ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

ផលិតកម្ម​ដំណាំ​ក​សិ​-​ឧស្សា​ហ កម្ម​សំខាន់ៗ​ចំនួន​៦​មុខ ក្នុង​ឆ្នាំ​២០២០

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​របាយការណ៍​បឋម​ស្តីពី​វ​ឌ្ឍ​ភាព​នៃ​ផលិតកម្ម​ដំណាំ​ក​សិ​-​ឧស្សា​ហ កម្ម​សំខាន់ៗ​ចំនួន​០៦​មុខ ក្នុង​ឆ្នាំ​២០២០ ​ដោយ​ផ្អែក​លើ​ស្ថិតិ​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុង​ឆ្នាំ​២០២០ បាន​ពិនិត្យឃើញ​ពី​វឌ្ឍនភាព​នៃ​ផលិតកម្ម​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​សំខាន់ៗ​ចំនួន​០៦​មុខ​រួមមាន ដំណាំ​ដំឡូង​មី ដំណាំ​ស្វាយចន្ទី ដំណាំ​ស្វាយ ដំណាំ​ចេកអំបូង​លឿង ដំណាំ​មៀន​ប៉ៃលិន (​តា​ង៉ែ​ន​) និង​ដំណាំ​ម្រេច មាន​ដូចខាងក្រោមៈ​
១-​ដំណាំ​ដំឡូង​មី​
– ផ្ទៃ​ដី​ដាំ​ដុះ ចំនួន ៦៥៦ ៨៦៨ ហិកតា​
– ផ្ទៃ​ដី​ប្រមូល​ផល ចំនួន ៥៨២ ០៥៥ ហិកតា​
– ទិន្នផល​ជា​មធ្យម ចំនួន ១៩,២២​តោន​/​ហិកតា​
– បរិមាណ​ផល ប្រមាណ​ជា ១១ ១៨៥ ០៦៩​តោន​
– បរិមាណ​នាំចេញ គិត​ត្រឹម​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២០ មាន​ចំនួន ៧ ០៧៥ ៤៩៤​តោន ក្នុងនោះ​
– តម្លៃ​ប៉ាន់ស្មាន​សរុប​មាន​ចំនួន​ប្រមាណ​ជា ១ ០២៦ ២៣២ ០០០​ដុល្លារ (​តម្លៃ​បានមកពី​ការ​គណនា តម្លៃ​នាំ​ចេញ​ផ្លូវការ ក្រៅផ្លូវការ និង​ផលិតផល​ប្រើប្រាស់​ក្នុង​ស្រុក​)
– រោងចក្រ​កែច្នៃ​មាន​ចំនួន ៩ និង​ក្រុមហ៊ុននាំចេញ​ចំនួន ៣៨
– ការប៉ាន់ស្មាន​ផ្ទៃ​ផលិតកម្ម​ឆ្នាំ​២០២១ អាច​មាន​ចំនួន​ប្រមាណ​ជា ៦៦០ ៣៣៨​ហិកតា (​កើន​ប្រមាណ​ជា ៥%)​។​
២-​ដំណាំ​ស្វាយចន្ទី​
– ផ្ទៃ​ដី​ដាំ​ដុះ ចំនួន ២៣៦ ៤៧១​ហិកតា​
– ផ្ទៃ​ដី​ប្រមូល​ផល ចំនួន ១៦៥៦៧០​ហិកតា​
– ទិន្នផល​ជា​មធ្យម ចំនួន ១,៤៦២​តោន​/​ហិកតា​
– បរិមាណ​ផល ប្រមាណ​ជា ២៤២ ១៧៧​តោន​
– បរិមាណ​នាំចេញ គិត​ត្រឹម​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២០ មាន​ចំនួន ២១៨ ៨៨៤,២៩​តោន​
– តម្លៃ​ប៉ាន់ស្មាន​សរុប​មាន​ចំនួន​ប្រមាណ​ជា ២៨៨ ១១១ ៧០០​ដុល្លារ​
– សិប្បកម្ម​កែច្នៃ​មាន​ចំនួន ៦ និង​ក្រុមហ៊ុននាំចេញ​មាន​ចំនួន ២៦
– ការប៉ាន់ស្មាន​ផ្ទៃ​ផលិតកម្ម​ឆ្នាំ​២០២១ អាច​មាន​ចំនួន​ប្រមាណ​ជា ២៤៨ ២៩៥​ហិកតា (​កើន​ប្រមាណ​ជា ៥%)​។​
៣-​ដំណាំ​ស្វាយ​
– ផ្ទៃ​ដី​ដាំ​ដុះ ចំនួន ១២៦ ៦៦៨​ហិកតា​
– ផ្ទៃ​ដី​ប្រមូល​ផល ចំនួន ៩១ ១០៤​ហិកតា​
– ទិន្នផល​ជា​មធ្យម ចំនួន ១៥,៣៧៧​តោន​/​ហិកតា​/​រដូវ​
– បរិមាណ​ផល ប្រមាណ​ជា ១ ៤០០ ៩១៤​តោន ក្នុង​មួយ​រដូវ​
– បរិមាណ​នាំចេញ​ស្វាយ​ស្រស់ គិត​ត្រឹម​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២០ មាន​ចំនួន ៩៤៥ ២៧៤,៤៤​តោន​
