារ​ត្រួតពិនិត្យ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​បាន​សម្រេច​លទ្ធផល​ដូចខាងក្រោម ៖
១- ផ្នែក​សេវាកម្ម​ស្នាក់​នៅ​ទេសចរណ៍​អនុវត្ត​បាន​ចំនួន ៩៧​កន្លែង ស្មើនឹង ៨៦,៦០% នៃ​ទីតាំង​អាជីវកម្ម​សេវាកម្ម​ស្នាក់នៅ​ដែល​កំពុង​ដំណើរការ (​ចំនួន ១១២ កន្លែង​) ។​
២- ផ្នែក​សេវាកម្ម​ភោជនីយដ្ឋាន និង​អាហា​រដ្ឋា​ន​ទេសចរណ៍​អនុវត្ត​បាន​ចំនួន ៤៧ កន្លែង ស្មើនឹង ៩២,១៥% នៃ​ទីតាំង​អាជីវកម្ម​សេវាកម្ម​ភោជនីយដ្ឋាន និង​អាហា​រដ្ឋា​ន​ទេសចរណ៍​ដែល​កំពុង​ដំណើរការ (​ចំនួន ៥១ កន្លែង​) ។​
៣- ផ្នែក​រមណីយដ្ឋាន និង​សហគមន៍​អេកូ​-​ទេសចរណ៍​អនុវត្ត​បាន​ចំនួន ៥ សហគមន៍ ស្មើនឹង ១០០% នៃ​ចំនួន​សហគមន៍​ទេសចរណ៍​ដែល​នៅ​ដំណើរការ​ចំនួន ០៥ សហគមន៍​។​

​ដោយឡែក​សម្រាប់​អាជីវកម្ម​ដែល​នៅ​សេសសល់ ក្រុមការងារ​នឹង​ចុះ​ធ្វើ​ការត្រួតពិនិត្យ​ឲ្យបាន​ចប់​សព្វគ្រប់​នៅ​សប្តាហ៍​ទី​មួយ​នៃ​ខែ​មករា ឆ្នាំ​២០២១ ។​

​លោក អភិបាលរង​ខេត្ត និង​ជា​ប្រធាន​អង្គប្រជុំ​បាន​ផ្តល់​នូវ​អនុសាសន៍​ដល់​ក្រុមការងារ ត្រូវ​បន្ត​ចុះ​ផ្សព្វផ្សាយ​វិធានការ​នានា​របស់​ក្រសួង​សុខាភិបាល ក៏ដូចជា​វិធាន​សុវត្ថិភាព​ទេសចរណ៍​របស់​ក្រសួង​ដល់​គ្រប់​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប និង​បន្ត​ចុះ​ពង្រឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​រហូត​ដល់​វា​ក់​សាំង​ត្រូវ​បាន​ចែកចាយ​ទូលំទូលាយ ។​

Filed in: ព័ត៌មានជាតិ