ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​កងរាជអាវុធហត្ថ​បន្ទាយមានជ័យ នាំយក​ថវិកា​ផ្តល់​ឲ្យ​មន្ត្រី​ខ្លួន​ដែល​រង​គ្រោះថ្នាក់​ចរាច​រណ៍

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​លោក​ឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរង​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ទទួល​ការងារ​កសាង​កម្លាំង និង​សហការី នាំយក​ថវិកា ជូន​ក្រុមគ្រួសារ​លោក​អនុសេនីយ៍ទោ យឿ​ង សំអឿន ជំនួយការ​ការិយាល័យ​បទល្មើស​យោធា កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​។​

​សកម្មភាព​បាន​ធ្វើឡើង នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២០ ហើយ​ថវិកា​នោះ​មាន​ចំនួន ១៩.៩៥០.០០០​រៀល​។​

​លោក យឿ​ង សំអឿន បាន​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២០​កន្លងមក ក្នុងពេល​បំពេញ​ភារកិច្ច​។ សព្វ​ថ្ងៃ​មន្ត្រី​អាវុធហត្ថ​រូបនេះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​យោធភូមិភាគ​ទី​៥ (​ព​២) ខេត្ត​បាត់ដំបង​។​

​លោក​ឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ បាន​ប្រាប់ឲ្យដឹង​ថា​ថវិកា​ទាំងនេះ​បាន​មក​ពី​គំនិត​ផ្តួចផ្តើម​របស់​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន និង​ការចូលរួម​ជួយ​ឧបត្ថម្ភ​ពី​សំណាក់ លោក​មេបញ្ជាការរង នាយរង​សេនាធិការ ប្រធាន​មន្ទីរ នាយ​ជំនួយការ​ការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋាន​ក្រុង ស្រុក នាយ នាយរង និង​ពល​អាវុធហត្ថ ខេត្ត​បន្ទាយមានជ័យ​ទាំងអស់​ផងដែរ​។​

​ក្រុមគ្រួសារ​លោក អនុសេនីយ៍ទោ យឿ​ង សំអឿន បាន​ថ្លែងអំណរគុណ​ដល់​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន​, លោក​ឧត្តមសេនីយ៍ត្រី ស៊ុន​សម្បត្តិ
​និង​មិត្តភក្តិ​អាវុធហត្ថ​ទាំងអស់ ដែល​បាន​ជួយ​បរិច្ចាគ​លុយ​យ៉ាង​សន្ធឹកសន្ធាប់ ឧបត្ថម្ភ​ដល់​គ្រួសារ​លោក ដែល​កំពុង​ជួប​ទុក្ខលំបាក​នេះ​៕

Filed in: ព័ត៌មានជាតិ