– តម្លៃ​ប៉ាន់ស្មាន​សរុប​មាន​ចំនួន​ប្រមាណ​ជា ៤៧៣ ២០៧ ៧០០​ដុល្លារ​
– ក្រុមហ៊ុននាំចេញ​មាន​ចំនួន ៤៧​ក្រុមហ៊ុន និង​អ្នក​ដាក់​ពាក្យ​ស្នើសុំ​ចុះបញ្ជី​សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ មាន​ចំនួន ៤៨ (​ក្រុមហ៊ុន ៣៣ សហគមន៍ ៣ និង​ម្ចាស់​ចម្ការ ១២)​។​
– ការប៉ាន់ស្មាន​ផ្ទៃ​ផលិតកម្ម​ឆ្នាំ​២០២១ អាច​មាន​ចំនួន​ប្រមាណ​ជា ១៣៥ ៥០០​ហិកតា (​កើន​ប្រមាណ​ជា ៧%)​។​
៤-​ដំណាំ​ចេកអំបូង​លឿង (​ឆ្នាំ​២០២០)
– ផ្ទៃ​ដី​ប្រមូល​ផល ចំនួន ១៥ ៩៤៥​ហិកតា​
– ទិន្នផល​ជា​មធ្យម ចំនួន ៣០​តោន​/​ហិកតា​
– បរិមាណ​ផល ប្រមាណ​ជា ៤៧៨ ៣៥០​តោន​
– បរិមាណ​នាំចេញ​គិត​ត្រឹម​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២០ មាន​ចំនួន ៣១៣ ៤១០,៩៤​តោន​
– តម្លៃ​ប៉ាន់ស្មាន​សរុប​មាន​ចំនួន​ប្រមាណ​ជា ៤៥១ ១២៥ ៧០០​ដុល្លារ​
– ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​សម្រាប់​នាំចេញ​មាន​ចំនួន ១៥ ក្នុងនោះ ក្រុមហ៊ុន​ចំនួន ១១ បាន​និង​កំពុង​ប្រិតិបត្កិ​ការនាំចេញ​។​
– ការប៉ាន់ស្មាន​ផ្ទៃ​ផលិតកម្ម​ឆ្នាំ​២០២១ អាច​មាន​ចំនួន​ប្រមាណ​ជា ១៨ ៣៣៧​ហិកតា (​កើន​ប្រមាណ​ជា ១៥%)​។​
៥-​ដំណាំ​មៀន​ប៉ៃលិន (​តា​ង៉ែ​ន​)
– ផ្ទៃ​ដី​ដាំ​ដុះ ចំនួន ១៤ ៤០៧​ហិកតា​
– ផ្ទៃ​ដី​ប្រមូល​ផល ចំនួន ១១ ៥១៤​ហិកតា​
– ទិន្នផល​ជា​មធ្យម ចំនួន ១៣,៨៨២​តោន​/​ហិកតា​
– បរិមាណ​ផល ប្រមាណ​ជា ១៥៩ ៨៣៣​តោន​
– បរិមាណ​នាំចេញ គិត​ត្រឹម​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២០ មាន​ចំនួន ១៧៤,៥២​តោន​
– តម្លៃ​ប៉ាន់ស្មាន​សរុប​មាន​ចំនួន​ប្រមាណ​ជា ៥៧ ៧៦៣ ១០០​ដុល្លារ​
– ក្រុមហ៊ុននាំចេញ​មាន​ចំនួន ២ និង​សហគមន៍​កសិកម្ម​ផលិត​មៀន​ប៉ៃលិន មាន​ចំនួន ១៥
– ការប៉ាន់ស្មាន​ផ្ទៃ​ផលិតកម្ម​ឆ្នាំ​២០២១ អាច​មាន​ចំនួន​ប្រមាណ​ជា ១៥ ១២៧​ហិកតា (​កើន​ប្រមាណ​ជា ៥%)​។​
៦-​ដំណាំ​ម្រេច​
– ផ្ទៃ​ដី​ដាំ​ដុះ ចំនួន ៦ ៨២២ ហិកតា​
– ផ្ទៃ​ដី​ប្រមូល​ផល ចំនួន ៦ ០០៤ ហិកតា​
– ទិន្នផល​ជា​មធ្យម ចំនួន ៣,១៣៦​តោន​/​ហិកតា​
– បរិមាណ​ផល ចំនួន ១៨ ៨២៩​តោន​
– បរិមាណ​នាំចេញ​គិត​ត្រឹម​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២០ មាន​ចំនួន ៥ ០០៥,៦៥​តោន​
– តម្លៃ​ប៉ាន់ស្មាន​សរុប​មាន​ចំនួន​ប្រមាណ​ជា ២៥ ៤៩០ ២០០​ដុល្លារ​
– ក្រុមហ៊ុននាំចេញ​មាន​ចំនួន ៣០​ក្រុមហ៊ុន​
– ការប៉ាន់ស្មាន​ផ្ទៃ​ផលិតកម្ម​ឆ្នាំ​២០២១ អាច​មាន​ចំនួន​ប្រមាណ​ជា ៧ ១៦៣​ហិកតា (​កើន​ប្រមាណ​ជា ៥%)​។​

Filed in: ព័ត៌មានជាតិ