ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ឯកឧត្តម សៅ សារ៉ាត់ ត្រូវ​ផ្ទេរ​ពី​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត មក​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ ដែល​និយម​លេង​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក មានការ​បង្ហោះ​សារ និង​អបអរសាទរ​ចំពោះ ឯកឧត្តម សៅ សារ៉ាត់ ជា​អតីត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន​
ត្រូវបាន​ផ្ទេរ​ទៅ​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ជំនួស​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ
​ដែល​ទើបនឹង​ប្រកាស​ឡើង​កាន់តំណែង​កាលពី​ពេល​ថ្មីៗ ជា​អភិបាលខេត្ត​ប៉ៃលិន ។
​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា ៖ បើ​យោង​តាម​សេចក្តីជូនដំណឹង​ចេញពី​អគ្គលេខាធិការដ្ឋាន រដ្ឋសភា លេខ​១០៨២/២០ អ​រសស​.​ផ​.​ណ​.​នីតិ ចុះ​ថ្ងៃ​ព្រហស្បតិ៍ ១០​កើត ខែ​បុស្ស ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ធ្វើ​នៅ​រាជធានី​ភ្នំពេញ​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២០ ចុះហត្ថលេខា​ដោយ​ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ បាន​ចេញ​សេចក្តីជូនដំណឹង​ថា ៖ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា មាន​កិត្តិ យស សូម​ជម្រាប​ជូន សាធារណជន​ជ្រាបថា នៅ​ថ្ងៃ​អង្គារ ១៥​កើត ខែ​បុស្ស ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​៨:០០​នាទី​ព្រឹក​

​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ កម្ពុជា នឹង​បន្ត​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៥ នីតិកាល​ទី​៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា តាមរបៀប​វរ​:​ដូចតទៅ ៖
​ទី​១. ការសម្រេច​អំពី​សុពលភាព​នៃ​អណត្តិ ៖
– ឯកឧត្តម លី សុ​គ្រី ជា​តំណាងរាស្ត្រ​មណ្ឌល ខេត្តតាកែវ
– ឯកឧត្តម សៅ សារ៉ាត់ ជា​តំណាងរាស្ត្រ​មណ្ឌល ខេត្ត​ប៉ៃលិន

​ទី​២. ការបោះឆ្នោត​ជ្រើសតាំង ៖
– ឯកឧត្តម ខៀវ ភា​រិទ្ធ ជា​សមាជិក​គណ​:​កម្ម​ការអប់រំ យុវជន កីឡា ធម្មការ និង​កិច្ចការ សាសនា វប្បធម៌ និង​ទេសចរណ៍
– លោកជំទាវ នូ សុវណ្ណនី ជា​សមាជិក​គណ​:​ក​ម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម​រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ។
​សូមបញ្ជាក់​ថា ៖
​ឯកឧត្តម ផាន់ ចាន់​ធុល ត្រូវបាន​ផ្ទេរតំណែង​ពី​អភិបាលខេត្ត​ប៉ៃលិន ទៅ​បំពេញ​ភារកិច្ច​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ លោកជំទាវ បាន ស្រីមុំ ផ្ទេរ​ពី​អ្នកតំណាង រាស្ត្រ​មណ្ឌល​ប៉ៃលិន ទៅ​ជា​អភិបាលខេត្ត​ប៉ៃលិន ។ ចំណែក​ឯកឧត្តម សៅ សារ៉ាត់ ត្រូវបាន​ផ្ទេរ​ពី​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ទៅ​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ៕

Filed in: ព័ត៌មានជាតិ